Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តាំងពី​ឆ្នាំ ២០១៦ រហូតមក​ទល់នឹង​ឆ្នាំ ២០២០ នេះ កម្ពុជា​បាន​លក់​ឥណទាន​កាបូន​ក្នុង​ទីផ្សារ​ស្ម័គ្រ​ចិត្តបាន​ថវិកា ចំនួន ១១,៦ លាន​ដុល្លារ​

spot_img

​ភ្នំពេញ​៖ ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​២៤​ខែកក្កដា​ឆ្នាំ​២០២០ បានប្រកាសថា អាស្រ័យ​ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​គ្រប់គ្រង និង​អភិរក្ស​តំបន់ការពារធម្មជាតិ​បានល្អ​ប្រសើរ កម្ពុជា​បាន​លក់​ឥណទាន​កាបូន​ទីផ្សារ​ស្ម័គ្រចិត្ត​។ តាំងពី​ឆ្នាំ ២០១៦ រហូតមក​ទល់នឹង​ឆ្នាំ ២០២០ នេះ កម្ពុជា​បាន​លក់​ឥណទាន​កាបូន​ក្នុង​ទីផ្សារ​ស្ម័គ្រ​ចិត្តបាន​ថវិកា ចំនួន ១១,៦ លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​កម្ពុជា​បាននិងកំពុង​ស្វះ​ស្វែងរក​ដៃគូ​ផ្សេងៗ​ទៀត​ដើម្បី បន្ត​ទិញ​ឥណទាន​កាបូន​នេះ​បន្ថែមទៀត ខណៈ​កាបូន​ដែល​បាន​បំ​ភាយ​ចេញពី​ព្រៃឈើ​នៅតាម​តំបន់ការពារធម្មជាតិ​នានា​ដែល​កម្ពុ​ជាមាន នៅ​សេស​បរិមាណ​ច្រើន​។

​ដែនជម្រកសត្វព្រៃ​តា​តៃ ដែនជម្រកសត្វព្រៃ​កែវ​សីមា ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវ៉ា​ញ​ខាងត្បូង​ជាទី​ដែល បាន​ការពារ​ព្រៃឈើ​បាន​យ៉ាង​ល្អ​និង​បាន​លក់​ឥណទាន​កាបូន​។ មុននឹង​ទិញ​ឥណទាន កាបូន​នេះ មានការ​វាយតម្លៃ​ច្បាស់លាស់​ពី​អ្នកជំនាញ​លើ​សមត្ថភាព​នៃ​ការផលិត​កាបូន និង​យន្តការ​ផ្សេង ៗ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​អនុវត្ត ដើម្បី​ធានា​ការពារ​និង​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព លើ​តំបន់ការពារធម្មជាតិ​ដែល​សម្បូណ៌​ដោយ​ព្រៃឈើ សត្វព្រៃ​និង​ជីវៈចម្រុះ​ផ្សេងទៀត​។ ការសម្រេច​ទិញ​ឥណទាន​កា បូ​ន​ពី​កម្ពុជា​របស់​ក្រុមហ៊ុន​នានា គឺ​បាន​បង្ហាញថា​កម្ពុ​ជាមាន​សមត្ថភាព គ្រប់គ្រាន់​ក្នុងការ​ការពារ​បាន​នូវ​ធន ធាន​ធម្មជាតិ​នៅក្នុង​តំបន់​នោះ ហើយ​ធនធានធម្មជាតិ​ត្រូវបាន​អភិរក្ស​ប្រកបដោយ​ប្រសិទ្ធភាព​។

រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួងបរិស្ថាន​
​បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ ដោយ​ថែរក្សា​ឈើ​ឈរ​ដើម្បី​លក់​តួនាទី​ព្រៃឈើ ដែល​ដើរតួនាទី​សំខាន់ ក្នុងការ​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ភពផែនដី តាមរយៈ​ការលក់ ឥណទាន​
​កាបូន ក្នុង​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត ហើយ​ថវិកា​ដែល​បានមកពី​ការលក់​ឥណទាន​កាបូន​ត្រូវបាន​យកទៅ​ប្រើ​
​ប្រាស់​គាំពារ​លើ​ការងារ​អភិរក្ស និង​ការបង្កើត​សេដ្ឋកិច្ច​សម្រាប់​ប្រជា​សហគមន៍​តំបន់ការពារធម្មជាតិ​នៅ​
​ក្នុង​តំបន់​នោះ​។ ក្រុមមន្ត្រី​ជំនាញ​កំពុង​សិក្សា​បន្ថែម ដើម្បី​លក់​កាបូន​ក្នុង ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ក្នុងភូមិ​សាស្ត្រ​ខេត្តស្ទឹងត្រែង​ផងដែរ​។

​គួរ​បញ្ជាក់ថា ប្រទេស​កម្ពុជា​ត្រូវបានគេទទួលស្គាល់​ថា មាន​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​ដ៏​សំបូរបែប​។ ព្រៃឈើ​គ្របដណ្តប់​ប្រមាណ ៥០% នៃ​ផ្ទៃ​ប្រទេស ដែលជា​អត្រា​ខ្ពស់បំផុត​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ មកទល់​បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​បាន​បង្កើន​ផ្ទៃដី​តំបន់ការពារធម្មជាតិ​ដែល​ស្ថិតនៅក្រោម​យុត្តាធិការ​របស់​ក្រសួងបរិស្ថាន រហូតដល់​ប្រមាណ ៤១% នៃ​ផ្ទៃដី​ប្រទេស​កម្ពុជា គឺ​ស្មើនឹង​ប្រមាណ ៧,៣ លាន ហិកតា​ដែល​ក្នុងនោះ​មាន​ឧទ្យាន​ជាតិ ដែនជម្រកសត្វព្រៃ តំបន់​ប្រើប្រាស់​ច្រើនយ៉ាង តំបន់​រ៉ា​ម​សារ តំបន់​ការពារ​បេតិកភណ្ឌ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​សរុប​ចំនួន ៦៩ កន្លែង និង​មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន ១២៦០ នាក់​ដោយ​សហការ​ជាមួយ​សហគមន៍​តំបន់ការពារធម្មជាតិ និង​អង្គការ​ដៃគូ​នានា​បាននិងកំពុង​ឈរជើង​ការពារ​។ ជាមួយគ្នានេះដែរ តំបន់ការពារធម្មជាតិ​មួយចំនួន កំពុង​ក្លាយជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​គួរឱ្យ​ទាក់ទាញ​អារម្មណ៍​ដូចជា​ខ្នង​ផ្សារ វាល​ធំ​ជាដើម​៕​ដោយ​៖​កូ​ឡាប​

spot_img
×