Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ ប្រារព្ធ​ពិធីបុណ្យ​មាឃបូជា​ជា​ផ្លូវការ​នៅ​វ​ឥ​ន្ទ​ញ្ញាណ ហៅ​វត្ត​ក្រោម​

spot_img

​ខេត្ត​ព្រះសីហនុ​៖ រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​មន្ត្រីរាជការ​ពុទ្ធបរិស័ទ​ឬ​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​នេះ ប្រារព្ធ​ពិធីបុណ្យ​មាឃបូជា ដោយមាន​ធ្វើ​ពិធី​ដង្ហែ​ក្បួន បង្ហាញ​ពី​ការរីកចម្រើន របស់​វិស័យ​ព្រះពុទ្ធសាសនា ដែលជា​សាសនា របស់​រដ្ឋ នៅតាម​ដងផ្លូវ​សាធារណៈ មុននឹង​ជួប​ទី​ជួបជុំគ្នា​ប្រារព្វ​ធ្វើ​ពិធីបុណ្យ​នេះ ជា​ផ្លូវការ នៅក្នុង​បរិវេណ​ឥ​ន្ទញ្ញាណ ស្ថិត​ក្នង​សង្កាត់​លេខ​៣ ក្រុង​ខេត្ត​ព្រះសីហនុ​។​

​ព្រះ​តេជគុណ ប៊ុន ណេង ព្រះចៅអធិការ​វត្ត​ឥន្ទ​ញ្ញាណ មាន​សង្ឃដីកា ឲ្យ​ដឹងថា ការគោរព​ពិធីបុណ្យ​មាឃបូជា​ឆ្នាំនេះ ក៏ដូចជា​ឆ្នាំមុនៗ​ដែរ គឺ​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ មន្ត្រីរាជការ ប្រជាពលរដ្ឋ នៅ​ទូទាំង​ខេត្ត បានរួម​គ្នា​រៀបចំ ឲ្យ​មានការ​ដង្ហែ​ក្បួន របស់​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ព្រមទាំង​ធ្វើ​កិច្ច​ផ្សេងៗ ទៅតាម​ទំនៀមទម្លាប់​ព្រះពុទ្ធសាសនា ដើម្បី​ផ្សព្វផ្សាយ​ពិធីបុណ្យ​មាឃ​ជា​ផង និង​បង្ហាញ​អំពី​ការវិវត្តន៍​រីកចំរើន​ខាង​វិស័យ​ព្រះពុទ្ធសាសនា ក៏ដូចជា​ការវិវត្តន៍​រីកចម្រើន របស់​ប្រទេសជាតិ​ផងដែរ​។​

​បុណ្យ​នេះ​ត្រូវចំ​ថ្ងៃ​១៥​កើត​ពេញ​បូ​ណ៌​ម៉ី ខែមាឃ ឆ្នាំរកា​នព្វស័ក​ពុទ្ធសករាជ ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៨ ដើម្បី​រំឭក​ដល់​ថ្ងៃ​ព្រះសម្មាសម្ពុទ្ធ ព្រះ​បរមគ្រូ ចំពោះ​ហេតុ ២​យ៉ាង គឺ​ទ្រង់​ដាក់​ព្រះ​ជន្មាយុ​សង្ខារ និង​ទ្រង់​ធ្វើ​ចតុរង្គ មហាសន្និបាត នៃ​ព្រះអរហន្ត​ទាំង​១២៥០​អង្គ​។​

​ពិធីបុណ្យ​មាឃបូជា គឺជា​បុណ្យ​មួយ​ក្នុង​បណ្តា​បុណ្យ​ធំៗ ទាំងឡាយ​ក្នុង​ព្រះពុទ្ធសាសនា ដែល​ប្រទេស​កាន់​ព្រះពុទ្ធសាសនា លើ​ពិភពលោក​តែងតែ​ប្រារព្ធ​ធ្វើ​ពុំដែល​ខាន​។ ចំពោះ​ពុទ្ធសាសនិកជន​ខ្មែរ​យើង ក៏​តែងតែ​ប្រារព្ធ​បុណ្យមាឃបូជា នៅ​គ្រប់​វត្ត​អារាម​ទូទាំងប្រទេស​ជា​រៀងរាល់ឆ្នាំ​ជា​បន្តបន្ទាប់​មកនេះ​។​

​ងាក​មក​ខេត្ត​ព្រះសីហនុ​ឯណោះ​វិញ រដ្ឋបាលខេត្ត​នេះ ក៏បាន​ចាត់ចែង​រៀបចំ​ពិធីបុណ្យ​មាឃបូជា​នេះ នៅក្នុង​បរិវេណ វត្ត​ឥ​ន្ទ​ញ្ញាណ ដោយមាន​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​រួម និង​ពុទ្ធបរិស័ទ​ច្រើន​កុះករ​ចូលរួម ធ្វើ​ឲ្យ​ពិធីបុណ្យ​នេះ មាន​ភាពសប្បាយ​រីករាយ ស្របតាម​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ចែងថា ព្រះពុទ្ធសាសនា ជា​សាសនា របស់​រដ្ឋ​។​

​ពិធីបុណ្យ​មាឃបូជា​នេះ ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ក៏បាន​ចាត់តាំង និង​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​នៅ​គ្រប់​មន្ទីរ​អង្គភាព​ស្ថាប័នរដ្ឋ​ក្នុង​ខេត្ត និង​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​ចាត់តាំង​ពិធីបុណ្យ​មាឃបូជា​ជា​ផ្លូវការ នៅ​វត្ត​ឥន្ទ​ញ្ញាណ ដោយ​រៀបចំ​ពី​ធី​បុណ្យ ទំនៀមទម្លាប់ នៃ​ព្រះពុទ្ធសាសនា​នេះ ឲ្យ​ស្របតាម​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចែងថា ព្រះពុទ្ធ​សា​នា​ជា​សាសនា​របស់​រដ្ឋ​៕ ដែន សីមា​


spot_img
×