Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ចុះ​ពិនិត្យការងារ​គ្រប់គ្រង អភិរក្ស​សារមន្ទីរ ២​ធ្នូ​

spot_img

​ក្រចេះ ៖ ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ខែកក្កដា ឆ្នាំ​២០២០ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​ឯកឧត្តម ស៊ឹម កា អនុប្រធាន​ទី​១​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចុះ​ពិនិត្យ ការងារ​គ្រប់គ្រង អភិរក្ស​សារមន្ទីរ ២​ធ្នូ ស្ថិតក្នុង​ភូមិ​ជើង​ឃ្លូ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ​។ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម ហឿ ស៊ី​យ៉ែម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ផងដែរ​។​

​ក្នុងឱកាស​នោះ សម្តេច​វិបុល​សេនា​ភក្តី​បានផ្តល់​អនុសាសន៍​លើ​ការងារ​ថែទាំ កែលំអ សោភ័ណភាព​ក្នុង​បរិវេណ​វិមាន​២​ធ្នូ និង​ការងារ​គ្រប់គ្រង​អភិរក្ស​សារមន្ទីរ​ឱ្យបាន​កាន់តែ​ល្អ ហើយ​ព្រម​ជាមួយគ្នានេះដែរ សម្តេច​បាន​ដោះស្រាយ​ឧបត្ថម្ភ​បង្គោល​ភ្លើង និង​អំពូល​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ចំនួន​៧០​បង្គោល ដាក់​បំភ្លឺ​បន្ថែម នៅក្នុង​ទីលាន និង​សួនច្បារ​ក្នុង​បរិវេណ​សារមន្ទីរ និង​ជួយ​កសាង​អាគារ​មួយ​ខ្នង សម្រាប់​ជា​ការិយាល័យ​ធ្វើ​ការងារ​របស់​សារមន្ទីរ ២​ធ្នូ​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×