Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ស្លាប់ អំឡុងពេល​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​អនុវិទ្យាល័យ​ស្វាយ​ឃ្លាំង​

spot_img

​ត្បូងឃ្មុំ​៖​បុរស​ម្នាក់ អាយុ​២១​ឆ្នាំ បាន​ស្លាប់ អំឡុងពេល​ធ្វើ​ច​ត្តា​ឡី​ស័ក នៅក្នុង​អនុវិទ្យាល័យ​ស្វាយ​ឃ្លាំង​។ បុរស​នោះ បានធ្វើ​ច​ត្តា​ឡី​ស័ក​៣​ថ្ងៃ​ហើយ​ហើយ មូលហេតុ​ពិតប្រាកដ ដែល​បណ្តាល​ឲ្យ​បុរស​នោះ​ស្លាប់​មិនដឹង​នៅឡើយ​។​

លោក កែវ វណ្ណៈ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០​នេះ​ថា មាន​បុរស​ជនជាតិខ្មែរ​ម្នាក់​បាន​ស្លាប់ អំឡុងពេល​ធ្វើ​ច​ត្តា​ឡី​ស័ក នៅក្នុង​អនុវិទ្យាល័យ​ស្វាយ​ឃ្លាំង ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​។ ជនជាតិខ្មែរ​រូបនេះ​បាន​ស្លាប់​នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រហែល​៧​និង​៣០​យប់មិញ អំឡុងពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​បាន ៣​ថ្ងៃ ជាមួយនឹង​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១០​នាក់​។

​មន្ត្រី​ជំនាញ បាន​ចុះទៅ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​សាកសព ហើយ​សន្និដ្ឋានថា ស្លាប់​ដោយសារ​ខ្យល់គ ។ បុរស​នោះ ប្រហែលជា​លួច​ទិញ​ថ្នាំ​ពី​ខាងក្រៅ យកទៅ​លេប ហើយ​លោក សន្និដ្ឋាន​ជាបឋម​ថា បុរស​នោះ ទំនងជា​ទិញ​ថ្នាំ​នោះ​លេប​ច្រឡំ ក៏​បណ្តាល​ឲ្យ​ប្រតិកម្ម រហូតដល់​ស្លាប់​។

​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹង​បន្ថែមថា បុរស​ជនជាតិខ្មែរ​នេះ គឺជា​អ្នក​ឆ្លងដែន​តាមផ្លូវ​គោក​មក​ពី​ម៉ាឡេស៊ី ដោយ​ធ្វើដំណើរ​ឆ្លងកាត់​ប្រទេស​ថៃ​មុន​ចូល​មកដល់​កម្ពុជា​វិញ​។​

​លោក ជាម ច័ន្ទ​សោ​ភ័​ណ្ឌ អភិបាលខេត្ត​ត្បួ​ង​ឃ្មុំ ប្រាប់​សារព័ត៌​ក្នុងស្រុក​ថា លោក ទទួលបាន​ព័ត៌មាន​ពី​ករណី​ស្លាប់​របស់​បុរស​នោះ នៅ​ម៉ោង​ប្រមាណ​៨​យប់ ថ្ងៃទី​២២​កក្កដា ហើយ​មិនទាន់​ដឹង​ច្បាស់​ឡើយ​ថា បុរស​នោះ​ស្លាប់​ដោយសារតែ​លេបថ្នាំ​ច្រឡំ​ឬ​គាំងបេះដូង ឬមួយ​ក៏​មកពី​មូលហេតុ​អ្វី​ផ្សេង​។ ក្រុមគ្រូពេទ្យ​ជំនាញ បាន​ចុះទៅពិនិត្យ​ផ្ទាល់ ដើម្បី​រក​មូលហេតុ​ពិត​នៃ​ការស្លាប់​របស់​បុរស​នោះ​។ ក្រុមគ្រូពេទ្យ បាន​យក​សំណាក​របស់​បុរស​នោះ ទៅធ្វើ​តេស្ត​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ដឹងថា គាត់ មាន​មេរោគ​កូ​វីដ​-១៩ ឬក៏​អត់ ហើយក៏​ដើម្បី​ដឹងថា គាត់ មាន​ជំងឺ​អ្វី​ផ្សេង​ដែរ ដែល​បណ្តាល​ឲ្យ​ស្លាប់​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×