Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន​មិន​ពិត ទាមទារ​ឱ្យមាន ចូលរួម​សហការគ្នា​ទាំង​រដ្ឋ ឯកជន សមាគម​អ្នកសារព័ត៌មាន

spot_img

​ភ្នំពេញ ៖ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ថ្លែងថា ការប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន​មិន​ពិត ទាមទារ​ឱ្យមាន ចូលរួម​សហការគ្នា​ទាំង​រដ្ឋ ឯកជន សមាគម​អ្នកសារព័ត៌មាន ទើប​អាចធ្វើ​ឱ្យមាន​លក្ខណៈ​កាន់តែ​ល្អប្រសើរ ហើយ​ត្រូវធ្វើ​អ្វីមួយ កុំ​ដាក់​ជា​ស្វ័យប្រវត្តិ នៅពេល​ដែលមាន​គេ​លើក​ជា​ព័ត៌មាន​មួយ​មក ដែល​ហាក់បីដូចជា​អវិជ្ជមាន តែ​ជា​ស្វ័យប្រវត្តិ ចោទ​គេ​ថា​ប្រឆាំង ។​

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ថ្លែង​បែបនេះ ក្នុងឱកាស​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​សៀវភៅ​វិជ្ជាជីវៈ​សារព័ត៌មាន​ដំណឹង​ក្លែងក្លាយ និង​ព័ត៌មាន​មិន​ពិត នៅ​ព្រឹក​ថ្ងៃទី​២៣​ខែកក្កដា ឆ្នាំ​២០២០ នា​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ​ភូ​គី​ត្រា​។ ក្នុង​ពិធី​ក៏មាន​ការចូលរួម​ពី លោក Sardar Umar Alan តំណាង អង្គការ​អប់រំ វិទ្យាសាស្ត្រ និង​វប្បធម៌ នៃ​សហប្រជាជាតិ យូណេស្កូ ប្រចាំ​កម្ពុជា និង លោក Magnus Saemundsson លេខា​ទីមួយ នៃ​ស្ថានទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា​។​

​សៀវភៅ​នេះ ជា​មេរៀន​សម្រាប់​ការអប់រំ និង​ការបណ្តុះបណ្តាល​ផ្នែក​វិជ្ជាជីវៈ​សារព័ត៌មាន​”​ជូន​ដល់​អ្នកសារព័ត៌មាន និង​អ្នក​អប់រំ​ផ្នែក​វិជ្ជាជីវៈ​សារព័ត៌មាន នៅ​ប្រទេស​កម្ពុជា ដែលជា​មធ្យោបាយ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ព័ត៌មាន​មិន​ពិត​។​

​នៅក្នុង​ឱកាស​នោះ លោក Sardar Umar Alan តំណាង​អង្គការ​យូណេស្កូ ប្រចាំ​កម្ពុជា បាន​គួសបញ្ជាក់​ថា សៀវភៅ​នេះ​គឺជា​ឯកសារ​ដែល​ផ្តល់​ធនធាន​ផ្នែក​ចំណេះដឹង​ដ៏​ជឿនលឿន និង ទំនើប​ចុងក្រោយបង្អស់​។ ការបោះពុម្ពផ្សាយ​នេះ​គឺជា​ផ្នែក​មួយ​នៃ «​គំនិត​ផ្តួចផ្តើម​ជា សកល​សម្រាប់​ឧត្តមភាព ក្នុង​វិស័យ​អប់រំ​វិជ្ជាជីវៈ សារព័ត៌មាន​»​ដែល​ជាការ​ផ្តោតលើ កម្មវិធី​អន្តរជាតិ​របស់​អង្គការ​យូណេស្កូ សម្រាប់​អភិវឌ្ឍន៍​វិស័យ​សារគមនាគមន៍​។ គំនិត​ផ្តួចផ្តើម​នេះ មាន​គោលបំណង ផ្សារភ្ជាប់​ការបង្រៀន ជាមួយ​ការអនុវត្ត និង​ការស្រាវជ្រាវ ផ្នែក​វិជ្ជាជីវៈ សារព័ត៌មាន​ពី​ទស្សនៈ​ជាស​កល ដោយ​រួមបញ្ចូល​ការចែករំលែក​គំរូ​ល្អ​នៅ​ថ្នាក់​អន្តរជាតិ​។​

