Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក អ៊ូច ភា​៖ វិស័យ​កាត់ដេរ ក៏​រួមចំណែក​ធ្វើ​ឲ្យ​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​កម្មន្តសាល និង​សិប្បកម្ម​របស់​ខេត្តតាកែវ កាន់តែ​មាន​ភាព​ចម្រុះ​

spot_img

​តាកែវ​៖ ខេត្តតាកែវ មាន​សហគ្រាស គ្រឹះស្ថាន វាយភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​ចំនួន ៤៩ ប្រើប្រាស់​កម្លាំង​កម្មករ និយោជិត​សរុប​ចំនួន ៤៧.៤១៦ នាក់ ស្រី ៤០.២១៣​នាក់ ។ នេះ​បើ​យោងតាម​លោក អភិបាល​ខេត្តតាកែវ អ៊ូច ភា​។

​លោក​អភិបាលខេត្ត​ថា សហគ្រាស គ្រឹះស្ថាន ក្រៅពី​កាត់ដេរ​ចំនួន ១៥០ ប្រើប្រាស់​កម្លាំង​កម្មករ​និយោជិត​ចំនួន ១០.៣១១ នាក់ ស្រី ៧.១៥៤​នាក់ ។ សហគ្រាស គ្រឹះស្ថាន បើក​ថ្មី​វាយភណ្ឌ​ផលិត​ស្បែកជើង និង​កាត់ដេរ ក្រៅពី​កាត់ដេរ​ចំនួន ៤៦ សហគ្រាស ប្រើប្រាស់​កម្លាំង​កម្មករ​និយោជិត​ចំនួន ១១.៦០៦​នាក់ ស្រី ៩.៨៥៤​នាក់ ។

​ជាមួយនេះដែរ វិស័យ​កាត់ដេរ ក៏​រួមចំណែក​ធ្វើ​ឲ្យ​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​កម្មន្តសាល និង​សិប្បកម្ម​របស់​ខេត្ត កាន់តែ​មាន​ភាព​ចម្រុះ សម្បូរបែប ហើយ​ពង្រីក​បាន​នូវ​អន្ត​រកម្ម​សេដ្ឋកិច្ច​រវាង​ផ្នែក​កែច្នៃ​កម្មន្តសាល ជាមួយ​វិស័យ​កសិកម្ម ពាណិជ្ជកម្ម និង​សេវាកម្ម ដែល​នឹងធ្វើ​ឲ្យ​ដំណើរការ​នៃ​ការពង្រឹង​សហគ្រាស​ធុន​តូច និង​មធ្យម​របស់​ខេត្ត កាន់​តែមាន​សន្ទុះ រីកចម្រើន​ទៅមុខ​ថែមទៀត​។

​លោក​បន្តថា ជាក់ស្តែង​ផ្នែក​ឧស្សាហកម្ម និង​កម្មន្តសាល ដែល​គិត​មកដល់ពេលនេះ យើង​មាន​រោងចក្រ​ធុន​ធំ​ចំនួន ៥១ រោងចក្រ ក្នុងនោះ​មាន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ២៧ រោងចក្រ​ផលិត​ស្បែកជើង និង​គ្រឿង​បន្សំ​ស្បែកជើង ១១ ផលិត​ផ្គុំ​តម្លើង​ឧបករណ៍​សាក​ថ្ម​កុំព្យូទ័រ និង​ទូរស័ព្ទ ០១ ផលិត​កាបូប​និង​ខ្សែ​កាបូប ០៥ ផលិត​ថ្ម​អារ​(​ថ្ម​ម៉ា​ត​) ០១ ផលិត​ស័ង្កសី បំពង់​ទីប​និង​បំពង់​ទីប​អ៊ី​ណុ​ក​០១ រោច​ក្រ​កិនស្រូវ​០២ ផលិត​បារី​០១ ផលិត​ទឹកក្រូច ទឹក​ផ្លែឈើ ទឹកបរិសុទ្ធ និង​នំ​ស្រួយ​០១ រោងចក្រ​បោកគក់​សម្លៀកបំពាក់​០១ រោងចក្រ​បោះពុម្ព​សម្លៀកបំពាក់​០១ ប្រើប្រាស់​កម្លាំង​កម្មរ​ចំនួន ៤៩.០២២​នាក់ ស្រី ៤៤.២១៦​នាក់​។ សហគ្រាស​ធុន​តូច មធ្យម និង​សិប្បកម្ម ចំនួន ៣០៧​មូលដ្ឋាន ប្រើប្រាស់​កម្លាំង​កម្មករ​ចំនួន ៣.២៤៤​នាក់ ស្រី ១.៦៩៩​នាក់ ។

​ដោយឡែក​ទាក់ទង​និង សិប្បកម្ម​ដែលមាន​ទុន​ក្រោម ៣.០០០​ដុល្លារ កំពុងដំណើរការ​ចំនួន ១.៧៧៣ មូលដ្ឋាន ប្រើប្រាស់​កម្លាំង​ពលកម្ម​ចំនួន ៣.៨៧៦ នាក់ ស្រី ១.៦៥៣​នាក់​។ សិប្បកម្ម​ប្រពៃណី​មាន​ចំនួន ០៤​ស្រុក​(​បាទី ព្រៃកប្បាស សំរោង និង​ត្រាំកក់​) ផលិត​ហ៊ូ​ល ផាមួង ក្រមា​សូត្រ និង​សា​រ៉ុង​សូត្រ មាន​កី​តម្បាញ​ចំនួន ២.៤៨៥ កី ផលិត​បាន​ចំនួន ១០.៧៣៣ ក្បិន និង​ប្រើប្រាស់​កម្លាំង​ពលកម្ម​ចំនួន ៤.៦៦៥ នាក់​ស្រី ២.៤៨៥ នាក់​៕
​ដោយ​៖ CEN

spot_img
×