Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ពាន​អាកាស​ថ្មើរជើង​ផ្សារ​ដើម​គរ ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

spot_img

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​អាកាស​ថ្មើរជើង​ផ្សារ​ដើម​គរ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ងាយស្រួល​ក្នុងការ​ឆ្លងថ្នល់ មិន​ប្រឈម​នឹង​គ្រោះថ្នាក់​។​ ស្ពានអាកាសថ្មើរជើង​ផ្សារដើម​គ​ គឺជាសមិ​ទ្ធផ​លថ្មីដែលប​ម្រើឲ្យបងប្អូនប្រជាព​ល​រដ្ឋ​ ជួយកា​ត់បន្ថយនូវ​ហា​​និភ័​យពេ​​លឆ្លងថ្នល់ដែលមានលំ​​ហូ​រច​រាច​​​​រណ៍មមា​ញឹក។

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​អាកាស​ថ្មើរជើង​ផ្សារ​ដើម​គរ នៅ​ព្រឹក​ថ្ងៃទី ២៤ ខែកក្កដា ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា ការដាក់​ឲ្យ​ដំណើរការ​ស្ពាន​អាកាស​ថ្មើរជើង​ថ្មី​នេះ​គឺជា​សមិទ្ធផល​មួយ​ក្នុង​យុគ្គសម័យ កូ​វីដ​១៩ ដែលជា​អំណោយ​សម្តេច​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍ របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​។

​ឯកឧត្តម​បាន​បន្តថា ការសាងសង់​ស្ពាន​អាកាស​ថ្មើរជើង​នេះ និង​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការដើរ​ឆ្លងផ្លូវ កាត់បន្ថយ​កា​រក​ស្ទះចរាចរណ៍ សម្រួល​លំហូ​ចរាចរណ៍ និង​លើកកម្ពស់​សោភ័ណភាព​រាជធានី​ភ្នំពេញ​ឲ្យ​កាន់តែ​ស្រស់បំព្រង ។​
​ការដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​អាកាស​ថ្មើរជើង​នៅ​ចំណុច​ផ្សារ​ដើម​គរ​នេះ គឺ​សម្រាប់​បម្រើ​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ និង​មិនមែន​សម្រាប់តែ​ប្រើ​ជា​ពលរដ្ឋ​នៅ​ម្តុំ​តំបន់​នោះទេ ។​

​ស្ពាន​អាកាស​ថ្មើរជើង​ផ្សារ​ដើម​គរ នៅលើ​មហាវិថី​ម៉ៅ​សេទុង​បាន​បើក​ការដ្ឋាន កាលពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៩ ដែល​ម៉ៅការ​សាង់​ដោយ​ក្រុមហ៊ុន Space Media ប្រើប្រាស់​រយៈពេល​សាងសង់​៧​ខែ ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ឆ្លងកាត់​ដោយ​ថ្មើរជើង​ទៅមក​សាលារៀន និង​បញ្ចៀស​គ្រោះថ្នាក់​ជាយថាហេតុ ។ ស្ពាន​អាកាស​ផ្សារ​ដើម​គរ​នេះ​មាន​បណ្តោយ ២៨ ម៉ែត្រ ទទឹង ៣,៤​ម៉ែត្រ ទទឹងផ្លូវ​ដើរ​ផ្នែក​ខាងក្នុង ២,៨​ម៉ែត្រ កម្ពស់​៥,៥​ម៉ែត្រ ៕ ដោយ​៖​កូ​ឡាប​

 

spot_img
×