Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមការងារ​បច្ចេកទេស​ផ្លូវថ្នល់ ត្រូវ​សាងសង់​ផ្លូវ ឱ្យមាន​គុណភាព​រឹងមាំ ជៀសវាង​ពាក្យ​ទិទៀន​ថា​៖ “​ធ្វើ​ផ្លូវ​ជាប់​រហូត​” កុំ​ឲ្យ​ខ្ជះខ្ជាយ​ថវិកាជាតិ​

spot_img

​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ណែនាំ​ដល់ ក្រុមការងារ​បច្ចេកទេស​ផ្លូវថ្នល់ ត្រូវ​យកចិត្តទុកដាក់​លើ​ការសាងសង់​ផ្លូវ ឱ្យមាន​គុណភាព​រឹងមាំ​តាម បទដ្ឋាន​បច្ចេកទេស និង​តាម​កិច្ចសន្យា​គម្រោង ដើម្បី​ធានា​ដល់​ការប្រើប្រាស់​ជាប់​បានយូរ​អង្វែង និង ជៀសវាង​បាន​នូវ​ពាក្យ​ទិទៀន​ថា​៖ “​ធ្វើ​ផ្លូវ​ជាប់​រហូត​”​។​

​ថ្ងៃ​អង្គារ ទី​២១ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង ឯកឧត្តម ហ៊ាង វុត្ថា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ថ្នាក់ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ផ្លូវថ្នល់ ដោយមាន​ការចូលរួម​ពី​តំណាង​កងវិស្វកម្ម ព្រមទាំង​មន្ត្រី​បច្ចេកទេស​ក្រោម​ឱវាទ​ក្រសួង​ផងដែរ​។​

​កិច្ចប្រជុំ​នេះ​ផ្តោតជាសំខាន់​លើ​ការយកចិត្តទុកដាក់​លើ​ការសាងសង់​ផ្លូវ​ឱ្យមាន​គុណភាព​រឹងមាំ​តាម​បទ ដ្ឋា​នប​ច្ចេកទេស និង​តាម​កិច្ចសន្យា​គម្រោង ដើម្បី​ធានា​ដល់​ការប្រើប្រាស់​ជាប់​បានយូរ ព្រមទាំង​ពិភាក្សា រក​ដំណោះស្រាយ​ក្នុងការ​ព​ន្លឿ​ន​ការងារ​សាងសង់​ឱ្យ​កាន់​តែមាន​សន្ទុះ​ទៅមុខ​ផងដែរ​។
​ថ្លែង​ទៅកាន់​អង្គប្រជុំ​នាឱកាស​នោះ ឯកឧត្តម​អគ្គនាយក បាន​ជំរុញ​ឱ្យ​អង្គភាព​អនុវត្ត​គម្រោង​គោរព តាម កិច្ចសន្យា និង​សៀវភៅ​បន្ទុក និង​បាន​ណែនាំ​ថា​៖ ប្រធាន​ការដ្ឋាន​ត្រូវមាន​ចំណេះដឹង​ជំនាញ​ច្បាស់ លាស់ លើ​ការងារ​សាងសង់​ផ្លូវថ្នល់ មាន​សមត្ថភាព​រៀបចំ​ផែនការ​សកម្មភាព​ទាក់ទង​នឹង​ការងារ​សាងសង់ រៀបចំ​គ្រឿងចក្រ​ឱ្យបាន​ត្រឹមត្រូវ​តាម​ទំហំ​ការងារ​ជាក់ស្តែង ស្របតាម​អនុសាសន៍​ណែនាំ​របស់​ឯកឧត្តម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​តែងតែ​គូសបញ្ជាក់ថា​៖ ធ្វើ​ផ្លូវ​ឱ្យបាន​រឹងមាំ​មិនមែន​ធ្វើ​ផ្លូវ​ជាប់​រហូត​នោះទេ​។​

​លើសពីនេះ​ទៀត ឯកឧត្តម​អគ្គនាយក​បាន​ទ​ទួ​ច​ស្នើឱ្យ​អង្គភាព​អនុវត្ត​គម្រោង​យកចិត្តទុកដាក់​ធ្វើយ៉ាងណា សាងសង់​ផ្លូវ​តាម​ស្តង់ដា​បច្ចេកទេស កៀរ កិន បង្ហាប់​ទៅតាម​ស្រទាប់​នីមួយៗ និង​ធានាបាន​ថា​កម្រាស់ ស្រទាប់​គ្រឹះ​មាន​ភាពត្រឹមត្រូវ​តាម​កិច្ចសន្យា ធានាបាន​នូវមាន​ភាពរឹងមាំ ប្រើប្រាស់​ជាប់​បានយូរ កាត់បន្ថយ​ការ​ខ្ជះខ្ជាយ​ថវិកាជាតិ​ដែល​រកបាន​ដោយ​លំបាក​សម្រាប់ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ថ្នល់​។

​ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្តម​អគ្គនាយក​ប្រធាន​អង្គ​ប្រជុំបាន​ក្រើនរំលឹក​នូវ​ការទទួលខុសត្រូវ​រប​ស់​ក្រុម ការងារ​បច្ចេកទេស​ផ្លូវថ្នល់​ចំពោះមុខ​ក្រុមការងារ​ពិសេស​ដែល​បង្កើតឡើង​ដោយ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ដែល​តែងតែ​ចុះ​ពិនិត្យ​គុណភាព​នៃ​ការសាងសង់​ដោយ​មិនបាន​ប្រាប់​ជាមុន ដើម្បី​តាមដាន​និង​ធានា​នូវ ការគោរព​តាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ​៕
​ដោយ​៖​កូ​ឡាប​

 


spot_img
×