Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ខ្មែរ​២​នាក់ របួសធ្ងន់​ដោយ​ពលរដ្ឋ​ថៃ​បាញ់ ដោយ​ចោទថា ចូល​លួច​មាន់​ពេលយប់​

spot_img

ព្រំដែន​កម្ពុជា -​ថៃ : ពលរដ្ឋ​ខ្មែរ​២​នាក់​របួសធ្ងន់​ដោយ​ពលរដ្ឋ​ថៃ​បាញ់ ដោយ​ចោទថា​ចូល​លួច​មាន់​ពេលយប់ ។​

​លោក​វរសេនីយ៍ តាំង សុខ​ហេង មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​ម៉ាឡៃ​អោយដឹង​ថ្ងៃទី​១១​ថា នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៧ វេលា​ម៉ោង​០៦​និង​២២​នាទី អង្គភាព​មូលដ្ឋាន​អាវុធហត្ថ​ទទួលបាន​ព័ត៌មាន ពី​នាយទាហាន​ឈុតខ្មៅ​ថៃ​ដូចដែល​និយាយថា កាលពី​យប់មិញ (​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៧ ) មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​០២​នាក់ ចូលទៅ​លួច​មាន់​ជល់​របស់​ប្រជាពលរដ្ឋ​ថៃ នៅក្នុង​ប្រទេស​ថៃ ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​ថៃ​បាញ់​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​។​

​លោក​វរសេនីយ៍ តាំង សុខ​ហេង មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​ម៉ាឡៃ​បាន​បញ្ជាក់ថា ករណីនេះ​កើតឡើង​នៅ​ស្រុក​ខ្លង​ហាត ខេត្ត​ស្រះកែវ ទល់មុខ​ទឹកដី​ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។

​ពលរដ្ឋ​ខ្មែរ​ជនរងគ្រោះ ១/-​ឈ្មោះ រឿ​ម រឹម (​ហៅ​ងោ​ល​) ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​អូរ​ល្វា​លើ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។​
២/-​ឈ្មោះ ស្រី ភក្ដី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​អូរ​ល្វា​ក្រោម ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។

​បច្ចុប្បន្ន ជនរងគ្រោះ​ទាំងពីរ​នាក់​ត្រូវបាន​ទាហាន​ថៃ​ដឹកជញ្ជូន​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខ្លង​ហាត ស្រុក​អារញ្ញ​ប្រាថេត ប្រទេស​ថៃ ។ សារព័ត៌មាន​ពុំ​អាច​រកបាន​ការអះអាង​របស់​ជនរងគ្រោះ ឬ​សាច់ញាតិ​ពួកគេ​ថា​ជន​ទាំង​២ ពិត​ឬ​យ៉ាងណា ដែលថា​ចូល​លួច​មាន់​នោះ ?​ ដោយ : បន្ទាយ​

spot_img
×