Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចិន​បញ្ជា​ឲ្យ​បិទ​ស្ថាន​កុងស៊ុល​អា​មេ​រិច​វិញ ដើម្បី​ជាការ​សងសឹក​

spot_img

​ប្រទេស​ចិន នៅ​ថ្ងៃ​សុក្រ​នេះ​បាន​និយាយថា ខ្លួន​បាន​ដកហូត​អាជ្ញាប័ណ្ណ​ពី​ស្ថាន​កុងស៊ុល​អា​មេ​រិច​នៅក្នុង​ទីក្រុង Chengdu​។ ការបញ្ជា​ឲ្យ​បិទ​កុងស៊ុល​អា​មេ​រិច​នេះ​កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពេល​ទីក្រុង​វ៉ាស៊ីនតោន​បញ្ជា​ឲ្យ​បិទ​ស្ថាន​កុងស៊ុល​របស់​ចិន​នៅក្នុង​ទីក្រុង Houston​។​

​ក្រសួងការបរទេស​ចិន​និយាយ​ក្នុង​សេចក្តី​ប្រកាសថា “​វិធានការ​សងសឹក​គឺជា​ការឆ្លើយតប​ស្របច្បាប់ និង​ចាំបាច់ ចំពោះ​វិធាន​ការដែល​មិន​សម​ហេតុផល​របស់​សហរដ្ឋ​អា​មេ​រិច​”​។​

“​ក្រសួងការបរទេស​ចិន​បាន​ជូនដំណឹង​ដល់​ស្ថានទូត​អា​មេ​រិច​នៅក្នុង​ប្រទេស​ចិន ពី​សេចក្តីសម្រេច​របស់ខ្លួន​ក្នុងការ​ដកហូត​ការព្រមព្រៀង​ក្នុងការ​បង្កើត និង​ប្រតិបត្តិការ​របស់​អគ្គ​កុងស៊ុល​អា​មេ​រិច​នៅក្នុង​ទីក្រុង Chengdu”​។​

​សេចក្តីប្រកាស​បញ្ជាក់ទៀតថា “​ក្រសួង​ក៏បាន​ធ្វើ​ឲ្យ​តម្រូវ​ជាក់លាក់​មួយ​លើ​ការបញ្ឈប់​ប្រតិបត្តិការ និង​ព្រឹត្តិការណ៍​ទាំងអស់​របស់​អង្គ​កុងស៊ុល​អា​មេ​រិច​”​។​

“​ស្ថានភាព​បច្ចុប្បន្ន​នៅក្នុង​ទំនាក់ទំនង​រវាង​ចិន និង​អា​មេ​រិច ជា​អ្វីដែល​ចិន​មិន​ចង់ឃើញ​ឡើយ ហើយ​សហរដ្ឋ​អា​មេ​រិច​ជា​អ្នកទទួលខុសត្រូវ​លើ​បញ្ហា​ទាំងអស់​”​។​

​ចិន​ក៏បាន​ជំរុញ​សារជាថ្មី​ម្តងទៀត​ឲ្យ​អា​មេ​រិច​ត្រឡប់​មករក​ផ្លូវត្រូវ​វិញ និង​បង្កើត​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​ទំនាក់ទំនង​ទ្វេភាគី​ឲ្យ​វិល​ទៅរក​ភាពប្រក្រតី​វិញ​។​

​សូម​រំលឹកថា កាលពីដើម​សប្តាហ៍​នេះ សហរដ្ឋ​អា​មេ​រិច​បាន​ទុកពេល​ឲ្យ​ចិន​រយៈពេល ៧២​ម៉ោង​ដើម្បី​បិទ​ស្ថាន​កុងស៊ុល​របស់ខ្លួន​នៅក្នុង​ទីក្រុង Houston ចំពេល​មានការ​ចោទប្រកាន់​ពីបទ​ចារកម្ម និង​លួច​កម្មសិទ្ធិ​បញ្ហា​។​

​ក្រសួងការបរទេស​អា​មេ​រិច​និយាយថា បេសកកម្ម​របស់​ចិន​នៅក្នុង​ទីក្រុង Houston ត្រូវបាន​បិទ ដើម្បី​ការពារ​កម្មសិទ្ធិ​បញ្ហា និង​ព័ត៌មាន​ឯកជន​របស់​ប្រជាជន​អា​មេ​រិច​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia


spot_img
×