Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រក​ឃេី​ញ​មាន​វីរុស​កូ​វីដ​-១៩ ថ្មី ចំនួន ៤​នាក់​បន្ថែមទៀត លេី​ក្រុម​មួក​ខៀវ​កម្ពុជា​ចូលរួម​អង្គការសហប្រជាជាតិ នា​ថ្ងៃទី​១៣ នៃ​ការ​ធ្វេី​ច​ត្តា​ឡី​ស័ក​របស់​ពួកគាត់

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថា ថ្ងៃនេះ​យេ​ី​ង​រក​ឃេ​ី​ញ​ករណី​ជំងឺ​កូ​វីដ​-១៩​ថ្មី ៤​នាក់​ទៀត ។

​រហូតដល់​ម៉ោង ៨​និង​២០ ព្រឹក ថ្ងៃទី ២៤ កក្កដា ២០២០ យេី​ង​រក​ឃេី​ញ​ករណី​ជំងឺ​កូ​វីដ​-១៩ ថ្មី ៤​នាក់ (​ជនជាតិខ្មែរ ជា​មន្ត្រី​ទ័ព​មួក​ខៀវ​ត្រលប់​ពី​ប្រទេស​សូ​ម៉ាលី នៅ​ថ្ងៃទី​១០ កក្កដា​ដែល​ធ្វេី​តេស្ត​លេី​ក​ទី​១​អវិជ្ជមាន​) ដូច្នេះ​ចំនួន​សរុប​កូ​វីដ​-១៩ កេី​ន​២០២​នាក់ ជា​សះ​ស្បេី​យ​គ្មាន ចំនួន​សំរាក​នៅ​ពេទ្យ​កេី​ន​៦០​នាក់ ចំនួន​ជា​សះ​ស្បេី​យ​សរុប​ចំនួន​១៤២​នាក់ និង​ស្លាប់​គ្មាន ។ ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​គម្រាមកំហែង​យេី​ង​ជាប់​ជានិច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បេី​មិនចាំបាច់ ព្រោះ​ប្រទេសជិតខាង​យេី​ង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅ​ឡេី​យ ។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​ថ្មី​ចំនួន​០៤​នាក់ (​ស្ត្រី ០១​នាក់​) រួមមាន​៖ ១) បុរស​ជនជាតិខ្មែរ​អា​យុ ៣៧​ឆ្នាំ មាន​អាស័យដ្ឋាន​នៅ​ភូមិ​ព្រះ​ស្រែ ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។ ២) បុរស​ជនជាតិខ្មែរ អាយុ ២៨​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ខេត្ត​ត្បូងឃ្មុំ​។ ៣) បុរស​ជនជាតិខ្មែរ អាយុ ៤៧​ឆ្នាំ មាន​អាស័យដ្ឋាន​នៅ​ភូមិ​ដំណាក់​ចង្អើរ ខេត្ត​កែប​។ ៤)​ស្ត្រីជន​ជាតិខ្មែរ អាយុ ២៩​ឆ្នាំ មាន​អាស័យដ្ឋាន​នៅ​រាជធានី​ភ្នំពេញ​។​

​លទ្ធផល​វិភាគ​វត្ថុ​សំណាក​លើក​ទី​ពីរ​របស់​ពួកគាត់ ទទួលបាន​លទ្ធផល​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ នៅ​ថ្ងៃ ទី​២៣ ខែកក្កដា ឆ្នាំ​២០២០ ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ជា​បុរស​ទាំង​០៣​នាក់​នេះ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ និង​អ្នកជំងឺ​ជា​ស្ត្រី​០១​នាក់ ត្រូវបាន​ដាក់ឱ្យ សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​រាជធានី​ភ្នំពេញ​។​

​ក្រសួងសុខាភិបាល​បាប​ញ្ជា​ក់ថា ក្រុម​មួក​ខៀវ​អង្គការសហប្រជាជាតិរ​បស់​កម្ពុជា សរុប​ចំនួន ៨០​នាក់ (​ស្រី ០៧​នាក់​) បាន​វិល ត្រឡប់​មកពី​ប្រទេស​ម៉ាលី​មកកាន់​កម្ពុជា​វិញ នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២០ ដែល​តេស្ត​លើក​ទី​១ របស់​ពួកគាត់ គឺ​អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ហើយ​ត្រូវ​បានដាក់​ឱ្យនៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​មណ្ឌល​កងទ័ព​អង្គការ​សហ​ប្រជា ជាតិ​នៅ​ខេត្តកំពង់ស្ពឺ​។ នៅ​ថ្ងៃទី​១៣ នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់​ក្រុម​នេះ តេស្ត​លើក​ទី​ពីរ​ត្រូវបានធ្វើ​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០ ដែល​បានទទួល​លទ្ធផល វិជ្ជមាន​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន​៤​នាក់ ខាងលើនេះ​។​

​សូមជម្រាបថា គិត​ត្រឹម​ម៉ោង ៧​ព្រឹក ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ កម្ពុជា​រកឃើញ​អ្នកមាន​វីរុស​កូ​វីដ​-១៩ មាន​ចំនួន​សរុប ២០២​នាក់ (​ស្ត្រី​៤៤​នាក់ និង​បុរស​១៥៨​នាក់​) ក្នុង​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន​១៤២​នាក់ (​ស្រី​៣៩​នាក់ និង​បុរស​១០៣​នាក់​) ខណៈ​អ្នក​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ មាន​ចំនួន​សរុប​៥៨​នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​បន្ទប់​ដោយឡែក​ក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ជា​ស្ត្រី​ជនជាតិ អាមេរិកកាំង​២​នាក់​៕ ដោយ​៖​កូ​ឡាប​

spot_img
×