Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ដឹក​ខ្សាច់​ពន្លះ​រថយន្ត​ទំនើប​ម៉ាក ​KIA​ បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​ច្រ​ង៉ាង ហើយ​ភាគី​ទាំងពីរ​សម្របសម្រួល​គ្នា​មិនត្រូវ សមត្ថកិច្ច​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការ​យា​ល័យ​ចរាចរណ៍​ផ្លូវគោក​ (វីដេអូ)

spot_img

​ភ្នំពេញ ÷​យុវជន​ម្នាក់​បើករថយន្ត​ដឹក​ខ្សាច់​មួយគ្រឿង​ល្បឿន​លឿន​វ៉ា​ជែង​ជ្រុល​ទៅបុក​រថយន្ត​ទំនើប​មួយ​គ្រឿងក្នុង​បញ្ច្រាសទិស​គ្នា​ពេញទំហឹង​បណ្ដាល​ឲ្យ​រថយន្ត​ដឹក​ខ្សាច់​ក្រឡាប់​ផ្ងារជើង​ម្ខាង​សំណាងល្អ​មិនមាន​អ្នករបួស​។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់ ​ថ្ងៃ​សុក្រ​ទី​២៤​ ខែកក្កដា ​ឆ្នាំ​២០២០ ​ស្ថិតតាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ​ ចំណុច​ច្រកចូល​ផ្សារ​ក្រមួន​ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម​ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​ម្នាក់​បើករថយន្ត​ដឹក​ខ្សាច់​ពាក់​ផ្លាកលេខ​ចង្កូត​ស្ដាំ PP 0536 ធ្វើដំណើរ​ក្នង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​បោះពួយ​យ៉ាង​លឿន​វ៉ា​ជែង​ចូល​ចំណីផ្លូវ​រថយន្ត​ម៉ាក ​KIA​ ពណ៌​ពាក់​ផ្លាកលេខ​ភ្នំពេញ ​2AX 6873​ បើក​ដោយ​បុរស​ម្នាក់​រួម​ដំណើរ​និង​បុរស​ម្នាក់ទៀត​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ពេញទំហឹង​បណ្ដាល​ឲ្យ​ដឹក​ខ្សាច់​ក្រឡាប់​ផ្ងារជើង​ច្រ​ង៉ាង ចំណែក​រថយន្ត ម៉ាក​ KIA ​រង​ការខូចខាត​មួយ​កំណត់​ស្ទើរ​ទាំងស្រុង​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​ចំណុចកើតហេតុ​ដោយ​មិន​បះ​ពាល់​សម្បត្តិ​រដ្ឋ ដូច្នេះ​សមត្ថកិច្ច​ឲ្យ ភាគី​ទាំងពីរ​សម្របសម្រួល​គ្នា តែ​ដោយ​សម្រួល​មិនត្រូវ សមត្ថកិច្ច​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការ​យា​ល័យ​ចរាចរណ៍​ផ្លូវគោក​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕ ដោយ​៖​សា មេ​ត​

spot_img
×