Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ហិង្សា​ដោយ​ចេតនា កូនប្រសា​ទំនើង ជះ​ទឹក​អាស៊ី ទៅលើ​ឪពុកក្មេក បណ្ដាលឱ្យ​រងរបួស​ធ្ងន់ ត្រូវ​នគរបាល​ចាប់ខ្លួន

spot_img

​ខេត្ត​ត្បូងឃ្មុំ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា កម្លាំង​នគរបាល​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ ចាប់ខ្លួន​ជនសង្ស័យ​ជា​កូនប្រសា ក្នុងករណី​ហិង្សា​ដោយ​ចេតនា ក្រោយពី​បាន​ជះ​ទឹក​អាស៊ី ទៅលើ​ជនរងគ្រោះ​ជា​ឪពុកក្មេក បណ្ដាល ឱ្យ​រងរបួស​ធ្ងន់ ។​

​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​បន្ថែមទៀតថា នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​១៦​និង​៣០​នាទី នៅ​ចំណុច​ភូមិ​ម៉ាស៊ីន ឃុំ​រូង ស្រុក​មេមត់​។ មាន​ករណី​ហិង្សា​ដោយ​ចេតនា ក្រោយពី​បាន​ជះ​ទឹក​អាស៊ី ទៅលើ​ជនរងគ្រោះ​(​ឪពុកក្មេក​) បណ្ដាល ឱ្យ​រងរបួស​ធ្ងន់ បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ យឹ​ង សំអាត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​-​ឃុំ កើតហេតុ​ខាងលើ​។ ​ចំណែក​ជនរងគ្រោះ​ឈ្មោះ​អំ សាន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយគ្នា​។

​បន្ទាប់ពី​សមត្ថកិច្ច​ចាប់ខ្លួន ដោយ​តាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​រួចមក ជនសង្ស័យ​សារភាពថា ខ្លួន​ពិតជា​បាន ជះ​ទឹក​អាស៊ីត​ទៅលើ​ឪពុកក្មេក​ប្រាកដ​មែន ក្នុងខណៈពេល​ពុក​ក្មេក​ស្រវឹងស្រា កាន់​កណ្ដៀវ ដង​វែង​ទៅរក​រឿង​ខ្លួន ។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕ ​ដោយ​៖​កូ​ឡាប​

spot_img
×