Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃ​សៅរ៍ ទី ២៥ ​ខែកក្កដា ​ឆ្នាំ​ ២០២០​

spot_img

ឆ្នាំជូត

រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ទេ ហេតុនេះ​ធ្វើឱ្យ​លោកអ្នក​មានការ​នឿយណាយ​ទាំង​ផ្លូវចិត្ត​និង​ផ្លូវកាយ​។​សម្រាប់​សប្តាហ៍​នេះ​បុរស​ទទួលផល​លំបាក​ជាង​ស្ត្រី​វិញ​ហើយ​ដំណើរ​ជីវិត​ក៏​មិនទាន់​ប្រសើរ​ដែរ​។ ​

ជំនួញ ៖ ទោះ​ធ្វើ​អ្វី​ក៏ដោយ​ត្រូវធ្វើ​ចិត្ត​ឱ្យ​ត្រជាក់​ហើយ​យក​ប្រាជ្ញា​ជា​អាវុធ​ក្នុងការ​ដោះស្រាយ​បញ្ហា​ទើប​ប្រសើរ​។

ស្នេហា ៖ ​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​ផ្អែមល្ហែម​ណាស់​ផង​៕

ឆ្នាំឆ្លូវ​

​​​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​​នៅថ្ងៃនេះ​ការប្រកប​ការងារ​ឬ​ធ្វើ​អ្វីមួយ​តែង​ទទួលបាន​ផល​ល្អ​ត្រឡប់មកវិញ​គ្រាន់​ជាទី​កក់ក្តៅ ។

ជំនួញ ៖ ​​​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ហេតុនេះ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​កាក់កប​គួរសម​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ដោយ​អាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​ដូច​គាប់​បំណង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​កុំ​គប្បី​លលេង​ជាមួយ​ល្បែង​កាមគុណ​ប្រយ័ត្ន​ជួប​ព្យុះ​ជីវិត​នា​ថ្ងៃ​ខាងមុខ​ចៀស​ពុំ​រួចហើយ​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ឥតអំពើ​៕

​ឆ្នាំខាល​

​រាសី​ស្រុតចុះ​។​

ការងារ ៖ ​នៅថ្ងៃនេះ​បើ​មានការ​ចរចា​ឬ​ធ្វើ​អ្វីមួយ​ដែល​សំខាន់​គប្បី​ចៀសវាង​នៅថ្ងៃនេះ​ក៏​ល្អប្រសើរ​ដែរ​ពីព្រោះថា​ផល​មិនល្អ​នោះ​ងាយ​កើតឡើង​ផងដែរ​។​ការរស់នៅ​លោកអ្នក​ក៏​ជួប​ស្ថានភាព​តានតឹង​អារម្មណ៍​ច្រើន​ដែល​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស​ជាមួយ​អ្នកដទៃ​។

ជំនួញ ៖ មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន ដូច្នេះ​គួរ​មានការ​ប្រ​យ័​ត្ត​ប្រយែង​ឱ្យបាន​ខ្លាំងក្លា​ពិសេស​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​តែម្តង​។

ស្នេហា ៖ ប្រុស​ស្រី​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នា​ព្រោះ​ម្នាក់ៗ​យកតែ​ភាព​មានះ​ដាក់ខ្លួន​៕

ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នក​បាន​ត្រឡប់មក​ល្អប្រសើរ​ឡើង​បន្តិច​ហេតុនេះ​ទោះ​ធ្វើ​អ្វី​តែង​មានការ​ជឿនលឿន​និង​ផ្តល់​ផល​មកវិញ​គ្រាន់​កក់ក្តៅ​។​

ជំនួញ ៖ ដោយសារ​យីអ៊ុន​មិនទាន់​ល្អប្រសើរ​ប៉ុន្មាន​ទេ ម្ល៉ោះហើយ​ធ្វើឱ្យមាន​ក្រុមមនុស្ស​តាម​ឈ្នានីស​និង​ព្យាបាទ​យាយី​ច្រើន​ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ចៀស​ផុតពី​ជម្លោះ​វិវាទ​ទាំងពួង​ទៅរួច​។

ស្នេហា ៖ ​កំលោះ​ក្រមុំ​កុំ​គប្បី​ឈ្លក់​នឹង​ល្បែង​កាមគុណ​ឱ្យសោះ​ប្រយ័ត្ន​រែកពន់​ភាព​ទុក្ខសោក​នៅពេល​ក្រោយ​ហើយ​មក​ដេក​សោកស្តាយ​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ខ្ពស់ ហេតុនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​ចរចា​ឬ​ធ្វើ​កិច្ចសន្យា​អ្វីមួយ​ផង​។

ជំនួញ  ​​​មានការ​លូតលាស់​សន្សឹមៗ​ហើយ​បើ​លោកអ្នក​ចង់​បញ្ចេញ​ទំនិញ​អ្វីមួយ​មានការ​ព្យាយាម​ទំនាក់ទំនង​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។

ស្នេហា ៖ កំលោះ​ក្រមុំ​ពេលនេះ​បើ​លោកអ្នក​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជោគជ័យ​ដូច​គាប់​បំណង​៕

ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​នៅថ្ងៃនេះ​បញ្ហា​ការងារ​និង​សុខភាព​មិន​ចោទ​ជា​អ្វី​លំបាក​ក្នុងការ​រែកពន់​ទេ​ព្រោះ​ថាបើ​មានការ​ឈ្មុសឈ្មុល​តែង​ជួប​សេចក្តីសម្រេច​ដូច​គាប់​បំណង​។​ក្នុង​រង្វង់​គ្រួសារ​ងាយ​កើត​ជម្លោះ​វិវាទ​ដោយ​ពាក្យសម្តី​ណាស់​ហើយ​ត្រូវ​ប្រយ័ត្នប្រយែង​ការនិយាយ​ទៅកាន់​គ្នា​បន្តិច​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​កើតឡើង​។

