Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញ​អចលនទ្រព្យ អះអាងថា អំឡុង​ពេលនេះ ការជួញដូរ​អចលនទ្រព្យ មាន​ភាពល្អប្រសើរ​

spot_img

​ភ្នំពេញ​៖ អ្នករកស៊ី​ក្នុង​វិស័យ​អចលនទ្រព្យ បានបង្ហាញ​ក្តី​ក​ង្វ​ង់​អំពី​ការ​ថមថយ​នៃ​ការជួញដូរ​អចលនទ្រព្យ​នាពេល​កន្លងទៅ ដោយសារតែ​វិបត្តិ​កូ​វីដ​១៩ កំពុង​វាយលុក​សកលលោក រួមទាំង​កម្ពុជា​ផង​។​

​ទោះបីជា​ស្ថិតក្នុង​បរិបទ​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ក៏ដោយ ប៉ុន្តែ​ថ្មីៗ​នេះ អ្នកជំនាញ​ក្នុង​វិស័យនេះ​បាន​អះអាង​ពី​កំណើន​នៃ​ការបោះ​ទុន លើ​វិស័យ​អ​ចនទ្រ​ព្យ នៅក្នុង​រយៈពេល​៦ ខែ​ឆ្នាំ​២០២០ ដែលមាន​ការ​កើន​ទ្បើង​ក្នុង​រង្វង់ ២៥% បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៩​។​

​លោក ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន KFA បានឱ្យដឹងថា វិស័យ​អចលនទ្រព្យ មានការ​បោះទុន​វិនិយោគ​ច្រើន ដែលមាន​ការ​កើន​ទ្បើង​ពី​២០% ទៅ​២៥% ក្នុង​រយៈពេល​កន្លះ​ឆ្នាំនេះ បើ​ធៀប​ទៅនឹង​ចន្លោះពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៩ ដោយ​វិនិយោគិន​ឃើញថា​នេះ​ជា​ឪ​កាស​មួយ​។​

​លោក​ឧកញ៉ា នួន រិទ្ធី បាន​បញ្ជាក់ថា តំបន់​មួយចំនួន​ដែល​មិនសូវមាន​ការជួញដូរ បែរជា​មានការ​ជួញដូ​រ​ក្នុង​រយៈពេល​៦​ខែ ឆ្នាំនេះ ដែល​បង្ហាញ​ពី​ចរន្ត​នៃ​ការជួញដូរ​នៃ​អចលនទ្រព្យ​មាន​ភាពល្អប្រសើរ នៅក្នុង​អំឡុង​ពេលនេះ​។

​លោក​ឧកញ៉ា មានប្រសាសន៍ថា “​បច្ចុប្បន្ន​ក្នុង​កាលៈទេសៈ​នេះ ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ពិត​ជាមាន​សារសំខាន់ និង​ពិត​ជាមាន​ឪ​កាស​ច្រើន​សំរាប់​អ្នកលក់​និង​អ្នកទិញ​។ កន្លែង​នេះ​ខ្ញុំ​ចង់​បញ្ជាក់ថា ទោះបី​មាន​កូ​វីដ​ក៏ដោយ បើ​យើង​ចេះ​ចាប់យក​វិបត្តិ​នេះ​ជា​ឱកាស​អាច និង​ចំណេញ​ច្រើន​នាពេលខាងមុខ ព្រោះ​វិបត្តិ​កូ​វីដ ១៩ ធ្វើអោយមាន​បញ្ហា​តែមួយ​ភ្លែត​ទេ​។ ចំពោះ​អ្នកវិនិយោគ​នៅ​កំ​ទ្បុ​ង​ពេលនេះ​គួរតែ​វិនិយោគ លើ​លំនៅដ្ឋាន​និង​កសិកម្ម​ព្រោះ​វិស័យនេះ​នៅតែ​ដើរ​ទៅមុខ​មិនមាន​រាំងស្ទះ​អ្វី​ទេ ព្រោះ​វិស័យ​កសិកម្ម​មានការ​គាំពារ​និង​តំរូវការ​ខ្ពស់​”​។​

​ស្រដៀង​គ្នា​នេះ អ្នកជំនាញ​អះអាងថា រាល់​ការវិនិយោគ នៅក្នុង​វិស័យ​អចលនទ្រព្យ​ក្នុងដំណាក់កាល​នេះ មិន​ថា​ផ្នែក​សំណង់​លំនៅដ្ឋាន ឬ​ផ្នែក​ដីធ្លី​នោះទេ គឺមាន​ឱកាស​ចំណេញ​ដូចគ្នា ប្រសិនបើ​រាល់​អចល​ទ្រព្យ​វត្ថុ​ទាំងអស់នោះ ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ​ទាប​ជាង​ទីផ្សារ​។​

​គួរ​បញ្ជាក់ថា ទោះជា​យ៉ាងណា ទីផ្សារ​អចលនទ្រព្យ​ទាំងមូល​អាច​វិលត្រឡប់ ទៅរក​សភាព​ដើម​ដូច​ចុងឆ្នាំ​២០១៩​ក៏ដោយ ក៏​អាច​ត្រូវការ​ពេលវេលា​យូរ​បន្តិច​យ៉ាងហោចណាស់​ក៏ ១​ឆ្នាំ ឬ​អាច​លើសពីនេះ​៕
​ដោយ​៖CEN


spot_img
×