Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំណាង​ណាស់ បើ​ធ្លា​ក់លើ​មនុស្ស បើ​មិន​ស្លាប់ ក៏​របួសធ្ងន់​ដែរ​, ធ្លាក់ថ្មពីអគារចាស់ ត្រូវរថយន្តបែកកញ្ចក់ខ្ទេច(វីដេអូ)

spot_img

​ភ្នំពេញ​÷​បុគ្គលិក​ក្រុមហ៊ុន​ម្នាក់​បាន​ចត​ឡាន នៅខាងមុខ​កន្លែងធ្វើកា​រ ត្រូវបាន​ផ្ទាំង​បំណែក​ថ្ម ធ្លាក់​ពីលើផ្ទះ​ចំ​កញ្ចក់​ខាងមុខ រថ​យ​ន្ត សំណាង​ណាស់​ដែល​មិន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​កំពុងធ្វើដំណើ​រ​តាម​ដងផ្លូវ​កម្ពុជា​ក្រោម​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ៤ និង ៣០ នាទី​ល្ងាច ថ្ងៃ​សុក្រ ទី​២៤ ខែកក្កដា ឆ្នាំ ២០២០ នៅតាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម កែង​នឹង​ផ្លូវ​ព្រះមុនីវង្ស សង្កាត់​សែន​មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ម៉ាក​ព្រូស​មួយគ្រឿង ពណ៌​ឈាមជ្រូក ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2-BD 8348 ចត​នៅ​កន្លែង​នឹង​រាល់ថ្ងៃ ស្រាប់តែ​នៅវេលា​ប្រហែល​ម៉ោង ៤ ជាង​ល្ងាច គេ​បានឃើញ​បំណែក​ផ្ទាំង​ថ្ម​ធ្លាក់​
​ពីលើផ្ទះ​ប្រជាពលរដ្ឋ​ចំ​នឹង​កញ្ចក់​ពី​ខាងមុខ​រថយន្ត រង​ការខូចខាត​យ៉ាងដំណំ សំណាង​ណាស់​ដែល​មិនត្រូវ​មនុស្ស​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ចុះមក​ដល់​រួច​ទាក់ទង​ទៅខាង​ជំនាញ ចុះមក​យក​រថយន្ត​ខាងលើ ទៅ​រក្សាទុក​រង់ចាំ​ដំណោះស្រាយ​នៅពេល​ក្រោយ​៕​ដោយ​៖ សា មេ​ត​

 

spot_img
×