Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រី​ស្អាត​ម្នាក់​ស្រវាំងភ្នែក បើករថយន្ត​ជ្រុល​ចង្កូត​ទៅបុក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ ពេល​មេឃ​កំពុង​ធ្លាក់ភ្លៀង​ (វីដេអូ)

spot_img

​ភ្នំពេញ​៖ ស្រី​ស្អាត​ម្នាក់​បើករថយន្ត​ក្នុង​ល្បឿន​លឿន បាន​ជ្រុល​ចង្កូត​ទៅបុក​ថ្ម​ពុះ​ចែក​ទ្រូ​វ​ផ្លូវ​រង​ការខូចខាត ផ្ទៃ​ខាងមុខ​យ៉ាងដំណំ ខណៈ​មេឃ​កំពុង​ធ្លាក់ភ្លៀង​យ៉ាងខ្លាំង​។ ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ១២ និង ១០ នាទី​យប់ ឈានចូល​ថ្ងៃ​សុក្រ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​បញ្ជាក់ថា មុនពេល​កើតហេតុ​​គេ​បានឃើញ​ស្ត្រី​ម្នាក់​បើករថយន្ត​ម៉ាក​ព្រូស មួយគ្រឿង ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2AI 7811 ធ្វើដំណើ​ក្នុងទិសដៅ​ពី​ត្បូង មក​ជើង លោះ​ដល់​ត្រង់ចំណុច​កើតហេតុ ក៏បាន​ជុល​ចង្កូត​ទៅបុក​នឹង​ថ្ម​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​រង​ការខូចខាត​ផ្ទៃ​ខាងមុខ​យ៉ាងដំណំ​ផងដែរ ហើយ​ជនរងគ្រោះ​បាន​បញ្ជាក់ថា មកពី​គាត់​ភ្នែក​មី​ញ៉ូ​ប ទើប​រាង​ស្រវាំង​ជ្រុល​ទៅបុក​នឹង​ទ្រូងផ្លូវ​តែម្តង​។​

​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ មិនមាន​រងរបួស​ដ​ល់​ម្ចាស់​រថយន្ត​ទេ ហើយ​មិន​ប៉ះពាល់​ដល់​ភាគី​ផ្សេង​ទេ រង​ការខូចខាត​តែ​រថយន្ត​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ដល់ រួច​ទាក់ទង​ទៅខាង​ជំនាញ​ចរាចរណ៍ ចុះមក​វាស់វែង​រួច​យក​រថយន្ត​ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ ព្រោះ​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ​៕ ដោយ​៖​សា មេ​ត​

spot_img
×