Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ៊ាន​ម្ល៉េះ​លោក​! ធ្លាក់​កាបូប​ចូលក្នុង​អាង​ក្រពើ ម្តាយ និង​កូនប្រុស លោត​ចូលទៅ​រើស​មិន​ខ្លាច​ពី​គ្រោះថ្នាក់ ហើយ​ចុងក្រោយ​…. (​វីដេអូ​)

spot_img

​នេះ​ជា​ខណៈពេលដែល​យើង​គ្រប់គ្នា​បានឃើញ​ហើយ ពិតជា​ស្លុតរន្ធត់ និង​ស្រៀវ​សាច់​ជំនួស​ជាខ្លាំង នៅពេលដែល​ស្ត្រី​ម្នាក់​ជា​ម្តាយ និង​កូនប្រុស​ម្នាក់​របស់​នាង បាន​ឡើង​ចូលទៅក្នុង​អាង​ពោរពេញ​ដោយ​សត្វ​ក្រពើ នៅក្នុង Minnesota (​អាមេរិក​) ដើម្បី​រើស​កាបូប​របស់​នាង​ដែល​បាន​ធ្លាក់ចូល​។​

​តាមរយៈ​វីដេអូ​ដែល​ត្រូវបាន​ថត​ដោយ​សាក្សី​ម្នាក់​ឈ្មោះ Ashlynn Curtis បានបង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​ម្នាក់ និង​កូនប្រុស​របស់​នាង បាន​ឡើង​តាម​របង​ការពារ​ដាច់​ដោយឡែក​ពីគ្នា និង​លោត​ចូលទៅក្នុង​តំបន់​អាង​ក្រពើ នៅឯ​សួនសត្វ Safari North Wildlife Park នៅក្នុង Minnesota បន្ទាប់ពី​ម្តាយ​រូប​នោះបាន​ធ្លាក់​កាបូបដៃ​ដោយ​ចៃដន្យ ចូលទៅក្នុង​តំបន់​នោះ​ដែល​ពោរពេញ​ដោយ​ក្រពើ​។​

​ស្ត្រី និង​កូនប្រុស​របស់​នាង ពុំ​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។ ទោះយ៉ាងណា វីដេអូ​នេះ​ដែល​បង្ហាញ​ពី​ខណៈពេល​ដ៏​គ្រោះថ្នាក់ ត្រូវបាន​មនុស្ស​ជាច្រើន​ចូល​ទស្សនា និង​បង្ក​ឲ្យ​មានមតិ​យោបល់​ចម្រុះ​តែម្តង​។​

​ក្នុង​វីដេអូ ស្ត្រី​រូបនេះ​អាច​ត្រូវបាន​ឃើញថា បាន​ព្យាយាម​យក​ដុំថ្ម​គប់​ចូលទៅក្នុង​ទឹក ដើម្បី​គំរាម​ដល់​សត្វ​ក្រពើ​ទាំងនោះ​ឲ្យ​ចាក​ចេញពី​មាត់​អាង ហើយ​ចុងក្រោយ នាង​បាន​រើសយក​កាបូប​ពណ៌​ផ្កាឈូក​របស់​នាង​ដោយ​ជោគជ័យ​។​

​បន្ទាប់ពី​ចាប់យក​កាបូប​រួច ស្ត្រី​នោះបាន​ស្រែកហៅ​កូនប្រុស​របស់ខ្លួន ដែល​កំពុង​លាក់ខ្លួន​នៅ​ខាងក្រោយ​គុម្ពោត​ព្រៃ រួច​ឡើង​តាម​របង​មក​ខាងលើ​វិញ​។ នេះ​ចាត់ទុកជា​សំណាង​ហើយ ប្រសិនបើ​ម្តាយ និង​កូន​នេះ ហ៊ាន​តែ​ប្រហែស​បន្តិច​នោះៗ អ្នក​ទាំងពីរ​អាច​នឹង​ត្រូវ​វាយប្រហារ​ពីស​ត្វ​ក្រពើ​ទាំងនោះ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ហើយ​៕ ដោយ​៖ លឹម ហុង​

spot_img
×