Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ស្ដីទី​ក្រសួងពាណិជ្ជកម្ម ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម​

spot_img

លោក កឹម ស៊ីថន រដ្ឋមន្ត្រី​ស្ដីទី​ក្រសួងពាណិជ្ជកម្ម បាន​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ជាមួយ​គណៈប្រតិភូ​វៀតណាម ដឹកនាំ​ដោយ លោក Do Quoc Hung អគ្គនាយករង នៃ​នាយកដ្ឋាន​ទីផ្សារ​អាស៊ី​-​អាហ្វ្រិក នៃ​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៨​។​

​នៅក្នុង​ឱកាស​នោះ លោក រដ្ឋមន្ត្រី​ស្ដីទី បាន​ស្វាគមន៍​ដល់​គណៈប្រតិភូ​វៀតណាម ដែល​បាន​អញ្ជើញ​មក​ប្រជុំ​ចរចា​ទាក់ទង​នឹង​កិច្ចសម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម សម្រាប់​អនុវត្ត​ឆ្នាំ​២០១៨-២០១៩​។ លោក រដ្ឋមន្ត្រី​ស្ដីទី បាន​វាយតម្លៃ​យ៉ាងខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​កន្លងមក​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​ក្រសួងពាណិជ្ជកម្ម​កម្ពុជា និង​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម​។

​ជាមួយគ្នានេះ​ផងដែរ លោក រដ្ឋមន្ត្រី​ស្ដីទី ក៏បាន​កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​រវាង​ប្រទេស​ទាំងពីរ ដែល​បាន​បំពេញ​តួនាទី​តាម​ការដាក់ចេញ​នូវ​ភាពអនុគ្រោះ​ពន្ធ​នាំចូល​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ទាំងពីរ ចាប់តាំងពី​ឆ្នាំ ២០០៥ រហូតមកដល់​បច្ចុប្បន្ន​។​

​លោក Do Quoc Hung ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​លោក រដ្ឋមន្ត្រី​ស្ដីទី ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ និង​ទ​ទូល​ស្វាគមន៍​ដ៏​កក់ក្តៅ​ចំពោះ​គណៈប្រតិភូ​វៀតណាម និង​រាយការណ៍​អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ចរចា​រវាង​ក្រុមការងារ​នៃ​ប្រទេស​ទាំងពីរ​។​

​លោក រដ្ឋមន្ត្រី​ស្ដីទី បាន​កោតសរសើរ​លទ្ធ​ផល​នៃ​កិច្ចប្រជុំ​របស់​ក្រុមការងារ​ទាំងពីរ និង​បាន​ជំរុញ​ឲ្យ​បញ្ចប់​នូវ​សេចក្ដីព្រាង​ចុងក្រោយ រួច​ដាក់​ឆ្លងទៅ​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ ដើម្បី​ឈានដល់​ការចុះហត្ថលេខា​នាពេល​ឆាប់ៗ​ខាងមុខនេះ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×