Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេញមុខ​ភ្លាម​! កញ្ញា មាន សូ​នី​តា នឹងមិន​អត់ឱន​បានឡើយ ម្ចាស់​ផេ​ក​ដែល​យក​រូបនាង​កាត់ត ដោយ​ភ្ជាប់ពាក្យ​ដ៏​អសុរ​ស និង​អាសអាភាស​បែបនេះ​… (​វីដេអូ​)

spot_img

​ថ្មីៗ​នេះ មានរឿង​ក្តៅ​ទៀតហើយ ខណៈដែល​មាន​ផេ​ក​មួយចំនួន ព្រោះតែ​ដើម្បី​ប្រយោជន៍​ខ្លួន បាន​យក​រូប​តារា​សម្តែង​កញ្ញា មាន សូ​នី​តា ទៅ​កាត់ត​បង្ហោះ ដោយ​ភ្ជាប់​ជាមួយ Caption នូវ​ពាក្យ​ដ៏​អសុរ​ស និង​អាសអាភាស​បំផុត ដែល​ធ្វើ​ឲ្យ​នាង​មិន​សប្បាយចិត្ត និង​ព្រមាន​ចាត់វិធានការ​ទៅលើ​ម្ចាស់​ផេ​ក​ខិលខូច​ទាំងនោះ ដែល​អាចជា​មនុស្ស​តែមួយ ទៅតាម​ផ្លូវច្បាប់​។​

​កញ្ញា មាន សូ​នី​តា បានចេញ​វីដេអូ​និយាយថា ផេ​ក​ដែល​យក​រូបនាង​ទៅ​កាត់ត ដោយ​ភ្ជាប់​ជាមួយ​ន័យ​ដ៏​អាសអាភាស បង្ខូច​កិត្តិយស​របស់​នាង គឺមាន​ច្រើន​ក្នុងនោះ​ដូចជា AX Official និង Entertainment ជាដើម ។ មាន សូ​នី​តា ក៏បាន​បញ្ជាក់ថា ផេ​ក​ទាំងនេះ​ត្រូវ​បានដឹង​ច្បាស់​ហើយ ជា​មនុស្ស​តែមួយ ដែល​ធ្វើ​រឿង​ទាំងនេះ​ឡើង គឺ​ដើម្បី​ផលប្រយោជន៍​លក់​ផេ​ក​ប៉ុណ្ណោះ​។​

​ទោះយ៉ាងណា កញ្ញា មាន សូ​នី​តា ក៏បាន​បញ្ជាក់បន្ថែម និង​ក៏ដូចជា​ផ្តាំផ្ញើ​ទៅកាន់​ម្ចាស់​ផេ​ក​នេះ​ថា ប្រសិនបើ​មិន​ចូលខ្លួន​មក​ដោះស្រាយ ឬ​ចេញ​វីដេអូ​សុំទោស​រូបនាង​ជា​សាធារណៈ​នោះទេ នាង​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ដោយ​មិនអាច​អត់ឱន​ឲ្យ​បានជា​ដាច់ខាត បើទោះជា​លុបចេញ​វិញ​យ៉ាងណាក៏ដោយ ព្រោះ​វា​មិនមែនជា​រឿង​ធម្មតា ដែល​យក​រូបនាង​មកលេង​សើច ក្នុងន័យ​រក​ផលប្រយោជន៍​របស់ខ្លួន ដោយ​ពុំ​គិតពី​ការប៉ះពាល់​ដល់​កិត្តិយស​របស់គេ​សោះ​អ៊ីចឹង​៕ ដោយ​៖ លឹម ហុង​


spot_img
×