Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រប់គ្រង​ទិន្នន័យ​ភ្ញៀវ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ តាម​ប្រព័ន្ធ Telegram BOT ក្នុងដំណាក់កាល​ជំងឺ​កូ​វីដ​១៩

spot_img

​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ បានចេញជូនដំណឹង ពីការគ្រប់គ្រងទិន្នន័យភ្ញៀវក្នុងឧស្សាហកម្មទេសចរណ៍ តាម​ប្រព័ន្ធ Telegram BOT ក្នុងដំណាក់កាល​ជំងឺ​កូ​វីដ​១៩។

​នៅក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួងទេសចរណ៍នៅ​​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២០​នេះ​បាន​ឱ្យដឹងទៀតថា ដោយអនុវត្តតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល និងអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍ ក្រសួងទេសចរណ៍សម្រេចឱ្យមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវចុះឈ្មោះ និងបញ្ចូលទិន្នន័យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានប្រវត្តិធ្លាប់ប្រើប្រាស់នូវសេវាកម្មរបស់ខ្លួនតាមប្រព័ន្ធ Telegram BOT ក្នុងដំណាក់កាលជំងឺកូវីដ១៩នេះ។ មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ទាំងអស់ ដែល​ធ្វើ​ប្រតិបត្តិការ​ជា​ប្រភេទ​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍ សេវាកម្ម​ភោជនីយដ្ឋាន និង​គ្រប់​សមាគម​ឧស្សាហកម្ម​ទេសចរណ៍​សេវាកម្ម​ដឹកជញ្ជូន​ទេសចរណ៍​ផ្លូវគោក និង​ផ្លូវទឹក រមណីយដ្ឋាន​ទេសចរណ៍ និង​សហគម​ទេសចរណ៍ ត្រូវ​អនុវត្តន៍​ឱ្យមាន​ប្រសិទ្ធភាព​ផងដែរ​៕

ដោយ៖កូឡាប

spot_img
×