Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ រស់នៅក្នុង​អគារ និង​ក្រោម​អគារ​សង់​នៅ​អំឡុង​ឆ្នាំ​១៩៥០ ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់​

spot_img

​ភ្នំពេញ​៖​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល រស់នៅក្នុង​អគារ និង​ក្រោម​អគារ ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់ ចំពោះ​អគារ​ចំណាស់​ទាំងនោះ ដែល​ភាគច្រើន​សង់​នៅ​អំឡុង​ឆ្នាំ​១៩៥០ ដើម្បី​បញ្ចៀស​បាន​នូវ​ឧ​ប្ប​ទ្ទ​ហេតុដែល​អាច​កើតឡើង​ជាយថាហេតុ​។​

​ពាក់ព័ន្ធ​ករណី ថ្ម​ធ្លាក់​ពីលើ​អគារ​ចាស់​ទ្រុឌទ្រោម ត្រូវ​រថយន្ត​១​គ្រឿង រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចាត់តាំង​ឱ្យ​រដ្ឋបាល​ខណ្ឌ​៧​មករា និង​ការិយាល័យ​ជំនាញ​ផ្នែក​សំណង់​ចុះ​ពិនិត្យ និង​ណែនាំ​ដល់​ម្ចាស់​សំណង់​ទល់មុខ​អគារ BS ខណ្ឌ​៧​មករា រួចហើយ ពាក់ព័ន្ធ​នឹង​ករណី​ធ្វេសប្រហែស​ធ្វើឱ្យ​ធ្លាក់​ថ្ម​ត្រូវ​រថយន្ត​មួយគ្រឿង ដែល​ចត​នៅ​ខាងក្រោម​នោះ​។​

លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងថា បន្ទាប់ពី​ទទួលបាន​ដំណឹង​អំពី​ករណី​ធ្លាក់​ថ្ម​ចេញពី​ការដ្ឋាន​ជួសជុលផ្ទះ​មួយកន្លែង ស្ថិតនៅ​ទល់មុខ​អគារ BS ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ អាជ្ញាធរ​បាន​ចុះ​ដោះស្រាយ ដោយ​ណែនាំ​ឱ្យ​ម្ចាស់​សំណង់​រៀបចំ​ប្រព័ន្ធ​សុវត្ថិភាព​បន្ថែមទៀត ធ្វើយ៉ាងណា​កុំឱ្យ​មាន​ហេតុការណ៍​បែបនេះ​កើតឡើង​ទៀត​

ពាក់ព័ន្ធ​នឹង​អគារ​ស្ថិតនៅ​ចំណុច​កែង​វិថី​ព្រះមុនីវង្ស និង​វិថី​កម្ពុជា​ក្រោម​នេះ កាលពី​ខែមីនា ឆ្នាំ​២០១៩ រដ្ឋបាល​រាជធានី​ភ្នំពេញ ធ្លាប់​បានចេញ​សេចក្តី​ដំណឹង​អំពី​ស្ថានភាព នៃ​ភាព​ចាស់​ទ្រុធ​ទ្រោម នៃ​សំណង់​អគារ​ទាំងនោះ ដោយសារតែ​កន្លងមក​មិនមាន​ការថែទាំ និង​ជួសជុល​ឱ្យបាន​ល្អប្រសើរ​ឡើងវិញ​។​

នៅ​រសៀល ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០​នេះ មាន​ករណី​ធ្លាក់​បំណែក​ថ្ម​១​ដុំ​ធំ ចេញពី​ការដ្ឋាន​ជួសជុលផ្ទះ​មួយកន្លែង ស្ថិតនៅ​ទល់មុខ​អគារ BS ខណ្ឌ​៧​មករា បណ្តាលឱ្យ​ត្រូវ​រថយន្ត​មួយគ្រឿង ដែល​ចត់​នៅ​ខាងក្រោម​នេះ ខូចខាត​យ៉ាងដំណំ តែ​សំណាងល្អ​ការធ្លាក់​ថ្ម​នេះ ពុំបាន​ធ្វើឱ្យ​មនុស្ស​ណា​ម្នាក់​រងគ្រោះ​ឡើយ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×