Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើកបរ​ម៉ូតូ​មិន​ប្រកាន់​ស្ដាំ ត្រូវ​រថយន្តបុក​បាក់​ជើង​ខ្ទេច នៅ​ស្រុក​ស្វាយទាប​

spot_img

​ខេត្តស្វាយរៀង​៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​ម៉ូតូ​និង​រថយន្តស្ទូច ខណៈដែល​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មិន​ប្រកាន់​ស្តាំ ដែល​ហេតុការណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៥​និង​៥​នាទី​រសៀល ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០ នៅ លើផ្លូវ​ជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​ថ្នល់កែង ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា គ្រោះថ្នាក់​ខាងលើនេះ បង្កដោយ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ស្វាយរៀង ១F ១៤២៩ បើកបរ​ដោយ​ឈ្មោះ​ឥន យ៉ាន ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ មុខរបរ​កសិករ​រ​ស់​ភួ​មិ​សាមគ្គី សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង រងរបួស​ធ្ងន់ បាក់ជើង​ខាងឆ្វេង (​ពាក់មួក​សុវត្ថិភាព​) ទិសដៅ​ពី​កើ​តទៅ​លិច មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​ទៅបុក​រថយន្តស្ទូច ម៉ាក NISSAN ពណ៌​ស ផ្លាកលេខ ភ្នំពេញ ៣CX ៥២៦៩ ចំ​ជើង​កង់​រថយន្ត​ផ្នែក​ខាងក្រោយ ក្នុងទិសដៅ​ផ្ទុយគ្នា​ពី​លិចទៅ​កើត បើកបរ​ដោយ​ឈ្មោះ​នាង ម៉ៅ​ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​បើកបរ រស់នៅ​ភូមិ​រូប​គោ សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង គ្មាន​របួសស្នាម (​អ្នកបើកបរ​រត់គេច​ពី​កន្លែងកើតហេតុ​បាត់​) អ្នករងរបួស​បា​នប​ញ្ជូ​ន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ជី​ភូ រីឯ​មធ្យោបាយ​ទាំងពី​ខូចខាត​ស្រាល (​រថយន្ត គ្មាន​ការខូចខាត និង​ម៉ូតូ ខូចខាត​ស្រាល ហើយ​បាន​យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយទាប ដើម្បី​ចាត់ការ​បន្តទៅ​តាមផ្លូវ​ច្បាប់​។​

​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា មូលហេតុ គឺ អ្នកបើកបរ​ម៉ូតូ​មិន​ប្រកាន់​ស្ដាំ​៕​ដោយ​៖ វ៉ៃ​កូ​

 

spot_img
×