Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់ ត្រូវ​ចាប់ខ្លួន​ពីបទ​ឆបោក​នៅក្នុង​ផ្សារ​សាមគ្គី​ក្រគរ ដោយ​យក​មាស​ក្រ​ឡៃ មក​ដូរ​នឹង​ខ្សែក​ទម្ងន់​១​តម្លឹង មាស​សុទ្ធ​

spot_img

​ពោធិ៍សាត់​៖ ស្ត្រី​ជនជាតិ​វៀតណាម​វ័យ​៥៤​ឆ្នាំ​ម្នាក់ ជាប់ចោទ​បទ​ឆបោក​អាជីវករ​លក់​មាស នៅក្នុង​ផ្សារ​សាមគ្គី​ក្រគរ ដោយ​ស្ត្រី​ដៃ​ឆើត​រូបនេះ បាន​យក​មាស​ក្រ​ឡៃ មក​ដូរ​នឹង​ខ្សែក​របស់​អាជីវ​ករល​ក់មាស ទម្ងន់​១​តម្លឹង​មាស​សុទ្ធ ហើយ​ព្យាយាម​គេ​ខ្លួន តែ​អាជីវករ​លក់​មាស​ចាប់​ខ្លួន​បាន​។ ករណីនេះ នគរបាល​ស្រុក​ក្រគរ បាន​កសាង​សំណុំរឿង​បញ្ជូន មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ក្រគរ​បាន​ចុះ​អន្តរាគមន៍​ដើម្បី​បង្ក្រាប​ករណី​ឆបោក​មាស​របស់​អាជីវ​ករ កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២០ នៅវេលា​ម៉ោង ៩ និង​៣៥​នាទី នៅ​ចំណុច​ផ្សារ​សាមគ្គី​ក្រគរ ស្ថិតក្នុង​ភូមិ​ផ្សារ ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ បន្ទាប់ពី​សមត្ថកិច្ច​នគ​របាល​ទទួលបាន​ពាក្យបណ្ដឹង​របស់​ឈ្មោះ ឡេង គឹម​ហេង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​ផ្សារ​ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២០ នៅវេលា​ម៉ោង ៩ និង​៣០​នាទី​។​

​តាម​ការរៀប​រាប់រប​ស់ជន​រងគ្រោះ​ខាងលើ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​រូបគាត់​កំពុង​អង្គុយ​លក់​មាស និង​ដូរ​លុយ នៅក្នុង​តូប​ផ្សារ​សាមគ្គី​ក្រគរ លុះដល់​ម៉ោង​៩​និង​៣០​នាទី មាន​ជនសង្ស័យ​ឈ្មោះ ង្វៀង ធី​ទៀង បាន​យក​មាស​ក្រ​ឡៃ មក​ដូរ​នឹង​ខ្សែក​របស់គាត់​ទម្ងន់​១​តម្លឹង​មាស​សុទ្ធ ហើយ​ឱ្យ​ខ្លួន​យក​បន្ទោ​ង​ខ្សែក​ចំនួន​២​ជី ហើយ​គាត់​បាន​សួរ​ទៅ​ជនសង្ស័យ​វិញ​ថា​យក​បន្ទោ​ង​រូប​អី​គេ ជនសង្ស័យ​មិន​ឆ្លើយ​ទេ ពេលនោះ​គាត់​ក៏​យក​ខ្សែក​ដែល​គាត់​ដូរ​ដាក់​ក្នុង​ប្រអប់​មាស ហើយ​កាន់​ទៅ​មាន​ទម្ងន់​ស្រាល ឃើញ​ពណ៌​មិន​ប្រក្រតី ខណៈនោះ​គាត់​ក៏​ស្ទុះ​ចាប់​កអាវ​ស្ត្រី​ម្នាក់នេះ រួចហើយ​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​ស្រុក​ក្រគរ ឲ្យ​ជួយ​អន្តរាគមន៍​ទាន់ពេលវេលា និង​នាំខ្លួន​ជនសង្ស័យ​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​។​

​លោក​វរសេនីយ៍ឯក ឯម រុន អធិការនគរបាល​ស្រុក​ក្រគរ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ង្វៀង ធី​ទៀង ភេទ​ស្រី អាយុ​៥៤​ឆ្នាំ ជនជាតិ វៀតណាម មុខរបរ មិន​ពិត​ប្រក​ដ​។ ជនសង្ស័យ​បានមកពី​ខេត្តសៀមរាប ស្នាក់​នៅផ្ទះ​បណ្ដែត​ទឹក​នៅ​ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​

​លោក​អធិការ​បាន​បន្តថា បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ តាម​បញ្ជា​របស់លោក កូយ កាន់​យ៉ា ព្រះរាជអាជ្ញា​នៃ​អយ្យការ អម​សាលាដំបូង​ខេត្តពោធិ៍សាត់ ចុះ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២០ នៅវេលា​ម៉ោង ១៤​និង​២៩​នាទី និង​កសាង​សំណុំរឿង​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​ ដោយ​៖​កូ​ឡាប​

spot_img
×