Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​២​នាក់ របួសធ្ងន់​ម្នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​និង​ម៉ូតូ នៅ​ក្រុង​បាវិត​

spot_img

ខេត្តស្វាយរៀង​៖ យុវជន​២​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់ ដោយសារ​ជនរងគ្រោះ​ទាំង​៣​នាក់ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា ជិះ​វ៉ា​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ ទៅបុក​រថយន្ត​បើក​បញ្ច្រាសទិស​គ្នា ដែល​ហេតុការណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥​នាទី​ព្រឹក ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នៅលើ​ផ្លូវជាតិ​លេខ​១ ចន្លោះ​គឺ​ឡូ​ម៉ែត្រ​លេខ ១៤៩-១៥០ ស្ថិតក្នុង​ភូមិ​កំពោ​ត​ប្រោស សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា មាន​ម៉ូតូ​មួយគ្រឿង​ជិះ​គ្នា ៣ នាក់ ម៉ា​កនិច ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ ស្វាយរៀង 1N-0213 បើកបរ​ដោយ​ឈ្មោះ ឃួន ច​ន្ថ​ន ភេទ​ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​ព្រៃ​គៀវ ឃុំ​កំពង់​ចក ស្រុក​រំដួល ខេត្តស្វាយរៀង (​ស្លាប់​នៅ​កន្លែងកើតហេតុ​) និង អ្នករួមដំណើរ ២ នាក់​ទៀត មាន ១. ឈ្មោះ ឆោ ធា​រិ​ទ្ធ ភេទ​ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ព្នៅ​១ ឃុំ​ព្រៃ​ព្នៅ ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង (​ស្លាប់​នៅ​កន្លែងកើតហេតុ​) ។ ២. ឈ្មោះ ផន សុផាន់ ភេទ​ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែ មុខរបរ​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​គោក​ស្រម៉ ឃុំ​សង្កែ ស្រុក​រំដួល ខេត្តស្វាយរៀង (​រងរបួស​ធ្ងន់​)​។ ពួកគេ​បើកបរ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏បាន​បុក​ប៉ះ​រថយន្ត​មួយគ្រឿង​ទៀត ម៉ាក​ស៊ីណា ពណ៌​ស្ករ ពាក់​ផ្លាកលេខ ភ្នំពេញ 2AP-1992 បើកបរ​ដោយ​ឈ្មោះ (​មិន​ស្គាល់​អត្តសញ្ញាណ​) ក្នុងទិសដៅ​ពី​កើ​តទៅ​លិច រួច​ក៏បាន​ខ្ទាត​មក​ប៉ះ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​មួយគ្រឿង​ទៀត ដែល​កំពុងធ្វើដំណើរ​ស្រប​ទិស​គ្នា ពី​ទិស​ខាង​លិចទៅ​កើត (​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​)​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា បច្ចុប្បន្ន អ្នក​រង​បួស​ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តស្វាយរៀង រីឯ​សាកសព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ មូលហេតុ​គឺ​បណ្តាលមកពី​អ្នកបើក​ម៉ូតូ​វ៉ា​ជែង ។ ចំពោះ​មធ្យោបាយ ទាំង​៣​គ្រឿង​សមត្ថកិច្ច​ត្រូវបាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់​៕​ដោយ​៖ វ៉ៃ​កូ​


spot_img
×