Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​ណាស់ រថយន្ត​មិន​ចាំ​ម៉ាក បើក​ទៅបុក​ម៉ូតូ​ពេញទំហឹង ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ (វីដេអូ)

spot_img

​ភ្នំពេញ ៖ បុរស​បាន​ស្លាប់បាត់​បង់ជីវិត​ម្នាក់ រីឯ ម្នាក់ទៀត​យកទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ ក្រោយពេល​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវបាន​រថយន្ត​មិន​ចាំ​ម៉ាក បើក​មក​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​ខ្ទាត​ម៉ូតូ​ឡើង​ចិញ្ចើមផ្លូវ​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង ១០​យប់ ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ ២០២០ នៅតាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង កែង​នឹង​ផ្លូវ សហព័ន្ធរុស្ស៊ី ត្រង់ចំណុច​ស្ពាន​អាកាស​ប្រាំ​មករា ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​សព​ដែល​ស្លាប់ និង​នាក់​រងរបួស​ធ្ងន់ មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស់​២ នាក់​ជិះ​ម៉ូតូ ម៉ាក ហុងដា សេ ១២៥ ស៊េរី ២០១១ ដែល​ពាក់ ភ្នំពេញ 1-CS 5421 ជិះ​ឌុប​គ្នា​ពីរ​នាក់​ធ្វើដំណើរ​ក្នុងទិសដៅ​ពី លិចទៅ​កើត​ក្នុង​ល្បឿន​ធម្មតា ហើយ​ស្រាប់តែ​គេ​បានឃើញ​រថយន្ត​មិន​ចាំ​ម៉ាក​មួយគ្រឿង​ទៀត បើក​ក្នុង​ល្បឿន​លឿន​ ​បាន​ទៅបុក​ម៉ូតូ​ពេញទំហឹង​បណ្តាល​ឲ្យ​ម៉ូតូ​ប៉ើង ខ្ទាត​ទៅខាង​ប្រមាណ ជាង ១០​ម៉ែត្រ​
​បណ្ដាល​ស្លាប់​ម្នាក់​នៅនឹងកន្លែង​កើតហេតុ រីឯ​ម្នាក់ទៀត​រងរបួស​ធ្ងន់ ត្រូវបាន​រថយន្ត​សា​ម៉ុ​យ​ឯកជន ដឹក​យកទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន ចុះមក​ដល់ រួច​បាន​ទាក់ទង​ទៅខាង​ជំនាញ​ខណ្ឌ ចុះមក​វាស់វែង​យក​ម៉ូតូ​ទៅ​រក្សាទុក រួច​ធ្វើ​កំណត់ហេតុ ដើម្បី​ប្រគល់​សព​ឲ្យ​ទៅ​រថយន្ត​សា​ម៉ុ​យ ដឹក​យកទៅ​តម្កល់ទុក​នៅ​វត្ត​ទឹកថ្លា រង់ចាំ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​ហើយ​សមត្ថកិច្ច​ចុះ​ឆែក​កាមេរ៉ា​សុវត្ថិភាព ដើម្បី​ស្រាវជ្រាវ​រក​រថយន្ត និង​ម្ចាស់ ដែល​បង្កហេតុ​យកមក​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕ ​ដោយ​៖ សា មេ​ត​

spot_img
×