Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​ខេត្តតាកែវ ណែនាំ​ដល់​អាជ្ញាធរ​ភូមិ​ឃុំ ត្រូវ​កំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ​ឲ្យ​បានច្បាស់លាស់ ចំ​គោលដៅ និង​មាន​តម្លាភាព​

spot_img

​តាកែវ​៖ អភិបាល​ខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានធ្វើ​ការណែនាំ ក៏ដូចជា​ក្រើនរំលឹក​ទៅដល់​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​ឃុំ​ទាំងអស់ ត្រូវ​កំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ​ឲ្យ​បាន​ច្បាស់ និង​ចំ​គោលដៅ ពិសេស​ត្រូវតែមាន​តម្លាភាព និង​ផ្តល់​សុភ​វិនិច្ឆ័យ​ឲ្យ​បាន​ត្រឹមត្រូវ ច្បាស់លាស់ ក្នុងអំឡុងពេល​ជំងឺ​កូ​វីដ​១៩​នេះ ។​

​ថ្លែង​នៅក្នុង​ឱកាស​អញ្ជើញ​ប្រគល់​ថេប​ប្លែ​តដល់​ឃុំ​ទាំង​១៥ និង​ចែក​ប័ណ្ណ​សមធម៌​តាម​ការស្នើសុំ​ក្នុងអំឡុង​កូ​វីដ​១៩ ចំនួន​៤៧​គ្រួសារ នៅ​ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២៤ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បាន​មានប្រសាសន៍​បន្តថា អាជ្ញាធរ​មូលដ្ឋាន ដែលមាន​ក្រុមប្រឹក្សាឃុំ​សង្កាត់ មេភូមិ ត្រូវ​ឲ្យ​មាន​សុភ​វិនិច្ឆ័យ​ឲ្យ​បាន​ត្រឹមត្រូវ តម្លាភាព ដោយ​មិន​ត្រូវមាន បក្ខពួក​ឬ​ខ្សែ​មេភូមិ​មេឃុំ ហើយ​អ្នក​មិនត្រូវ​បាន បែរជា​បាន ហើយ​អ្នក​ត្រូវបាន​បែរជា​មិនបាន សូមកុំ​ឲ្យ​មាន​បញ្ហា​នេះ​ឲ្យ​សោះ នៅក្នុង​អំឡុង​ដែល​រាជ​រដ្ឋា​បាល​បា​នប​ញ្ជេ​ញ​កញ្ចប់​ថវិកា​កម្មវិធី​ផ្តល់​សាច់ប្រាក់ ជូន​ដល់​គ្រួសារ​ក្រីក្រ​ប្រភេទ​១​នឹង​២ ក៏ដូចជា​ជន​ងាយ​រងគ្រោះ​ដោយសារ​កូ​វីដ​១៩​ផងដែរ ហើយ​សម្រាប់​លក្ខខណ្ឌ​នៃ​ការផ្តល់ជូន​គ្រួសារ​ក្រ​កម្រិត​១​នឹង​ក្រ​កម្រិត​២ ត្រូវមាន​អ្វីខ្លះ មានតែ​ភូមិ​ឃុំ​នេះ​បាន​បានដឹង​ពី​ស្ថានភាព​ពួកគាត់​ច្បាស់ ដូច្នោះ​ក្រុមប្រឹក្សាឃុំ​សង្កាត់ ត្រូវតែមាន​សុភ​វិនិច្ឆ័យ​ឲ្យ​បានច្បាស់លាស់ នឹង​សម្រេច​ឲ្យ​ចំ​គោលដៅ ចំពោះ​ស្ថានភាព​ក្រីក្រ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឲ្យ​ពិត​ប្រាក ក៏ដូចជា​ការចង់បាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ខិតខំ​យកចិត្តទុកដាក់ និង​ផ្តល់​ជា​ថវិកា ដើម្បី​ជួយ​ទ្រទ្រង់​ដល់​ជីវភាព​របស់​ពួកគាត់ ក្នុងអំឡុងពេល​ប៉ះពាល់​ដោយសារតែ​កូ​វីត​១៩ ។​

