Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆមាស​ទី​១ ឆ្នាំ​២០២០​នេះ បង្ក្រាប​បទល្មើស​គ្រឿងញៀន ចំនួន​៥.៤៦៣​ករណី ឃាត់ខ្លួន​ចំនួន​១០.៨៧៧​នាក់ និង​ចាប់យក​គ្រឿងញៀន​២៦១​គីឡូក្រាម​

spot_img

​ភ្នំពេញ​៖ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០​នេះ សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន បាន​ចំនួន​៥.៤៦៣​ករណី ឃាត់ខ្លួន​មនុស្ស ចំនួន​១០.៨៧៧​នាក់ ក្នុងនោះ​មាន ជនជាតិខ្មែរ​១០.៧០០​នាក់ និង​ជនបរទេស​១៧៧​នាក់ ស្មើនឹង​១៥​ជនជាតិ និង​ចាប់យក​គ្រឿងញៀន​បាន​មាន​ចំនួន​សរុប​២៦១​គីឡូក្រាម (៩៧៧,៧២​ក្រាម​) ។​

​នា​ទីស្ដីការ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២៤ ខែកក្កដា ឆ្នាំ​២០២០​នេះ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង គ្រឿងញៀន បាន​បើក​កិច្ចប្រជុំ​ស្ដីពី​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន ប្រចាំឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ ឆមាស​ទី​២ ឆ្នាំ​២០២០ ក្រោម​អ​ធិ​តី​ភាព ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹម យ៉ាន ឧបនាយករដ្ឋមន្ដ្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដោយមាន​ការចូលរួម​ពី តំណាង​ក្រសួង ស្ថាប័ន អនុប្រធាន សមាជិក​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន តំណាង​ស្ថាន​ប័ន អង្គភាព និង​លេខាធិការដ្ឋាន​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​របស់​រាជរដ្ឋាភិបាល ព្រមទាំង​មាន​ភាគី​ពាក់ព័ន្ធ​មួយចំនួនទៀត​ផងដែរ​។​

​យោងតាម​របាយការណ៍​សង្ខេប​ស្ដីពី​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន ឆមាស​ទី​១ និង​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០​នេះ សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន បាន​ចំនួន​៥.៤៦៣​ករណី បើ​ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​២០១៩ មាន​ចំនួន​៤.១៧៥​ករណី កើន​លើស​១.២៨៨​ករណី ស្មើនឹង​៣០.៨៥%​។ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០ ឃាត់ខ្លួន​មនុស្ស ចំនួន​១០.៨៧៧​នាក់ បើ​ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​២០១៩ មាន​ចំនួន​៨.៩១១​នាក់ កើន​លើស​ចំនួន​១.៩៦៦​នាក់ ស្មើនឹង​២២.០៦% ក្នុងនោះ​មាន ជនជាតិខ្មែរ​១០.៧០០​នាក់ និង​ជនបរទេស​១៧៧​នាក់ ស្មើនឹង​១៥​ជនជាតិ​។
​សមត្ថកិច្ច​ចាប់យក​គ្រឿងញៀន​បាន​មាន​ចំនួន​សរុប​២៦១​គីឡូក្រាម (៩៧៧,៧២​ក្រាម​) បើ​ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​២០១៩ មាន​ចំនួន​សរុប​៣៤១​គីឡូក្រាម (៩៧៤,៤៧​ក្រាម​) ថយចុះ​៨០​គីឡូក្រាម (០៩៦,៧៥​ក្រាម​) ស្មើនឹង​២៣,៤៣%​។ ជាពិសេស មធ្យោបាយ សម្ភារ និង​ឧបករណ៍​ផលិត​កែច្នៃ​គ្រឿងញៀន ដែល​បាន​ចាប់យក​ក្នុង​ប្រតិបត្តិការ បង្ក្រាប​បទល្មើស គ្រឿងញៀន​បាន​បញ្ជូនទៅ​សាលាដំបូង រាជធានី​-​ខេត្ត ជាច្រើន​ផងដែរ​៕​ដោយ​៖​កូ​ឡាប​

spot_img
×