Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ មុន​អនុវត្ត​គម្រោង​អភិវឌ្ឍ​អ្វីមួយ គួរ​ធ្វើ​វេទិកា​ទទួលយក​មតិ​ពី​ពលរដ្ឋ​

spot_img

​បាត់ដំបង​៖ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ធឹ​ម សុ​ផា អគ្គនាយក​សវនកម្ម​ផ្ទៃក្នុង នៃ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​សំរោង ក្នុង​និង​ឃុំ​ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ បាន​ជំរុញ​អាជ្ញាធរ​ក្រុង ស្រុក ពិសេស​អាជ្ញាធរ​ភូមិ​ឃុំ ត្រូវ​ផ្សព្វផ្សាយ​ពី​គម្រោង​អភិវឌ្ឍ​ក្នុង​មូលដ្ឋាន​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទូលំទូលាយ ដើម្បី​ឲ្យ​ពួកគាត់​មានឱកាស​ចូលរួម​ផ្ដល់​មតិ​ល្អៗ ក្នុងការ​អនុវត្ត​គម្រោង​នោះ មាន​ប្រសិទ្ធភាព​និង​ផ្ដល់​ផលប្រយោជន៍​ដល់​ពលរដ្ឋ​គ្រប់ៗ​គ្នា ។​

​ការលើកឡើង​នេះ ក្នុង​វេទិកា​ផ្សព្វផ្សាយ ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ស្រុក​ឯក​ភ្នំ កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០​។​

​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ធឹ​ម សុ​ផា បាន​មានប្រសាសន៍ថា អាជ្ញាធរ​ក្រុង ស្រុក ត្រូវតែ​បង្ហាញ​នូវ​សមិទ្ធផល​នានា របស់ខ្លួន​ដែល​បាន​អនុវត្ត ឬ​អភិវឌ្ឍន៍​ក្នុង​មួយឆ្នាំៗ ដល់​ប្រជាពលរដ្ឋ​ឲ្យ​ពួកគាត់​បានដឹង ហើយ​សប្បាយរីករាយ​នឹង​សមិទ្ធផល​ថ្មីៗ ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​រស់នៅ​។ អាជ្ញាធរ ត្រូវ​ផ្ដល់ព័ត៌មាន ដល់​ពលរដ្ឋ​អំពី​សកម្ម​ភាពជា​អាទិភាព នៃ​ការអភិវឌ្ឍ​របស់​ស្រុក សម្រាប់​ឆ្នាំ​ខាងមុខ​របស់ខ្លួន ឲ្យ​ពួកគាត់​បានដឹង​ហើយ​ផ្ដល់ឱកាស​ដល់​ពលរដ្ឋ ដើម្បី​ពិភាក្សា​ពី​របាយការណ៍​របស់​ក្រុមប្រឹក្សា គណៈ​អភិបាលស្រុក​ពី​ការលើកឡើង នូវ​គំនិត​ផ្ទាល់ខ្លួន ហើយ​អាជ្ញាធរ ត្រូវ​ទទួលយក​មតិ​សំណូមពរ​របស់​ពួកគាត់ ដើ​ម្ប​ពិភាក្សា​និង​ឆ្លើយតប​នៅពេល​បន្ទាប់ៗ​ទៀត ។ អាជ្ញាធរ​មូលដ្ឋាន ត្រូវអនុវត្ត​ការងារ​របស់ខ្លួន ឲ្យ​ឆ្លើយតប​នឹង​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច របស់​រាជរដ្ឋាភិបាល ក្នុងការ​ថែរក្សា​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន រួមទាំង​ការផ្តល់​សេវាសាធារណៈ និង​សំណូមពរ​ផ្សេងៗ​ឲ្យ​បាន​ទាន់ពេលវេលា​។​

​លោក ផែង សុផល ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ឯក​ភ្នំ បាន​មានប្រសាសន៍​លើកឡើងថា ការ​ប្រារព្ធ​វេទិកា​នេះ ក្នុង​គោលបំណង​ផ្សព្វផ្សាយ សមិទ្ធផល​នៃ​ការអនុវត្ត​នៅ​ឆ្នាំកន្លងមក របស់​ក្រុមប្រឹក្សា​ស្រុក​និង​គណៈ​អភិបាលស្រុក​ឯក​ភ្នំ ក៏ដូចជា​ផ្ដល់ឱកាស​ដល់​ប្រជាពលរដ្ឋ ក្នុងការ​ស្នើសុំ សំណូមពរ​និង​លើកឡើង​នូវ​បញ្ហា​ប្រឈម​ទាំងឡាយ ជាពិសេស​ប្រមូល​រាល់​មតិយោបល់ ពី​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ភូមិ ឃុំ ដើម្បី​ឆ្លើយតប​ចំពោះ​តម្រូវការ ក្នុង​ក្របខ័ណ្ឌ​តួនាទី​សមត្ថកិច្ច​របស់​រដ្ឋបាល​ស្រុក​ទាំងមូល​៕ ដោយ ៖ អ៊ុង​សា​រុំ​

spot_img
×