Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាំ​ក្រុមគ្រួសារ​ទៅលេង​ទឹកធ្លាក់​ក្បាលឆាយ បែរជា​លង់ទឹក​ស្លាប់​

spot_img

​ខេត្ត​ព្រះសីហនុ​៖ សមត្ថកិច្ច​ប្រាប់ថា បុរស​ម្នាក់​បាន​លង់ទឹក​ស្លាប់​នៅ​ទឹកធ្លាក់​ក្បាលឆាយនា​ល្ងាច​ថ្ងៃទី ​២៣ ​ខែកក្កដា ​ឆ្នាំ២០២០ ពេល​នាំ​ក្រុមគ្រួសារ​ទៅលេង​ទឹកធ្លាក់​ក្បាលឆាយ​។​

បើតាម​ពលរដ្ឋ​នៅ​កន្លែងកើតហេតុ​ថា បុរសរងគ្រោះ​ដំបូង​បាន​ចុះទៅ​ជួយ​កូន​របស់ខ្លួន​ដែល​រក​លង់ទឹក ចៃដន្យ​អាក្រក់​ក៏​ដួល​បោក​ក្បាល​ខ្លួនឯង​នឹង​ល្បាក់​ថ្ម​ធ្លាក់ទឹក លង់​ស្លាប់​តែម្តង ចំណែក​កូន​ជនរងគ្រោះ​មិនមាន​គ្រោះថ្នាក់​ទេ ។​

សមត្ថកិច្ច​ប្រាប់ថា សព​ជនរងគ្រោះ​ឈ្មោះ ឈួន ឈា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​រត់​ម៉ូតូ បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល​ក្បែរ​រោងចក្រ​ញ៉ូ​ស៊ីន ក្រុម​៦ ភូមិ​១ សង្កាត់​១ ក្រុង​.​ខេត្ត​ព្រះសីហនុ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×