​ឯកឧត្តម អ៊ូច ភា បន្ថែម​ទៀ​ថា កិច្ចការងារ​នេះ សូម​ក្រុមប្រឹក្សា​ធ្វើ​ដោយ​យកចិត្តទុកដាក់ នឹង​កុំ​ឲ្យ​កើតមានឡើង នូវ​បាតុភាព​ផ្សេងៗ ដោយសារតែ​ការសម្រេច​ដោយ​លម្អៀង​ឬ​មាន​ខ្សែ​បក្ខ​ពួកនេះ ហើយ​បញ្ហា​លម្អៀង​ឬ​ប្រកាន់​បក្ខពួក​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​ប្រកាស​ហើយ​ថា នឹង​ចាត់វិធានការ​ក្តៅ ហើយនឹង​មិនមាន​ការ​លើកលែង​ឡើយ ប្រសិនបើ​រកឃើញថា នៅក្នុង​ភូមិ និង​ឃុំ​/​សង្កាត់​មួយណា មាន​ករណី​មិន​ប្រក្រតី​នេះ កើតមានឡើង ដូច្នោះ​សូម​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ ពិសេស ចំពោះ​អ្នកអនុវត្ត​ផ្ទាល់​នៅតាម​ឃុំ​សង្កាត់​ទាំងអស់ គឺ​ត្រូវផ្តោត​ការយកចិត្តទុកដាក់​បំ​ពេញការ​ងារ​នេះ ឲ្យ​បាន​ត្រឹមត្រូវ និង​ខ្ជាប់ខ្ជួន​បំផុត ត្រូវ​ចៀសវាង​ដាច់ខាត​នូវ​ការ ឃុបឃិត​គ្នា ដាក់បញ្ចូល​សាច់ញាតិ បងប្អូន​កូនក្មួយ​ខ្លួនឯង ដែល​មិនមែនជា​គ្រួសារ​ក្រីក្រ នឹង​ងាយ​រងគ្រោះ​ពិតប្រាកដ ដើម្បី​ទទួលបាន​នូវ​ប្រាក់ឧបត្ថម្ភ​នេះ ។​

​ជាមួយគ្នានេះដែរ ឯកឧត្តម អភិបាល​ខេត្តតាកែវ ក៏បាន​បន្ត​ផ្តាំផ្ញើ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន និង​ថែរក្សា​សុខភាព​របស់ខ្លួន​ឲ្យ​បានល្អ តាមរយៈ​ទម្លាប់​អនាម័យ ពិសេស​អនុវត្តតាម​វិធាន​របស់​ក្រសួងសុខាភិបាល ដើម្បី​ចូលរួម​ទប់ស្កាត់ និង​កុំ​ឲ្យ​ជំងឺ​កូ​វីដ​១៩ ឆ្លង​មកដល់​សហគមន៍​រប​ស់​យើង ។​

​លោកពូ ម៉ៅ លី​សៀក ដែល​រស់នៅ​ភូមិ​ត្រពាំង​ខ្លូត ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ ដែល​បាន​អញ្ជើញ​មក​ទទួល​ប័ណ្ណ​សមធម៌ ក៏បាន​សម្តែង​នូវ​ក្តីសប្បាយ​រីករាយ ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បានផ្តល់​សាច់ប្រាក់​ដល់​គ្រួសារ​របស់​លោកពូ ដើម្បី​ឲ្យ​គាត់​បាន​ប្រើប្រាស់ និង​ចាត់ចែង​លើ​ជីវភាព​ប្រចាំថ្ងៃ ហើយ​លោកពូ​ក៏​សុំ​បួងសួង​វត្ថុ​សាក​ស័ក្តិ​ក្នុង​លោក សូម​តាម​ជួយ​បីបាច់​ថែរក្សា និង​ប្រោស​ព្រំ​ដល់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ក្រុមគ្រួសារ សូម​ជួបតែ​សំណាងល្អ និង​បន្ត​ដឹកនាំ​ប្រទេសជាតិ ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ថែមទៀត ៕​ដោយ​៖​តាកែវ​

spot_img
×