Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ហាយ​ឡែ​ន​ឌ័​រ ពន្លះ​រថយន្ត​ឡង់​គ្រី​ស័​រពេញទំហឹង បណ្តាល​ឲ្យ​រង​ការខូចខាត​ទាំងសងខាង​យ៉ាងដំណំ​ (វីដេអូ)

spot_img

ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោក បាន​បើករថយន្ត​ហាយ​ឡែ​ន​ឌ័​រ មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​រថយន្ត​ឡង់​គ្រី​ស័​រ កំពុងធ្វើដំណើរ​បញ្ច្រាស​ទិស​គ្នា បណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ បង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច​។ ហេតុការណ៍​នេះដែរ កើតឡើង​នៅវេលា​ម៉ោង​១០ និង​៥០​នាទី​យប់ ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

បើតាម​សម្ដី​សន្តិសុខ​ដែល​ប្រចាំការ ក្នុង​ការដ្ឋាន​ក្បែរ​កន្លែងកើតហេតុ បាន​បង្ហើប​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក ឡង់​គ្រី​ស័​រ ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2AM-0909 បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ទិសដៅ​ពី​ត្បូង​មក​ជើង​ក្នុង​ល្បឿន​លឿន​ល្មម ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​ម៉ាក តូយ៉ូតា ហាយ​ឡែ​ន​ឌ័​រ ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ 2U-0575 បានធ្វើ​ដំណើរ​ពី​ជើង​មក​ត្បូង​បញ្ច្រាសទិស​គ្នា ក្នុង​ល្បឿន​លឿន ហើយ​រេ​ចង្កូត​មក​ឆ្វេង​ដៃ​ជ្រុល​ទៅបុក​រថយន្ត​ឡង់​គ្រី​ស័​រ ចំ​មួយ​ចំហៀង​ខាងឆ្វេង និង​កង់ បណ្ដាល​ឲ្យ​រថយន្ត​ទាំងពីរ​គ្រឿង បែក​និង​ដាច់​កង់ រង​ការខូចខាត​យ៉ាងដំណំ ។

ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ មិន​បណ្ដាល​ឲ្យ​មនុស្ស​រងរបួស​នោះទេ ដោយ​ករណីនេះ​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បណ្ដាល​ឲ្យ​មកពី​ភាគី​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ បើកបរ​ទាំង​ស្រវឹង​និង​មិន​ប្រយ័ត្ន ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ និង​បាន​សម្របសម្រួល​ភាគី​ទាំង​២​ដែរ តែ​មិន​ត្រូវរ៉ូវ​គ្នា ទើប​ទាក់ទង​ជំនាញ​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជ​រាជធានី​ភ្នំពេញ ចុះមក​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប​៕ ​ដោយ​៖ សា មេ​ត​

spot_img
×