Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អាក​ទីតាំង​ខារ៉ាអូខេ​ល្មើសច្បាប់ ចំនួន ៣​កន្លែង ក្នុង​ក្រុង​សៀមរាប ដែល​លួច​បើក​អាជីវកម្ម ល្មើ​សនឹង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល

spot_img

​សៀមរាប ៖ មណ្ឌល​កម្សាន្ត​ទេសចរណ៍​មនុស្សពេញវ័យ​ទាំង ៣​កន្លែង​ មាន​ទីតាំងនៅ​ភូមិ​ស្វាយដង្គំ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវ​សមត្ថកិច្ច​ចម្រុះ ចុះ​ផ្អាក​។ នៅ​យប់​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២០ កម្លាំងចម្រុះ​នៃ​គណៈបញ្ជាការ​ឯកភាព​ក្រុង​សៀមរាប សហការ​ជាមួយ ក្រុមការងារ​អធិការកិច្ច​នៃ​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​ចុះ​ល្បាត​ត្រួតពិនិត្យ និង ធ្វើ​ការផ្អាក​សកម្មភាព​ទីតាំង​មណ្ឌល​កម្សាន្ត​ទេសចរណ៍​មនុស្សពេញវ័យ (​ខារ៉ាអូខេ KTV)​ចំនួន​៣​កន្លែង : ១.​ខារ៉ាអូខេ ម៉ា​យ វ៉​យ My Voice KTV ២.​ខារ៉ាអូខេ ពន្លឺ គ្រួសារ Ponleu Krousar KTV ៣. ខារ៉ាអូខេ សំនៀង​គ្រួសារ Samnieng Krousar KTV

​ក្រោយ​ធ្វើការ​ត្រួតពិនិត្យ ជា​លទ្ធផល​គឺ​មិនមាន​ច្បាប់​អនុញ្ញាត​អាជីវកម្ម ហើយ​លួច​បើក​អាជីវកម្ម ល្មើ​សនឹង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល និង​សេចក្តីណែនាំ​របស់​រដ្ឋបាល​ខេត្តសៀមរាប ក្នុងដំណាក់កាល​នៃ​ការបង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​

​ដោយមាន​គោលការណ៍​ពី​ថ្នាក់ដឹកនាំ ក្រុមការងារ​ចម្រុះ បានធ្វើ​កំណត់ហេតុ​កិច្ចសន្យា ណែនាំ​ឲ្យ​ម្ចាស់​អាជីវកម្ម​ផ្អាក​អាជីវកម្ម​របស់ខ្លួន ហើយ​ត្រូវដាក់​ពាក្យស្នើសុំ​ច្បាប់​អនុញ្ញាត​ឲ្យ​បាន​ត្រឹមត្រូវ រហូតដល់​មានការ​ណែនាំ​របស់​រាជ​រដ្ឋាភិបាល​ជាថ្មី ទើប​អាច​បើក​ដំណើរការ​អាជីវ​កម្មបាន​ឡើងវិញ​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×