Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្លកំពឹស ! បង្កើត​ក្រុមការងារ​អន្តរក្រសួង ដើម្បី​ចុះ​សិក្សា​ស្រាវជ្រាវ​ករណី ទន្ទ្រាន​យក​ដី​រដ្ឋ​នៅ​ខេត្តមណ្ឌលគិរី,​ មានមន្ត្រី​ពាក់ព័ន្ធ​ជាង ២០ នាក់

spot_img

​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ ដែលជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា នៅ​ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២០ បានចេញ​សេចក្ដីសម្រេច​ស្ដីពី ការបង្កើត​ក្រុមការងារ​អន្តរក្រសួង ដើម្បី​ចុះ​សិក្សា​ស្រាវជ្រាវ លើ​ករណី​ការកាប់​រាន ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ខុសច្បាប់ ក្នុង​តំបន់ការពារធម្មជាតិ ស្ថិតក្នុង​ខេត្តមណ្ឌលគិរី ។

​សេចក្ដីសម្រេច​របស់​ក្រសួងមហាផ្ទៃ យោងតាម​ចំណារ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចុះ​ថ្ងៃទី ៨ ខែ កក្ដ​ដា ឆ្នាំ ២០២០ សម្រេច​ត្រូវបាន​បង្កើត​ក្រុមការងារ​អន្តរក្រសួង ដើម្បី​ចុះ​សិក្សា​ស្រាវជ្រាវ​ករណី​ការ​រុករាន ទន្ត្រា​ន​កាន់កាប់​ដីព្រៃ​ខុសច្បាប់ ក្នុង​តំបន់ការពារធម្មជាតិ ស្ថិតក្នុង​ខេត្តមណ្ឌលគិរី ។​

​បើតាម​ប្រភពពី​មន្ត្រី​ក្រសួងមហាផ្ទៃ បាន​បង្ហើប​ឲ្យ​ដឹងថា យ៉ាងហោចណាស់​មាន មន្ត្រី​ពាក់ព័ន្ធ​ជាង ២០ នាក់ រួមទាំង អភិបាលខេត្ត មណ្ឌល​គី​រី អភិបាលស្រុក​កោះ​ញែក ស្រុក អូររាំង សមាជិក​ព្រឹទ្ធសភា ឧត្ដមសេនីយ៍ ។ ល ។ ត្រូវបាន​ឯកឧត្ដម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ទីស្ដីការគណៈរដ្ឋមន្ត្រី គោរព​ស្នើសុំ​គោលការណ៍​ពី សម្ដេច​តេ​ជោ ហ៊ុន សែន ដើម្បី កែសម្រួល​ភារកិច្ច និង ដកហូត​មុខតំណែង ព្រោះ ពាក់ព័ន្ធ​នឹង​ការ​គប់គិត​គ្នា​ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើ​កម្មសិទ្ធិ ។

​ចំណែក​លោក សេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ត្រូវបាន​ដកហូត​មុខតំណែង និង​ចាប់ខ្លួន​បញ្ជូនទៅ​ពន្ធនាគារ​ឃុំខ្លួន​បណ្ដោះអាសន្ន ពាក់ព័ន្ធ​នឹង​ការទន្ទ្រាន​យក​ដី​រដ្ឋ​នៅ​ខេត្តមណ្ឌលគិរី​ច្រើនជាង ១០០០ ហិកតា ។
​មហាជន​មានការ​សាទរ​យ៉ាងខ្លាំង​ចំពោះ​ចំណាត់ការ​របស់​រាជរ​ដ្ឋា​ភិ​បាល​លើ​មន្ត្រី​ទន្ទ្រាន​យក​ដី​រដ្ឋ​ទាំងនោះ ៕

ដោយ៖កូឡាប

 

spot_img
×