Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះតែ​ចាត់ទុក​ខ្លួន​ជា​ព្រះ បុរស​ឥណ្ឌា​ម្នាក់ ពុំដែល​កាត់សក់​ជិត​១​សតវត្សរ៍ បើ​ទោះ​ត្រូវ​ទួល​ទម្ងន់​សក់កណ្តាញ់​វេទនា​ប៉ុណ្ណា (​វីដេអូ​)

spot_img

​បុរស​អាយុ ៩៤ ឆ្នាំ​ម្នាក់ មកពី​រដ្ឋ Karnataka (​ឥណ្ឌា​) បាន​អះអាងថា គាត់​មិនដែល​កាត់សក់​ម្តងណា​ឡើយ​ក្នុង​មួយជីវិត​នេះ ពោលគឺ​ជិត​មួយ​សតវត្ស​រ៍ហើយៗ ឥឡូវនេះ គាត់​ត្រូវ​រុំ​សក់​ទាំងនេះ​មាន​ប្រវែង​ជាង ៧ ម៉ែត្រ នៅ​ជុំវិញ​ក្បាល ដើម្បី​អាច​ដើរទៅ​ណា​មក​ណា​បាន​។ តែ​ទោះយ៉ាងណា គាត់​ពិត​ជាមាន​ការឈឺ​ចាប់ ដោយសារតែ​ទម្ងន់​សក់​ទាំងនេះ​។​

Doddapalliah ដែល​ត្រូវបាន​មនុស្ស​ជាច្រើន​គេ​គោរព​ដូច​អាទិទេព រស់នៅក្នុង​ទីប្រជុំជន Molakalmuru ស្រុក Chitradurga​។ ដើម្បី​អាច​ដើរ​បាន នោះ​សក់​របស់គាត់​ត្រូវតែ​ចង​ស្វាយ​ជា​រង្វេល​ដ៏​ធំ​នៅលើ​ក្បាល​របស់គាត់ ហើយក៏​ត្រូវបាន​គ្រប​ដោយ​ក្រណាត់​ផងដែរ ពីព្រោះ​វា​មាន​ប្រវែង​ដល់​ទៅ ៧,៣ ម៉ែត្រ ឯណោះ​។​

​មនុស្ស​នៅក្នុង​ភូមិ ដែលជា​អ្នកមាន​ជំនឿ គឺ​តែងតែ​មានបំណង​ប៉ះ​សក់​របស់គាត់ ដើម្បី​ប្រាថ្នា​បួងសួង​សុំ​សេចក្តីចម្រើន ខណៈដែល Doddapalliah បាន​ជឿថា គាត់​ជា​ព្រះ ហេតុ​ដូច្នេះហើយ បានជា​គាត់​មិនដែល​កាត់សក់​របស់គាត់​នោះទេ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​រូប​ព្រះ​។​

​បើទោះជា​សក់​របស់គាត់​វែង និង​ធ្ងន់ បង្ក​ជា​ឧបសគ្គ​សម្រាប់​វ័យ​របស់គាត់​នៅពេលនេះ​យ៉ាងណា ក៏​គាត់​ពុំ​កាត់​វា​ចេញ​ឡើយ ដោយ​គាត់​គ្រាន់តែ​ស្នើ​ឲ្យ​ប្រជាជន​ជួយ​រុំ​សក់​ឲ្យ​គាត់​ទៅបាន​ហើយ​។​

​ដោយសារតែ​សក់​របស់គាត់​ពុំដែល​ត្រូវ​ទឹក ពោលគឺ​គាត់​ពុំដែល​កក់សក់​ម្តងណា​ឡើយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ហេតុនេះ សក់​ទាំងនោះ​ក៏​ចាប់ផ្តើម​រមូរ​ចូលគ្នា និង​ក្លាយទៅជា​កណ្តាញ់​បែបនេះ​តែម្តង​។​

​គួរបញ្ជាក់​ផងដែរ មុននេះ ក៏មាន​បុរស​ឥណ្ឌា​ម្នាក់​ឈ្មោះ Sakal Dev Tuddu ត្រូវបាន​ដឹងថា ក៏​ពុំដែល​បាន​កាត់សក់​អស់​រយៈពេល ៤ ទសវត្ស ផងដែរ​៕ ដោយ​៖ លឹម ហុង​

spot_img
×