ជំនួញ ៖ ​​ជួប​លើ​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​ហើយ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ដោយ​តឹង​ណាស់ដែរ​។​

ស្នេហា ៖ កំលោះ​ក្រមុំ​កុំ​នាំគ្នា​ដើរលេង​ពាសវាល​កាល​ប្រយ័ត្ន​កើតរឿង​ធំ​គ្មាន​នរណា​ជួយ​កើត​៕

ឆ្នាំមមី​

​រាសី​ស្រុតចុះ​។

ការងារ ៖ ​​​នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​លោកអ្នក​មិនអាច​ប្រមាថ​បានទេ​ពីព្រោះថា​ផល​អាក្រក់​នោះ​ឃើញថា​មាន​ចំពោះមុខ​ច្រើន​ផង​។

ជំនួញ ៖ ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាតដៃ​ទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​ចូរ​កុំ​មាត់​ប៉ប៉ាច់ប៉ប៉ោច​ច្រើន​នាំ​កើតរឿង​រាវ​ប៉ះពាល់​អ្នកដទៃ​មានតែ​គេ​ស្អប់​និង​គុំ​គួ​ន​ប៉ុណ្ណោះ​។

ស្នេហា ៖ ​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ជួប​រឿង​រកាំចិត្ត​
​ហើយ​ប្រឆាំង​គ្នាច្រើន​៕

​ឆ្នាំមមែ​

​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​នាពេលនេះ​បើ​លោកអ្នក​សម្រេចចិត្ត​ប្រកប​កិច្ចការងារ​ដែល​សំខាន់​តែង​ហុច​មកវិញ​នូវ​ផល​គ្រាន់​កក់ក្តៅ​។

ជំនួញ ៖ នៅថ្ងៃនេះ​ដែរ​លោកអ្នក​បើ​ចង់​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​មានការ​ធូរស្បើយ​ជាង​មុន​បន្តិច​វិញ​ហើយ​មុខរបរ​ទៀតសោត​ក៏​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ដែរ​។​

ស្នេហា ៖ ស្នេហា​ប្រុស​ស្រី​មាន​ភាព​ភ្លឺ​ថ្លា​និង​ស្រស់ស្រាយ​ចំពោះ​គ្នា​ប្រពៃ​៕

ឆ្នាំវក​

​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​នៅថ្ងៃនេះ​ដួង​រាសី​ស្រុតចុះ​ពិតមែន​ប៉ុន្តែ​បើ​លោកអ្នក​រៀបចំ​ការងារ​របស់ខ្លួន​ឱ្យបាន​ល្អ​នោះ ផ្លែផ្កា​នឹង​ហុច​ឱ្យ​មកវិញ​នៅពេល​ក្រោយ​ជាក់​ជាពុំខាន​។

ជំនួញ ៖ អ្នក​អាជីវករ​កើតមាន​ផល​លំបាក​ច្រើន​ដោយសារ​អតិថិជន​មាន​តិច​តែ​ការ​ប្រជែង​គ្នា​កាន់តែ​ស្រួចស្រាល់​។​ការធ្វើដំណើរ​ទៅណា​មក​ណា​ក្នុងថ្ងៃនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ពិសេស​បញ្ហា​សុ​វត្តិភាព​ផ្ទាល់ខ្លួន​តែម្តង​។​

ស្នេហា ៖ ​ប្រុស​ស្រី​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ចង់​ចាញ់​ចង់​ឈ្នះ​គ្នា​រៀងៗ​ខ្លួន​៕

ឆ្នាំរកា​

​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖​ ​ នៅថ្ងៃនេះ​លោកអ្នក​ជួប​ផល​លំបាក​ទាំង​កាយ​និង​ចិត្ត​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​នោះឡើយ​។

ជំនួញ ៖ ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ​តែ​យ៉ាងណា​ការចំណាយ​នៅតែ​ខ្ពស់​ធ្វើឱ្យ​ជួប​ផល​លំបាក​ត្រូវ​រែកពន់​មាន​ច្រើនណាស់​។​ការរស់នៅ​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

ស្នេហា ៖ កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​គប្បី​មានការ​ប្រកែប្រកាន់​ច្រើន​នាំ​តែ​កើត​ជម្លោះ​វិវាទ​ប៉ុណ្ណោះ​៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​នៅថ្ងៃនេះ​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ដូចនេះ​បើទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​ជួប​ភាព​សុខដុម​និង​ទទួល​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​

ជំនួញ ៖ បើ​មានការ​ចាប់ផ្តើម​ប្រកបការងារ​ថ្មី​ឃើញថា​មិនសូវ​មានការ​ជឿនលឿន​ទៅមុខ​ប៉ុន្មាន​ទេ​តែបើ​ប្រកបការងារ​អ្វីដែល​ចាស់ៗ​ឃើញថា​គាប់ប្រសើរ​ជាង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​

ស្នេហា ៖ កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​នាំឱ្យ​កើតការ​រកាំចិត្ត​មិនតិច​នោះឡើយ​៕

​ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ចរចា​មុខរបរ​រកស៊ី​ជួញដូរ​ឬ​ទំនាក់ទំនង​ក្នុង​ការងារ​អ្វីមួយ​ផង​។

ជំនួញ ៖ មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​ឯ​ផល​កម្រៃ​ទៀតសោត​គ្រាន់​ជាទី​កក់ក្តៅ​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​និង​អាណិត​ស្រឡាញ់​។

ស្នេហា ៖ ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ចេះ​អត់ឱន​ឱ្យ​គ្នា​ល្អ​ប្រពៃ​ណាស់​៕

spot_img
×