Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ​ថា កម្ពុជា មិនមែនជា​មាយា​ទ​ស្រីកញ្ជើធ្លុះ​ក្នុងការ​គ្រប់គ្រង​សេដ្ឋកិច្ចជាតិ​នោះទេ ខណៈ​កម្ពុ​ជាមាន​មាស​ជាង ៣៦​តោន​ក្នុង​ឆ្នាំ​២០២០​នេះ​

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានប្រកាសថា កម្ពុ​ជាមាន​មាស​សុទ្ធ​រហូតដល់​ទៅ ៣៦,៥​តោន ខណៈ​កាលពី​ឆ្នាំមុន សម្តេច​បានប្រកាសថា កម្ពុ​ជាមាន​មាស​ប្រមាណ​៣០​តោន ហើយ​សម្តេច​ថា កម្ពុជា មិនមែនជា​មាយា​ទ​ស្រីកញ្ជើធ្លុះ​ក្នុងការ​គ្រប់គ្រង​សេដ្ឋកិច្ចជាតិ​នោះទេ​។​

​បើតាម​សម្តេច​តេ​ជោ ហ៊ុន សែន ការបញ្ជាក់​ពី​រឿង​ចំនួន​មាស​នេះ ដើម្បី​ឆ្លើយតប​ទៅនឹង​ការលើក​របស់​មនុស្ស​មួយចំនួន​តូច ដែល​បាន​វាយប្រហារ​រាជរដ្ឋាភិបាល​ថា យក​មាស​នេះ​ទៅ​លក់​ដោះស្រាយ​បញ្ហា​ជាតិ​បង្កដោយ​ជំងឺ​កូ​វីដ​១៩​។​

​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​Samdech Hun Sen, Cambodian Prime Minister​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ដូច្នេះ​ថា មួយរយៈ​ពេល​ចុង​ក្រោយនេះ​មាន​បងប្អូន​យើង​មួយចំនួន​ចង់ដឹង​អំពី​
​មាស​ដែលជា​ទុនបម្រុង​របស់​ជាតិ​។ ការចង់​ដឹងរ​បស់បង​ប្អូន​មួយចំនួនធំ​មាន​ភាព​សុចរិត​ពីព្រោះ​វា​ជា​របស់​ជាតិ​តែ​នៅ មាន​ជន​អាក្រក់​មួយចំនួន​តូច​បាននិងកំពុង​ប្រើប្រាស់​ការបាត់បង់​ដំណឹង​អំពី​មាស ដើម្បី​វាយប្រហារ​រាជរដ្ឋាភិបាល​ថា ចង់​បន្លំ​យក​មាស​ក្នុងពេល​មាន​ជំងឺឆ្លង​កូ​វីដ​១៩ ព្រោះ​មិនដែល​ឮ​លោក​ហ៊ុន សែន​និយាយ​ពី​មាស​នេះ​ទៀត​ទេ​។ ដើម្បី​ច្បាស់​ពី​មាស​សូម​មើល​ការពន្យល់​របស់​ធនាគា​រ​ជាតិ​កម្ពុជា​នោះ​បងប្អូន​ប្រាកដជា​យល់ និង​អបអរសាទរ​ជាមួយ​ទុនបម្រុង​របស់​ជាតិ​យើង​ដែល​កើន​ឡើងជា​លំដាប់​។​

​សម្តេច​តេ​ជោ បាន​បញ្ជាក់ថា “​ប្រហែល​មួយឆ្នាំ​មុន ខ្ញុំ​ធ្លាប់​ប្រកាសថា​មាស​របស់​យើង មាន​៣០​តោន​តែ​តាម​
​តួលេខ​ថ្មី​នេះ មាស​របស់​យើង​មាន​ដល់​៣៦,៥​តោន​។ នេះ​មិនមែនជា​មារយាទ​ស្រីកញ្ជើធ្លុះ​ក្នុងការ​គ្រប់គ្រង​សេដ្ឋកិច្ចជាតិ​នោះទេ​”​។​

​យោងតាម​សេចក្តីបំភ្លឺ​របស់​ធនាគា​រ​ជាតិ​នៃ​កម្ពុជា បានឱ្យដឹងថា មាស​ដែលជា​កេរ្តិ៍មរតក​តាំង​ពីមុន​សម័យ​សង្គ្រាម​នេះ ចំនួន ១២,៤​តោន កំពុង​រក្សាទុក​នៅ​ប្រទេស​ស្វី​ស​។ ១៤,១​តោន កំពុង​វិនិយោគ​នៅ​ធនាគារកណ្តាល​អង់គ្លេស ហើយ​មាស ១០​តោន ត្រូវបាន​រក្សាទុក​នៅ​កម្ពុជា​។ បច្ចុប្បន្ន​កម្ពុជា ក៏មាន​ទុនបម្រុង​អន្តរជាតិ​ប្រមាណ​ជា ១៩,៥​ប៊ី​លាន​ដុល្លារ​ផងដែរ គិត​ត្រឹម​ចុងខែ​មិថុនា ឆ្នាំ​២០២០៕​ដោយ​៖​កូ​ឡាប​


spot_img
×