Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី ព្រមាន​ដកតំណែង​ប្រធាន​ផ្សារ និង​ប្រធាន​បេនឡាន​ផ្សារ​ដើម​គរ ខណៈ​ចត​ឡាន បង្ក​ភាព​អានាធិបតេយ្យ និង​បិទ​ច្រកចេញចូល​ផ្សារ​

spot_img

​ភ្នំពេញ​៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង បាន​ព្រមាន​ត្រង់ៗ ក្នុងការ​ដកតំណែងរ​បស់​ប្រធាន​ផ្សារ​ដើម​គរ និង​ប្រធាន​បេនឡាន​ផ្សារ​ដើម​គរ ខណៈដែល​មាន​ប្រជាពលរដ្ឋ និង​អាជីវករ​រាយការណ៍​ផ្ទាល់មាត់​ប្រាប់​លោក​អភិបាល​រាជធានី​ភ្នំពេញ​ថា បេនឡាន​ផ្សារ​ដើម​គរ បង្ក​ភាព​អានាធិបតេយ្យ មិនមាន​សណ្តាប់ធ្នាប់ និង​បាន​បិទ​ច្រកចេញ ចូលទៅក្នុង​ផ្សារ បង្កឱ្យមាន​ការ​ថ្នាំងថ្នាក់ ពី​សំណាក់​ពី​បងប្អូន​ប្រជាពលរដ្ឋ និង​អាជីវករ​យ៉ាងខ្លាំង​។​

​ការព្រមាន​បែបនេះ របស់លោក​ឃួ​ង ស្រេង បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៤ កក្កដា ២០២០ ក្នុងឱកាស​ដែល​លោក​បាន​អញ្ជើញ ជា​អធិបតីភាព​ក្នុង​ពិធី បើកសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ជា​ផ្លូវការ​នូវ​ស្ពាន​អាកាស​ថ្មើ​ជើង ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ជាប់​ព្រំប្រទល់ សង្កាត់​បឹង​សាលា ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា ប្រធាន​បេនឡាន​ផ្សារ​ដើម​គរ ត្រូវ​សណ្ដាប់ធ្នាប់​របៀបរៀបរយ​ឲ្យ​បានល្អ ជៀសវាង​ការ​ថ្នាំងថ្នាក់ ពី​សំណាក់​ប្រជាពលរដ្ឋ​និង​អាជីវករ ដូច្នេះ​ទេ​ប្រធាន​ផ្សារ និង​អ្នកគ្រប់គ្រង​បេនឡាន​ផ្សារ​ដើម​គរ ត្រូវ​រួមគ្នា​ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់ នៅក្នុង​ពេលនេះ ឲ្យ​បានល្អ​សំខាន់​ត្រូវ​ឲ្យ​មាន​ច្រកចេញចូល​ទៅក្នុង​ផ្សារ​ឲ្យ​បាន​ស្រួល ។ បើ​មិន​ដូច្នោះ​ទេ អ្នក​ទាំងពីរ​ប្រឈម និង​ការ​តួនាទី​ចេញពី​ការងារ​នេះហើយ​។ លោក​ព្រមាន​ថា “​បើ​ប្រធាន​ផ្សារ​និង​ប្រធាន​បេន មិនត្រូវ​គ្នា គឺ​ដក​ទាំង​២​នាក់​តែម្តង​”​។​

​គួរបញ្ជាក់​ផងដែរ​ថា មុន​នៃ​ការចាប់ផ្ដើម​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ នូវ​ស្ពាន​អាកាស​ថ្មើរជើង​ខាងលើនេះ លោក​ឃួ​ង ស្រេង បាន​ចូលទៅ​សំណេះសំណាល ជាមួយ​បងប្អូន​អាជីវករ​នៅក្នុង​ផ្សារ​ដើម​គរ ហើយ​ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ និង​អាជីវករ​ក្នុង​ផ្សារ ស្នើសុំ​និង​សំណូមពរ​ឲ្យ​លោក​អភិបាល​រាជធានី​ភ្នំពេញ ជួយ​អន្តរាគមន៍ បើកផ្លូវ​ចេញ ចូល​ផ្សារ ខណៈដែល បេនឡាន​បាន​យក​ឡាន​មក​ចត​បាំង​ផ្លូវ មិនអាច​ឲ្យ​ប្រជាពលរដ្ឋ ក៏ដូចជា​អាជីវករ ចេញចូល​បាន​។ ផ្ដើមចេញពី​បញ្ហា​នេះ ទើប​លោក​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ធ្វើការ​ព្រមាន​ដក​ប្រធាន​ផ្សារ និង​ប្រធាន​បេន​ផ្សារ​ដើម​គរ ដោយ​លោក​បញ្ជាក់ថា បើ​ធ្វើ​ការងារ​មិនត្រូវ​គ្នា​ទេ បើ​ដក​គឺ​ដក​ទាំងពីរ​នាក់​តែម្តង​៕
​ដោយ​៖​កូ​ឡាប​

 

spot_img
×