Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​សណ្ដោង​កុងតឺន័រ បើក​ឡើង​ស្ពាន​អត់​រួច​ដាច់​ហ្វ្រាំង រអិល​ថយក្រោយ​បុក​បង្គោល​ស្លាក​ប៉ាណូ​ដាច់​ដល់​គល់​ (វីដេអូ)

spot_img

​ភ្នំពេញ​៖ រថយន្ត​សណ្ដោង​កុងតឺន័រ​មួយគ្រឿង បើក​ឡើង​ស្ពាន​ច្បារអំពៅ​មិន​រួច​បាន ដាច់​ហ្វ្រាំង ក៏​រអិល​ថយក្រោយ​ជ្រុល​ទៅបុក​បង្គោល​ស្លាក​ប៉ាណូ ពេញទំហឹង បណ្ដាល​ឲ្យ​ដាច់​ដល់​គល់ បង្ក​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង ២​និង​៣០​នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ព្រហស្បតិ៍​ទី​២៣ ខែកក្កដា ឆ្នាំ​២០២០ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ ១ ស្ថិតក្នុង​សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​សណ្ដោង កុងតឺន័រ មួយគ្រឿង ពាក់​ផ្លាកលេខ ភ្នំពេញ 3B-6862 ដែល​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ១ ក្នុងទិសដៅ ពី​កើ​តទៅ​លិច ខណៈ​មកដល់​ត្រង់ចំណុច​កើតហេតុ​ខាងលើ ក៏បាន​ឡើងទៅ​លើ​ស្ពាន​ច្បារអំពៅ តែ​ឡើង​មិន​រួច ភ្លាមនោះ​រថយន្ត​បាន​ដាច់​ហ្វ្រាំង រអិល​ចុះថយ​ក្រោយ​ជ្រុល​ទៅបុក​បង្គោល​ស្លាក​ប៉ាណូ ពេញទំហឹង បណ្ដាល​ឲ្យ​ដាច់​ដល់​គល់ រង​ការខូចខាត​យ៉ាងដំណំ តែ​សំណាងល្អ​មិនមាន​នរណាម្នាក់​រង​រួស​នោះទេ ។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ដល់ ក៏បាន​ទាក់ទង​ទៅខាង​ជំនាញ​ចរាចរណ៍ ចុះមក​វាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាមច្បាប់ ៕ ដោយ​៖​សា មេ​ត​

spot_img
×