Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើរ​សប្បាយ ជុំវិញ​ពិភពលោក​ដោយ​… “​គេហទំព័រ​ណាត់ជួប​”!

spot_img

បន្ទាប់​ពី​លែងលះ​ស្វាមី​នាង Emma បាន​ក្លាយ​ជា​សមាជិក​នៃ​គេហទំព័រ​ណាត់ជួប Miss Travel និង​រីករាយ​ក្នុងការ​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក ដោយ​ការ​ណាត់ជួប​ដែល​មាន​តម្លៃ​ជាង 10.000 ផោន សម្រាប់​ការជួប​ម្តង​។ ដោយសារ​ការ​ណាត់ជួប​ជាមួយ​អ្នកមាន​នោះ Emma មានជីវិត​រុងរឿង​ក្រោយ​ការ​លែងលះ នាង Emma Rogers អាយុ 45 ឆ្នាំ​មក​ពី​ទីក្រុង​ម៉ៃ​អា​មី សហរដ្ឋ​អាមេរិក​និយាយ​ថា ការសម្ងាត់​ដើម្បី​មានជីវិត​រស់នៅ​ល្អ បរិភោគ​អាហារ​ល្អ ទិញ​របស់​របរ និង​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក គឺ​ចូល​ទៅ​គេហទំព័រ​ណាត់ជួប​។​

​ជួប​ជាមួយ​បុរស​ដែល​មាន​ទ្រព្យសម្បត្តិ និង​បាន​ទៅ​ប្រទេស​ចិន ខូ​ឡូ​រ៉ាដូ សូម្បី​តែ​ការធ្វើដំណើរ នៅ​ជុំវិញ​មេ​ឌី​ទែ​រ៉ាណេ ដោយ​មិន​ចាំបាច់​ចំណាយ​មួយ​កាក់​មួយ​សេន​ឡើយ​។​

Emma ពោល ៖ -“​ខ្ញុំ​បាន​ប្តូរ​ទៅកាន់​ការ​ណាត់​ជួប​គ្នា​បន្ទាប់​ពី​លែងលះ​នៅ​ឆ្នាំ 2013 ។ តាំងពី​ពេលនោះ​មក​ខ្ញុំ​បាន​ធ្វើដំណើរ​ជុំវិញ​ពិភពលោក សម្រាប់​ការ​ណាត់ជួប​ហើយ​មិន​ដែល​ធ្លាប់​រស់នៅ​កន្លែង​ណា ជាប់លាប់​នៅ​ក្នុង​ពិភពលោក​ទេ​។​

​ខ្ញុំ​បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​បុរស​ប្រហែល 20 នាក់​ប៉ុន្តែ​មានតែ 4 ថ្ងៃ​សម្រាប់​ការ​ណាត់​ជួប​ហើយ​អ្នក​ទាំងនោះ​បាន​ចំណាយ​ប្រាក់​ជាច្រើន​សម្រាប់​ខ្ញុំ​។ ការចំណាយ​លើ​ការហោះហើរ​ប្រហែល 900 ផោន ការដើរ​ទិញ​ឥ​វ៉ាន់​និង​រម្យណីយដ្ឋាន​កម្សាន្ត ប្រហែល 600 ផោន ហើយ​ម្ហូបអាហារ​មាន​តម្លៃ​ប្រហែល 700 ផោន​”​។​

​ភាព​សិច​ស៊ី​ចំហៀង​រថយន្ត​កីឡា​របស់​ដៃគូ​

​នៅ​រម្យណីយដ្ឋាន​សប្បាយ ដោយ​ពុំ​ចំណាយលុយ​

​នាង​ថា នេះ​ជា​របៀប​រស់នៅ ដែល​ខ្លួន​ចូលចិត្ត​។​


​ស្ត្រី​អាយុ 45 ឆ្នាំ​រូប​នេះ បាន​ប្រាប់ថា វា​ដោយសារតែ​ប្រាក់ចំណូល​ដ៏​ច្រើន​បែប​នេះ ដែល​នាង​សម្រេចចិត្ត​ចេញទៅ​ក្រៅ​ជាមួយ​តែ​អ្នក​ដែល​មាន​លុយ​និង​មាន​ស្ថេរភាព​ផ្នែក​ហិរញ្ញវត្ថុ​។​

ដំបូង Emma អាច​និយាយ​ជាមួយ​មនុស្ស​ជាច្រើន​ដើម្បី​ស្វែងយល់ ហើយ​ក្រោយពេល​ដឹងថា ពួកគេ​មាន​ឆន្ទៈ​ចំណាយលុយ​ដោយ​ស្ម័គ្រចិត្ត​ទើប​នាង​ព្រម​ណាត់​។​

“​បុរស​ទាំង​នោះ នាំ​ខ្ញុំ​ទៅ​ទិញ​សម្លៀក​បំពាក់ កាបូប​ប្រេន យីហោ​ល្បីៗ នាំ​ខ្ញុំ​ទៅ​សណ្ឋាគារ​លំដាប់​កំពូល និង​បរិភោគ​ជាមួយ​ខ្ញុំ​នៅ​ភោជនីយដ្ឋាន​ល្អៗ​បំផុត​ពិភពលោក​។ ខ្ញុំ​នៅ​លីវ​ពុំ​មាន​កូន​ទេ ដូច្នេះ​ខ្ញុំ​មិនឃើញ​មាន​បញ្ហា​អ្វី​ឡើយ ជាមួយ​របៀបរ​ស់បែប​នេះ​៕ អាទិត្យ​

​ប្រិយមិត្ត​យល់ថា ជីវិត​របស់ Emma យ៉ាងម៉េច​ដែរ​?!

spot_img
×