​លោក Magnus Saemundsson លេខា​ទីមួយ​នៃ​ស្ថានទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា ក៏បាន បង្ហាញ​នូវ​ចំណាប់អារម្មណ៍ ទាក់ទង​សៀវភៅ​នេះ ដែលមាន​សារសំខាន់​សម្រាប់​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​។ កម្មវិធីសិក្សា​គំរូ​នេះ​ផ្តល់នូវ​គោលការណ៍​ណែនាំ​ទ្រឹស្តី និង​បរិបទ​សម្រាប់​អ្នកសារព័ត៌មាន និង​អ្នក​អប់រំ​ផ្នែក​វិជ្ជាជីវៈ​សារព័ត៌មាន ព្រមទាំង​និស្សិត ក្នុងការ​អនុវត្ត​កិច្ចការ​សារព័ត៌មាន​ដែលមាន​វិជ្ជាជីវៈ​និង​ក្រមសីលធម៌ ដែល​បម្រើ​ជា​ជម្រើស​មួយ​ដែលមាន តម្លៃ​ខ្ពស់​និង គួរឱ្យ​ទុកចិត្ត ក្នុងការ​ប្រឆាំងនឹង​ព័ត៌មាន​មិន​ពិត​និង​ព័ត៌មាន​ខុស​

​ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​សំដែង​ការរីករាយ​ដែល​អង្គការ យូណេស្កូ បានធ្វើ​ការបកប្រែ​សៀវភៅ​នេះ ជា​ភាសា​ខ្មែរ ក្រោម​ការជួយ​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​ស៊ុយ​អ៊ែត ដោយបាន​បោះពុម្ព​ជា​សៀវភៅ​វិជ្ជាជីវៈ​សារព័ត៌មាន ដំណឹង​ក្លែងក្លាយ និង​ព័ត៌មាន​មិន​ពិត ដែល ផ្តល់​សារសំខាន់​សម្រាប់​សារ​ណះ​ជន និង​អ្នកសារព័ត៌មាន ។

​ឯកឧត្តម​បានបញ្ជាក់ ពី​ភាពខុសគ្នា រវាង​ដំណឹង​គឺជា​ផ្នែក​មួយ តែ​ព័ត៌មាន​ជា​ចង្កោម​នៃ​ដំណឹង តែបើ​ដំណឹង ក្លែងក្លាយ​កាន់តែច្រើន​ទៅៗ វា​ប្រែ​ទៅជា​ព័ត៌មាន មួយ ហើយ​ដំណឹង​នឹង​ក្លាយទៅជា​ចរន្ត​មួយ ដែល​បង្ក​ការមិនទុកចិត្ត បង្ក​ភាពចលាចល​ជ្រួលច្របល់ នៅក្នុង​សង្គម​។ ជាក់ស្តែង​ក្នុងពេល ដែលមាន​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ មានការ​ផ្សព្វផ្សាយ​នៅ​ប្រទេស​ខ្លះ ថា​ជំងឺ​នេះ ជា​រឿង​ធម្មតា តែ​ចុងក្រោយ​មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​នេះ នៅ​ទូទាំង​ពិភពលោក​រាប់លាន​នាក់ ហើយ​សម្រាប់​ប្រទេស​ដែលមាន​ការជឿជាក់ និង​មាន​ព័ត៌មាន​ពិត មាន​វិធានការ ការពារ ច្បាស់លាស់ មិនមាន​អ្នកស្លាប់ ឬ​ស្លាប់​តិចតួច​តែប៉ុណ្ណោះ​។ ដូច្នេះ​ព័ត៌មាន​ក្លែងក្លាយ វា​បាន ធ្វើឱ្យប៉ះពាល់ ខ្លាំង​មិនមែន​ត្រឹមតែ នយោបាយ នោះទេ វា​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​គ្រប់ ជីវភាព​ក្នុងសង្គម ។ ដូច្នេះ​សម្រាប់​សៀវភៅ​នេះ គឺមាន​សារសំខាន់​ដល់​សា​ធារ​ណះ​ជន និង អ្នកសារព័ត៌មាន ក្នុងការ​ប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព ហើយ​សម្រាប់​ក្រសួង​ព័ត៌មាន មិនបាន​យល់ស្រប​ទៅ​និង​គំនិត ដែល​ចង់ឱ្យ​បង្កើត​ច្បាប់ ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​នោះទេ ព្រោះ​ការធ្វើ​ច្បាប់​នេះ វា​ពិបាក​ក្នុងការ​កំណត់​ណាស់ ហើ មិនបាន​ការពារ​ផលប្រយោជន៍​រួម​នោះទេ តែ​វា​អាច​ការពារ​ផលប្រយោជន៍​បុគ្គល ហើយ​អាច​ក្លាយទៅជា​ការរំលោភ​សិទ្ធិ​ក្នុងការ​បញ្ចេញមតិ​ទៅវិញ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×