Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមអាជីវករ​ធ្វើ​អាជីវកម្ម​ផ្គត់ផ្គង់​ទឹកស្អាត មកពី​៩​ខេត្ត​ធ្វើ​ទស្សនកិច្ច​ស្វែងយល់​ពីបទ​ពិសោធន៍ ការផលិត​ផ្គត់ផ្គង់​ចែកចាយ​និង​គ្រប់គ្រង​​សង្វាក់​ផលិតកម្ម​ទឹកស្អាត ពី​អង្គភាព​រដ្ឋាករទឹក​ខេត្តបាត់ដំបង​

spot_img

​បាត់ដំបង ៖ ក្រុមអាជីវករ​ប្រកប​អាជីវកម្ម​សេវាកម្ម​ផ្គត់ផ្គង់​ទឹកស្អាត​មកពី​៩​ខេត្ត ប្រមាណ​ជិត​១០០​នាក់ បាន​ចុះមក​ធ្វើ​ទស្សនកិច្ច​សិក្សា​និង​ចង់​ស្វែងយល់ ដើម្បី​ដកស្រង់​បទ​ពិ​សោ​ជន៍​បច្ចេកទេស​ពី​អង្គភាព​រដ្ឋាករទឹក​ខេត្តបាត់ដំបង ក្នុង​គោលបំណង​ផ្តល់ឱកាស​ឲ្យ​អាជីវករ​ទឹកស្អាត​ឯកជន ធ្វើ​ទស្សនកិច្ច​សិក្សា​ពី​ប្រព័ន្ធគ្រប់គ្រង និង​បច្ចេកទេស​ផលិត​ទឹកស្អាត ដើម្បី​ផ្តល់​សេវាកម្ម​ផ្គត់ផ្គង់​ទឹកស្អាត ជូន​ប្រជាពលរដ្ឋ​ក្នុង​ទីប្រជុំជន​ខេត្ត និង​បណ្តា​ស្រុក​មួយចំនួន​របស់​ពួក​។​

​កញ្ញា សេង សុ​រ័ត្ន អនុប្រធាន​អង្គភាព​រដ្ឋាករទឹក​បាត់ដំបង និង​ទទួលបន្ទុក​ការងារ​ផ្នែក​ផលិតកម្ម និង​ផ្គត់ផ្គង់​ទឹកស្អាត​ខេត្តបាត់ដំបង បានធ្វើ​បទ​បង្ហាញ និង​ផ្តោត​សំខាន់​ពីបទ​ពិសោធន៍ នូវក្នុង​ការផលិត​ការផ្គត់ផ្គង់​ចែកចាយ និង​ពី​ការគ្រប់គ្រង​សង្វាក់​ផលិតកម្ម​ទឹកស្អាត ព្រមទាំង​បានផ្តល់​ការបកស្រាយ​នូវ​សំណួរ​មួយចំនួន ដែល​ក្រុមអាជីវករ​ទឺ​ក​ស្អាត​ឯកជន​បាន​សាកសួរ​។ បញ្ហា​ពី​ការតភ្ជាប់​បណ្តាញទឹក ការបាត់បង់​ទឹកស្អាត បញ្ហា​បំណុល បញ្ហា​ដំណោះស្រាយ​ពី​ហានិភ័យ​ផ្សេងៗ ពិសេស​ការបង្ហាញ​នូវ​ចំណុច​លទ្ធផល​វិជ្ជមាន ពី​ការគ្រប់គ្រង​ទឹកស្អាត​ដែល​បាត់បង់​ទឹក ដោយ​លុបបំបាត់​នូវ​ការ​លេច​ធ្លាយ​ទឹកស្អាត ដែល​បាន​លេច​ជ្រាប​បាត់ទៅ​ក្នុង​ដី​ប្រមាណ​ជាង​៥០​ភាគរយ​កន្លងមក​។ ប៉ុន្តែ​បច្ចុប្បន្ននេះ​ការបាត់បង់​ខាងលើនេះ វា​បាន​ថយ​ធ្លាក់​ចុះមក​ឲ្យ​មក​នៅត្រឹមតែ​៨​ភាគរយ​តែប៉ុណ្ណោះ​។
​គិត​ទាំង​ការប្រើប្រាស់​ទៅលើ​សេវាសាធារណៈ​ផ្សេងៗ ដូចជា​ការប្រើប្រាស់​សម្រាប់​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាដើម​។​ល​។ អង្គភាព​បាន​ពង្រីក​ប​ណ្តា​ញ​ទឹកស្អាត ក្នុង​តំបន់​សេវា​ផ្គត់ផ្គង់​បាន​ទូលំទូលាយ ដោយ​ស្របទៅតាម​សមត្ថភាព​នៃ​ផែនការ​ផ្គត់ផ្គង់​ទឹកស្អាត​។ អង្គភាព បាន​ពង្រឹង​នូវ​សមត្ថភាព​ជំនាញ ក្រុមការងារ​ប្រចាំការ ដើម្បី​រុករក​ទឹក​ធ្លាយ​ទាំង​ពេលយប់ ទាំង​ពេល​ថ្ងៃ ថែមទាំង​បានធ្វើ​ការតាមដាន​ត្រួតពិនិត្យ (​តេស្ត​) គុណភាព​ទឹកជា​ប្រចាំ ដើម្បី​ធ្វើ​ឲ្យ​ទឹកស្អាត​និង​ធានាបាន​នូវ​កម្រិត​គុណ​ស្តង់ដារ មុននឹង​បញ្ជូនទៅ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​។​

