Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កម្ពុជា ជំរុញ​ការ​ចិញ្ចឹមសត្វ ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក ខណៈ​ប​ច្ច​ប្បន្ន​ផ្គត់ផ្គង់​ខ្លួនឯងបាន​ជាង ២៣​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ

spot_img

​ភ្នំពេញ​៖ តម្រូវការ​សាច់ និង​ការ​ផ្គត់​ផ្គង​សាច់​នៅក្នុង​ស្រុក នាពេល​បច្ចុប្បន្ននេះ បើ​យោងតាម​ប្រសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នាពេល​ថ្មីៗ​នេះ បានឱ្យដឹងថា តម្រូវការ​សាច់​ក្នុង​មួយឆ្នាំៗ កម្ពុជា​ត្រូវការ​សាច់ ២៩​ម៉ឺន​តោន ប៉ុន្តែ​ទើបតែ​ផ្គត់ផ្គង់​ខ្លួនឯងបាន​ជាង ២៣​ម៉ឺន​តោន​ដែល​ស្មើ​ប្រមាណ​៨២% ប៉ុណ្ណោះ ដូច្នេះ កម្ពុជា​ត្រូវ​ជំរុញ​ការ​ចិញ្ចឹមសត្វ​បន្ថែមទៀត ដើម្បី​ផ្គត់ផ្គង់ និង​បំពេញតម្រូវការ​សាច់​ក្នុងស្រុក​។

​កម្ពុជា កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ដូច​ទៅនឹង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ដែរ ហើយ​ទន្ទឹមនឹងនោះ កម្ពុជា​ក៏​កំពុង​ជំរុញ​ការចិញ្ចឹម​សត្វ​សម្រាប់​ផ្គត់ផ្គង់​ឬ​បំពេញតម្រូវការ​ក្នុងស្រុក​ក្នុង​កាលៈទេសៈ​នេះ ដោយ​រាជរដ្ឋាភិបាល​បាន​លើកទឹកចិត្ត និង​ផ្តល់​អទិភាព​មុនគេ​ដល់​វិស័យ​កសិកម្ម ជាពិសេស​កសិករ​ដែល​ចិញ្ចឹមសត្វ និង​ដាំ​ដុះ​បន្លែ​ផ្លែឈើ ក្នុងការ​ទទួលបាន​ក​ម្ចី​ឥណទាន​អត្រា​ការប្រាក់​ទាប​ពី​ធនាគារ​អភិវឌ្ឍន៍​និង​កសិកម្ម​។

​បើ​យោងតាម ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា ការចិញ្ចឹម​សត្វ​លក្ខណៈ​ពាណិជ្ជកម្ម មានការ​កើនឡើង​ប្រមាណ​៣៧% បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន ដោយសារ​អ្នក​ចិញ្ចឹម​មានការ​ផ្លាស់ប្តូរ​ឥរិយាបទ ពី​ការចិញ្ចឹម​បែប​ធម្មជាតិ មក​ចិញ្ចឹម​តាមបែប​ពាណិជ្ជកម្ម ដែល​ធ្វើឱ្យមាន​កំណើន​នៃ​ប្រាក់ចំណូល​ខ្ពស់​។

​ឯកឧត្តម វេ​ង សាខុន បាន​មាន​ប្រសា​ន៍​ថា ក្នុង​ឆ្នាំ​២០១៩​កន្លងទៅ វិស័យ​កសិកម្ម បាន​ចូលរួមចំណែក​ប្រមាណ​ជាង ២៨% នៃ​ផលិតផល​សរុប​ក្នុងស្រុក ក្នុងនោះ​ផ្នែក​ដំណាំ​បាន​ចូលរួមចំណែក​ជាង​៦៧%, ផលិតកម្ម​សត្វ​១១% ផ្នែក​ជលផល​២៤% និង​ផ្នែក​ព្រៃឈើ​ជាង ៦%​។

​គូសបញ្ជាក់ថា បើតាម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម ឆ្នាំ​២០១៩​កន្លងទៅ ផលិតកម្ម​សត្វ សម្រេចបាន​ជាង​៤៥​លាន​ក្បាល កើនឡើង​លើស​ឆ្នាំមុន​ជាង​៣% ជាហេតុ​ធ្វើឱ្យ​កម្ពុជា​មានលទ្ធភាព ផលិត​សាច់​សម្រាប់​បំពេញតម្រូវការ​ក្នុងស្រុក បាន​ជាង ២៣​ម៉ឺន​តោន ស្មើនឹង​៨២% នៃ​តម្រូវការ​សាច់​សរុប​ប្រមាណ​២៩​ម៉ឺន​តោន​នៅក្នុង​ឆ្នាំ​៕
​ដោយ​៖CEN


spot_img
×