Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​ដេក​សន្លប់ នៅមុខ​ផ្ទះ​ដាក់​ធ្មេញ​ឈូករ័ត្ន សង្ស័យ​ត្រូវ​ថ្នាំ​សណ្តំ​(វីដេអូ)

spot_img

​ភ្នំពេញ​៖ ស្ត្រី​ម្នាក់​ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ បាន​ប្រទះឃើញ​ដេក​សន្លប់​នៅមុខ​ផ្ទះ​ពេទ្យ​ដាក់​ធ្មេញ​ឈូករ័ត្ន​មួយ​យប់​ហើយ ពុំទាន់​ដឹង​ពី​មូលហេតុ​សង្ស័យ​ត្រូវ​ថ្នាំ​សណ្តំ​គេ​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះដែរ កើតឡើង​នៅវេលា​ម៉ោង ១២ និង ១០ នាទី​រសៀល ថ្ងៃ​សុក្រ​ទី​២៤ ខែកក្កដា ឆ្នាំ ២០២០ ត្រង់ចំណុច​ផ្ទះ​ដាក់​ធ្មេញ ឈូករ័ត្ន នៅតាម​បណ្តោយ​ផ្លូវ ៤៣០ សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

​ស្ត្រី​ខាងលើ​មិនទាន់​មានឈ្មោះ និង​អត្តសញ្ញាណ​ច្បាស់​នៅឡើយ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា គាត់​បានឃើញ​ស្ត្រី​រងគ្រោះ​ខាងលើ ដេក​នៅមុខ​ផ្ទះ​ដាក់​ធ្មេញ យីហោ ឈូករ័ត្ន មួយ​យប់​ហើយ​គាត់​បាន​បញ្ជាក់ទៀតថា សង្ស័យ​តែ​ត្រូវ​ថ្នាំ​សណ្តំ​គេ​ទេ ហើយ​គេ​ដឹក​មក​ទម្លាក់ចោល​នៅ​កន្លែង​នឹង​។​

​គាត់​បញ្ជាក់ទៀតថា គាត់​បាន​ទិញ​បាយ និង​នំចំណី និង​ទឹក​ឲ្យ​ហូប​ដែរ តែ​ស្ត្រី​ខាងលើ​ព្យាយាម​ឱន​មុខ​មិន​ងើប ហេតុនេះហើយ​គាត់​បញ្ជាក់ថា សង្ស័យ​ត្រូវ​ថ្នាំ​សណ្តំ​គេ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ដល់ រួច​បាន​ទាក់ទង​ទៅខាង​សង្កាត់ ដើម្បី​ហៅ​រថយន្ត​សា​ម៉ុ​យ ដើម្បី​យកទៅ​សង្គ្រោះ​ភ្លាមៗ​ផងដែរ​៕​ដោយ​៖​សា​មេ​ត​ មីដា

 

spot_img
×