Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តិច​ច្រំ​ឡំ​ធ្វើ​ធ្មេញ​អីចុះ​! តាម​ពិតជា​សកម្មភាព​ចាក់​សាក់​ក្នុង​មាត់ ដែល​មានតែ​មនុស្ស​មិនចេះ​ឈឺ​សាច់​ទេ ទើប​ធ្វើបាន​!

spot_img

​វិចិត្រករ​សាក់​ជនជាតិ​អ៊ីតាលី​ម្នាក់ បាន​កំពុង​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ភ្ញាក់ផ្អើល​ជាខ្លាំង បន្ទាប់ពី​គាត់​បាន​ចែករំលែក​រូបសាក់​ដ៏​ចម្លែក​គ្មាន​២​ក្នុង​លោក ដែល​គាត់​សាក់​ក្នុង​មាត់​អតិថិជន​មួយចំនួន​។​

Matteo Masini មកពី Florence គឺជា​អ្នក​សាក់​រូប​ដែលមាន​បទពិសោធន៍​ជំនាញ​ជាង ៦ ឆ្នាំ មកហើយ​។ Matteo បានចាប់ផ្តើម​ធ្វើការ​នៅ​ស្ទូ​ឌី​យោសា​ក់ បន្ទាប់ពី​បញ្ចប់​ការសិក្សា​ពី​វិទ្យាល័យ​។​

Matteo បាន​និយាយថា «​រឿង​ដ៏​ចម្លែក​នេះ ចាប់ផ្តើម​ល្បី គឺ​នៅពេល​មិត្តភក្តិ​ស្រី​ម្នាក់​របស់ខ្ញុំ បាន​សំណូមពរ​ឲ្យ​ខ្ញុំ​ចាក់​សាក់​នៅក្នុង​មាត់​របស់​នាង បន្ទាប់ពី​នាង​បានឃើញ​ស្នាម​សាក់​មួយ​ក្នុងចំណោម​ការចាក់​សាក់​ដំបូង ដែល​ខ្ញុំ​បានធ្វើ​សម្រាប់​អតិថិជន​របស់ខ្ញុំ ហើយ​នាង​បាន​និយាយ​មក​ខ្ញុំ​ថា ហេ​! Matteo ខ្ញុំ​ចង់​មាន​រូបភាព​បែបនេះ​នៅក្នុង​មាត់​របស់ខ្ញុំ​ដែរ​។ នៅពេលនោះ ខ្ញុំ​ក៏បាន​ប្រាប់​នាង​ថា អូ​ខេ បន្ទាប់មក​ធ្វើ​វា​» ។​

​ចាប់តាំងពី​ពេលនោះ​មក Matteo បានបញ្ចប់​ការចាក់​សាក់​ក្រអូមមាត់​សរុប​ចំនួន ១០ សម្រាប់​អតិថិជន ហើយ​ទាំងអស់នោះ​គឺជា​ការចាក់​សាក់​ងាយៗ​ប៉ុណ្ណោះ ។ ក្នុងនោះ ក៏មាន​អតិថិជន​ម្នាក់​បានស្នើ Matteo ចាក់​សាក់​រូប​សុដន់​នៅក្នុង​មាត់​របស់គាត់​ផងដែរ​។​

​អ្នក​ចាក់​សាក់​វ័យ ២៥ ឆ្នាំ រូបនេះ បាន​បង្ហើប​ឲ្យ​ដឹងថា ការងារ​សិល្បៈ​បែបនេះ​ចំណាយពេល ២០ នាទី ទើប​ចប់ ប៉ុន្តែ វា​អាស្រ័យ​លើ​ប្រធានបទ និង​ប្រភេទ​នៃ​មាត់​បុគ្គល​ម្នាក់ៗ​ប៉ុណ្ណោះ​។​

​ពិតមែន​ហើយ ការចាក់​សាក់​នៅក្នុង​ក្រអូមមាត់​បែបនេះ ត្រូវបាន​គេ​មើលឃើញថា វា​ពិតជា​ឈឺចាប់​ខ្លាំងណាស់​ហើយ​។ ទោះជា​យ៉ាងណា Matteo បាន​ប្រាប់​ឲ្យ​ដឹងថា មនុស្ស​គ្រប់គ្នា​ដែល​គិតថា​វា​ឈឺ​ណាស់ នោះ​ជា​អ្វីដែល​ស្រមើល​ស្រមៃ​ប៉ុណ្ណោះ ប៉ុន្តែ វា​ពិតជា​មិន​ឈឺចាប់​នោះទេ​៕ ដោយ​៖ លឹម ហុង​


spot_img
×