Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កាន់តែ​ក្តៅ​ហើយ​! លោក ផែង វណ្ណៈ ថា រថយន្ត​ស៊េរី​ទំនើប ROLLS ROYCE ១​គ្រឿង​នេះ​ខុសច្បាប់​ហើយ ព្រោះតែ​….

spot_img

​ភ្នំពេញ​៖ ប៉ុន្មាន​ម៉ោង​មុននេះ នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០ បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​កលោក ផែង វណ្ណៈ បាន​ទម្លាយ​រឿង​ពិត​មួយ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ថា​៖ «​រថយន្ត​តែ​១ តែ​ម្ចាស់​ចង់​ដូរ​ពណ៌ ហើយ​យកទៅ​បិទ​ស្ទីក​គ័​រ​ទើប​ធ្វើ​ឲ្យ​មហាជន​យល់ច្រឡំ​ថា​ជា​រថយន្ត​២ ប្រើ​ផ្លាកលេខ​តែ​១ ។​

​ដូច្នេះ​មិនមែន​រថយន្ត​២ ប្រើ​លេខ​តែ​១​ទេ សូម​បងប្អូន​មេត្តា​ជ្រាប​។ តែ​ម្ចាស់​រថយន្ដ​មិនគួរ​បិទ​ស្ទីក​គ័​រ​ដូរ​ពណ៌​បែបនេះ​ទេ ព្រោះ​ខុសច្បាប់ ។ យក​ល្អ​ម្ចាស់​រថយន្ត​គួរតែ​បក​ស្ទីក​គ័​រ​ចេញ​ទុក​ពណ៌​ស ដែលជា​ពណ៌​ចុះបញ្ជី​ទទួលស្គាល់​នៅ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ទៅ កុំអោយ​មហាជន​យល់ច្រឡំ រិះគន់​មកលើ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​។​»

​សូមបញ្ជាក់​ផងដែរ បើតាម​ច្បាប់ នោះ​រថយន្ត​ទាំងឡាយណា ដែល​ប្តូរ​ពណ៌​យានយន្ត​ដោយ​គ្មាន​ការអនុញ្ញាត ឬ បិទ​ពណ៌​មិន​ត្រឹមត្រូវ តាម​បណ្ណ​សម្គាល់​យានយន្ត នោះ​រថយន្ត​ធុន​ស្រាល នឹងត្រូវ​ផាកពិន័យ ១៨០,០០០ រៀល រីឯ​រថយន្ត​ធុន​ធ្ងន់ ៣៧៥,០០០ រៀល​។​

​បើទោះជា​លោក ផែង វណ្ណៈ ពុំបាន​បញ្ចេញ​ឈ្មោះ​ម្ចាស់​រថយន្ត​ស៊េរី​ទំនើប​នោះ ជា​របស់​បុគ្គល​រូប​ណាក៏ដោយ ក៏​មនុស្ស​មួយចំនួន​ហាក់​បាន​ស្គាល់​យ៉ាងច្បាស់​ថា រថយន្ត​ទំនើប​កែ​លេង​ពណ៌​នេះ គឺជា​របស់​តារាចម្រៀង ងួន ចាន់​ដេ​វិត (G-Devith) ដែល​ទើប​ទៅ​បួស​ជា​ព្រះសង្ឃ កាលពីពេល​ថ្មីៗ​នេះ​។ ក្នុងនោះ បើតាម​អ្នកលេង​ហ្វេ​ស​ប៊ុ​ក បានបញ្ជាក់​ទាំង​ហួសចិត្ត​បែបនេះ​ថា​៖ «​រិះគន់​ចុះ​រិះគន់​ឡើង​ម្ចាស់​ទៅ​បួស​បាត់​», «​ម្ចាស់​ទៅ​បួស​ហើយ នៅមាន​មនុស្ស​តាម​ចងកម្ម​ពៀរ​ទៀត អ្នក​ទើស សុទ្ធតែជា​មនុស្ស​ខ្លាច​គេ​ល្អ​ជាង ខ្លាច​គេ​ឡូយ​ជាង​»៕ ដោយ​៖ លឹម ហុង​


spot_img
×