​លោក សុខ សា​មើ​ឌី នាយក​ប្រតិបត្តិ​សមាគម​អ្នកផ្គត់ផ្គង់​ទឹកស្អាត​កម្ពុជា បាន​បញ្ជាក់ថា តាមរយៈ​កម្មសិក្សា​រប​ស់​សមាជិក​
​ក្នុង​សមាគម​ទឹកស្អាត​ឯកជន នៅ​អង្គភាព​រដ្ឋាករទឹករ​បស់រ​ដ្ឋ ក្នុង​ខេត្តបាត់ដំបង ដែលជា​អង្គភាព​លំដាប់​ឈានមុខ គឺ​វា​បាន​បង្កើន​នូវ​ទំ​​នាក់​ទំនាក់ទំនង​ល្អ​រវាង​សមាជិក ជាមួយនិង​ថ្នាក់ដឹកនាំ​នៃ​សមាគម និង​រវាង​សមាជិក​នឹង​សមាជិក ឲ្យ​កាន់តែ​ស្និទ្ធស្នាល និង​ទទួលបាន​ចំណេះដឹង ក្នុងការ​ស្វែងយល់​បន្ថែ​ម​ទៀត ពី​បញ្ហា​ប្រឈម​និង​ដំណោះស្រាយ​នានា តាមរយៈ​ទទួលបាន​ពី​ការចែករំលែក​នូវ​ចំណេះដឹង ពីបទ​ពិសោធន៍ លើ​អា​ជី​កម្ម​ផ្គត់ផ្គង់​ទឹកស្អាត​បន្ថែមទៀត​ផងដែ​រ​។ គម្រោង​ខាងលើនេះ គឺ​កំពុងតែបន្ត​អនុវត្ត​នៅ​ទូទាំងប្រទេស ប្រសិនបើ​អា​ជីករ​ណាមួយ​មាន​បញ្ហា សមាគម​និង​ជួយ​រិះរក​នូវ​វិធី​ដោះស្រាយ​ជូន ដោយ​ធ្វើយ៉ាងណា​ឲ្យ​សម្រេចបាន​នូវ​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើយ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​មាន​ទឹកស្អាត ប្រើប្រាស់​នៅ​ទូទាំងប្រទេស សមស្រប​និង​ឆ្លើយតប​តាម​អនុសាសន៍ របស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានកំណត់​ខាងលើ​៕
​ដោយ ៖ អ៊ុង​សា​រុំ​

spot_img
×