Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គិត​ខ្លី​ម្ល៉េះ ខឹង​រឿង​សង្សារ​បែកចិត្ត បុរស​ម្នាក់​មក​បញ្ចប់​ជីវិត​ដោយ​លោតទឹក​សម្លាប់ខ្លួន តែ​សំណាង​គេ​ជួយ​ទាន់​ (វីដេអូ)

spot_img

​ភ្នំពេញ​៖ បុរស​ម្នាក់​ខូចចិត្ត​រឿង​សង្សារ បម្រុង​មក​បញ្ចប់ជីវិត​ទៅ​លោតទឹក​សម្លាប់ខ្លួន តែ​សំណាងល្អ​កល់​ត្រឹម​គុ​ម្ភ​ស្មៅ​មិន​លិច​ចូលក្នុង​ទឹក ត្រូវបាន​ប្រជាពលរដ្ឋ​ស្រែ​ឆោឡោ​យក​ខ្សែកាប ចុះជួយ​ស្រង់​មកលើ​គោក​បាន​វិញ។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះដែរ កើតឡើង​នៅវេលា​ម៉ោង ១០ យប់ និង​០០ នាទី ថ្ងៃ​ព្រ​ហ​ស្ប​ត៍ ទី​២៣ ខែកក្កដា ឆ្នាំ ២០២០ នៅតាម​បណ្តោយ​ផ្លូវ​ត្រើយម្ខាង សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ការរៀបរាប់​ពី​បងប្អូន​នៅ​កន្លែងកើតហេតុ បាន​បញ្ជាក់ថា មុនពេល​កើតហេតុ គេ​បានឃើញ​ជនរងគ្រោះ​បាន​អង្គុយ​ហូប​អី និង​ផឹកស៊ី​តិចតួច​នៅលើ​សួន​ត្រើយម្ខាង ក្រោយ​ពេលដែល​ផឹកស៊ី​រួច​បាន​មួយសន្ទុះ​
​គេ​ឃើញ​ជនរងគ្រោះ​ដើរទៅ​បង្កាន់ដៃស្ពាន រួច​ក៏​លោត​ចុះទៅ​ក្នុង​មាត់ទន្លេ តែ​សំណាង​កល់​ត្រឹម​គល់​ស្មៅ​ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​​ស្រែក​ឆោឡោ​រួច​ប្រាប់​ទៅខាង​អាជ្ញា​មាន​សមត្ថកិច្ច​ចុះជួយ​អន្តរាគមន៍​ភ្លាមៗ​។​

​ក្រោយ​ពេលដែល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ចុះទៅ​ដល់ រួច​បាន​យក​ខ្សែពួ​ដាក់​ទាញ​ជនរងគ្រោះ​មកលើ​គោក​វិញ រួច​បញ្ជូន​យកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​៕​ ដោយ​៖​សា មេ​ត​

spot_img
×