Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងផែនការ​ផ្តល់​ថេប​ប្លែ​ត​ចំនួន​១០២​គ្រឿង ដល់​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ក្នុងការ​ជំរុញ​ការចុះបញ្ជី​ស្ថិតិ​គ្រួសារ​ក្រីក្រ​ពិតប្រាកដ ដោយ​ស្វ័យប្រវត្តិ​

spot_img

​បាត់ដំបង​៖​ក្រសួងផែនការ បានផ្តល់​ថេប​ប្លែ​ត​ចំនួន​១០២​គ្រឿង ដល់​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ទូទាំង​ខេត្តបាត់ដំបង ដើម្បី​ដោះស្រាយ​និង​ឆ្លើយតប ទៅនឹង​ការខ្វះខាត​នូវ​មធ្យោបាយ​សម្ភារ សម្រាប់​ការអនុវត្ត​និង​បំពេញ​នូវ​នីតិវិធី កត់ត្រា​នៃ​ការកំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ពិតប្រាកដ ក្នុងអំឡុងពេល​កូ​វីដ​-១៩​នេះ​។​

​ពិធី​នេះ​ប្រគល់​ទទួល​នេះ បាន​ប្រព្រឹត្ត​ធ្វើឡើង​កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២០ នៅ​សាលាខេត្ត​បាត់ដំបង ក្រោម​អធិបតីភាព ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង ព្រមទាំង​ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​វិស័យ​ផ្ទាល់ និង​អាជ្ញាធរ​ស្រុក​-​ក្រុង​ពាក់ព័ន្ធ​ទូទាំង​ខេត្ត ក្នុង​គោលបំណង​សំខាន់ ពី​ការកំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ពិតប្រាកដ តាម​ការស្នើសុំ​ក្នុងអំឡុងពេល​កូ​វីដ​-១៩​នេះ​។​

​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា នេះ​គឺជា​នីតិវិធី​ថ្មី ដែល​ក្រសួងផែនការ បានចាប់ផ្តើម​អនុវត្ត​លើកដំបូង​និង មាន​លក្ខណៈ​ទំនើប​ទាន់សម័យ​និង​ឆាប់រហ័ស ដើម្បី​បំពេញបន្ថែម​នូវ​នីតិវិធី នៃ​ការកំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ពិតប្រាកដ​នៅក្នុង​ជុំ​ធម្មតា ដែលមាន​រយៈពេល ៣​ឆ្នាំ​ម្តង​ដោយ​ផ្តោត​សំខាន់​ទៅលើ​គ្រួសារ​ក្រីក្រ ដែល​អវត្តមាន​ទាំង​គ្រួសារ​ទៅ​ឆ្ងាយ ដោយសារ​មូលហេតុ​ផ្សេងៗ ទៀត​នៅ​ជុំ​ធម្មតា​។ គ្រួសារ​ដែល​បាត់បង់​ថវិកា​ច្រើន​ភ្លាមៗ ដោយសារតែ​ការចំណាយ​ព្យាបាល​ជំងឺ​​ឬ​រងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ​ផ្សេងៗ និង​ដោយសារ​មូលហេតុ​ផ្សេងៗ ដែល​នាំ​ឲ្យ​គ្រួសារ​ពួកគាត់​ធ្លាក់​ទៅជា​គ្រួសារ​ក្រីក្រ​និង​គ្រួ​​សារ​ដែល​បាត់បង់​ប្រាក់ចំណូល​ប្រចាំថ្ងៃ ក្នុងអំឡុងពេល​កូ​វីដ​១៩ ដែល​នាំ​ឲ្យ​ជីវភាព​គ្រួសារ​គាត់​ក្រីក្រ​។​

​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍​ក្រើនរំលឹក​និង​ណែនាំ ដោយ​ជំរុញ​ទៅកាន់​មន្ត្រី​មូលដ្ឋាន​ឃុំ​-​សង្កាត់​ទាំងអស់​ថា ក្នុងឱកាស​ប្រគល់ និង​ទទួល​នូវ​ថេប​ប្លែ​តដល់​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​បន្ថែម ០១​គ្រឿង​ទៀត សម្រាប់​យកទៅអនុវត្ត​ការងារ​ឲ្យ​បាន​កាន់តែ​ឆាប់រហ័ស ដើម្បី​ជួយ​សម្រួល​ការងារ​ឲ្យ​បាន​ទាន់ពេលវេលា និង​សំដៅ​ជួយ​អន្តរាគមន៍​ដល់​គ្រួសារ​ក្រីក្រ​ពិតប្រាកដ ក្នុងដំណាក់កាល​កូ​វីដ​-១៩​នេះ​៕ ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×