Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បិទ​អាជីវកម្ម​យានដ្ឋាន​គ្មាន​ច្បាប់​ចំនួន​៦​កន្លែង នៅ​ទួលគោក​

spot_img

​ភ្នំពេញ​៖ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ សហការ​ជាមួយ​រដ្ឋបាល​ខណ្ឌទួលគោក​នៅ​ថ្ងៃ​អង្គា​រ៍ ១៤​កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​៣០​ខែមករា​ឆ្នាំ​២០១៨​នេះ បាន​ចុះ​បិទ​អាជីវកម្ម​យានដ្ឋាន​គ្មាន​ច្បាប់​ចំនួន ៦​កន្លែង នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ទួល ក្រោយពី​ធ្វើការ​ផ្សព្វផ្សាយ​អោយ​ពួកគាត់​ទៅ​បំពេញបែបបទ​ផ្លូវច្បាប់ នៅ​សាលាខណ្ឌ​ទួលគោក​ជា​ច្រើនដង​មកហើយ​នោះ​។​

លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានអោយដឹងថា បន្ទាប់ពី​បាន​ចុះ​ផ្សព្វផ្សាយ​អនុក្រឹត្យ​លេខ ១៨០ ស្តីពី​ការគ្រប់គ្រង​យានដ្ឋាន​ជួសជុល និង​យានដ្ឋាន​កែច្នៃ​តម្លើង​យានយន្ត​ដល់​គ្រប់​ទីកន្លែង​ធ្វើ​អាជីវកម្ម​ឃើញថា មាន​ប្រជាពលរដ្ឋ​មួយចំនួនធំ បានមក​បំពេញ​កាតព្វកិច្ច​ចុះបញ្ជី​ធ្វើ​អាជីវកម្ម​និង​គោរព​តាម​បទដ្ឋាន​បច្ចេកទេស​រប​ស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​ក្នុងនោះ​ក៏មាន​ប្រជាពលរដ្ឋ​ដែល​បើក​អាជីវកម្ម​មួយចំនួន​មិន​បំពេញ​កាតព្វកិច្ច​ចុះបញ្ជី​ធ្វើ​អាជីវកម្ម​និង​គោរព​តាម​បទដ្ឋាន​បច្ចេកទេស​រប​ស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដែរ ទើប​នៅ​ថ្ងៃទី​៣០​ខែមករា​ឆ្នាំ​២០១៨​នេះ​
មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ សហការ​ជាមួយ​រដ្ឋបាល​ខណ្ឌទួលគោក ចុះ​បិទ​អាជីវកម្ម​យានដ្ឋាន​គ្មាន​ច្បាប់​ចំនួន​៦​កន្លែង​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ទួល ខណៈ​ដែរ​ពិនិត្យឃើញថា មិនមាន​ច្បាប់​ត្រូវ​។​
លោក​សាំ ពិសិដ្ឋ ក៏បាន​អំពាវនាវ អោយ​ម្ចាស់​អាជីវកម្ម​យានដ្ឋាន​មក​បំពេញ​កាតព្វកិច្ច​ចុះបញ្ជី​ស្របតាម​ច្បាប់​អោយបាន​គ្រប់ៗ​គ្នា​។​

គួរ​រំលឹក​ផងដែរ​ថា អាជ្ញាធរ​ខណ្ឌទួលគោក​និង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​កន្លងមកនេះ​ធ្លាប់បាន​ព្រមាន​រួចហើយ ថា​នឹង​បិទ​យានដ្ឋាន​ជួសជុល​រថយន្ត​ជាង​១០០​កន្លែង​នៅក្នុង​មូលដ្ឋានខណ្ឌ​ទួលគោក​បើ​នៅតែ​មិន​ព្រមធ្វើ​ច្បាប់​អោយបាន​ត្រឹមត្រូវ​ទៅតាម​ការណែនាំ​របស់​អា​ជ្ញា​ធរ​និង​មន្ទីរជំនាញ ខណៈ​ដែលមាន​យានដ្ឋាន​ជាង​១០០​កន្លែង​ផ្សេងទៀត គេ​បាន​រួសរាន់​ធ្វើ​ច្បាប់​ត្រឹមត្រូវ​ហើយ​នោះ​។ ការព្រមាន​បែបនេះ​បានធ្វើ​ឡើង​កាល​ថ្ងៃទី​១៥ វិច្ឆិកា ក្នុង​កិច្ច​ជុំ​មួយ​ជាមួយ​ម្ចាស់​អាជីវកម្ម យានដ្ឋាន​ជួសជុល​រថយន្ត ដែលមាន​មូលដ្ឋាន​នៅក្នុង​ខណ្ឌទួលគោក ដើម្បីអោយ​ពួកគាត់​បំពេញ​ច្បាប់​អោយបាន​ត្រឹមត្រូវ​។​

លោកស្រី​បុ​ផ្ផា ផានី អនុប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​កាលណោះ​បាន​មានប្រសាសន៍​លើកឡើងថា ការកោះហៅ​ម្ចាស់​យានដ្ឋាន​មក​ប្រជុំ​នេះ​គឺ ដើម្បីអោយ​ពួកគាត់​ទៅ​បំពេញ​ច្បាប់​បើក​យានដ្ឋាន ហើយ​ក្រោយ​បញ្ចប់ ស្នើ​ផ្តល់ព័ត៌មាន មក​លោកស្រី​នឹង​ចុះ​ធ្វើ​ច្បាប់​ជូន ។​បើ​នៅតែ​មិន​ព្រមធ្វើ​ច្បាប់ ខាង​មន្ទីរ​និង​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​នឹង​ចុះ​បិទ​នៅក្នុង​ខែធ្នូ ចុងឆ្នាំ​២០១៧​ខាងមុខ​នេះហើយ ដោយសារតែ​ច្បាប់​នេះ​បានកំណត់ បើ​ហួស​ពី​ខែ​១២ ទៅ​គឺ​មិន​ចេញ​ច្បាប់​អោយ​ទេ ។​ដូច្នេះ​នៅ​ចន្លោះ​ពេលនេះ​លោកស្រី​ស្នើអោយ​ប្រជាពលរដ្ឋ​ម្ចាស់​យានដ្ឋាន​ទាំងអស់​ត្រូវ​មក​ធ្វើ​ច្បាប់​អោយបាន​គ្រប់គ្នា និង​អោយបាន​ទាន់ពេល​។

លោកស្រី​បាន​បញ្ជាក់ថា ហេតុអ្វី​បានជា​យើង​ជម្រុញអោយមាន​ច្បាប់ ដោយសារតែ​យានដ្ឋាន​ខ្លះ​កែច្នៃ​មិនមាន​ស្តង់​ដាប​ច្ខេ​ក​ទេស ប្រឈម​នឹង​បើកបរ​ទៅ​ជួប​គ្រោះថ្នាក់ ដូច​ជាត​ទ្រុង លើស​ទំងន់ ត​ឡាន​ជា​២ ជា​៣​កំណាត់​ជាដើម​។ លោកស្រី​បញ្ជាក់ថា​មិន​គោរព​ច្បាប់ គឺមាន​ទោស មិនមែន​ចេះតែធ្វើ​ស្រេច​តែ​ចិត្ត​ទេ ហើយ​បើ​យោងតាម​លិខិត​ពី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន គឺ​សម្រេច ចុះ​បិទ​អាជីវកម្ម​យានដ្ឋាន​អត់​ច្បាប់​ទាំង​១២​ខណ្ឌ​នៅ​ខែធ្នូ ចុងឆ្នាំ​២០១៧​នេះ​តែម្តង​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×