Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំជូត ៖ រាសី​ឡើង​ខ្ពស់​។ ថ្ងៃនេះ​អ្នកនឹង​មាន​ស្នាដៃ​ល្អ​ក្នុង​ការងារ ត្រូវ​ប្រឹងប្រែង​ពង្រីក​ស្មារតី​សមូហភាព​។ ហិរញ្ញវត្ថុ ៖ អាស្រ័យ​ដោយ​លទ្ធភាព​ក្តាប់​ឱកាស​វិនិយោគ​ល្អ អ្នកនឹង​ទទួលបាន​ខ្ទង់​ចំណូល​យ៉ាង​ពេញចិត្ត​។ មនោសញ្ចេតនា ប្រសិន​មានរឿង​អ្វី​ត្រូវ​ចែករំលែក គួរ​ប្រាប់​ដៃគូ​មុន​បង្អស់​នោះ​គឺជា​ការគោរព​ចំពោះ​គ្នា​។ ទិស​នាំ​លាភ ទិសពាយ័ព្យ តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង ពណ៌​លឿង​។ អ្នកយក​អាសា ឆ្នាំចរ​៕

​ឆ្នាំឆ្លូវ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​អំណោយផល​ល្អ មានឱកាស​រីកចម្រើន​ច្រើន ត្រូវ​ប្រមូលផ្តុំ​ធ្វើ​ឲ្យ​បានល្អ​បំផុត​។ ចំណូល​បាន​ពី​ការប្រឹងប្រែង​រក​ពុំបាន​ដោយ​ងាយៗ ដូច្នេះ​ច​ត្រូវ​ចេះ​សន្សំសំចៃ​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​មានឱកាស​ល្អ ដើម្បី​ទាក់ទង​ស្គាល់​មិត្ត​ថ្មី​ខុស​ភេទ​។ ទិស​នាំ​លាភ ទិសពាយ័ព្យ តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​ខ្មៅ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំខាល ៖ រាសី​ធ្លាក់ចុះ​។ ធ្វើ​អ្វី​ក៏​ជួប​ឧបសគ្គ ងាយ​កើត​ជម្លោះ​។ គប្បី​រក្សា​អារម្មណ៍​នឹងនរ ស្តាប់​យោបល់​អ្នក​ទៃ វា​នឹង​ជួយ​អ្នកមាន​ដំណោះស្រាយ​ប្រសើរ​បាន​។ ហិរញ្ញវត្ថុ​ស្ថិរភាព​អាចមាន​កំណើន ជាហេតុ​ធ្វើ​ឲ្យ​ធូរស្រាល​អារម្មណ៍​ខ្លះៗ​។ គ្រួសារ​ក៏​នាំ​ឲ្យ​អ្នកមាន​ស្មារតី​ធូ​ស្រាល​ដែរ​។ អ្នក​ជួយ​យកអាសា ឆ្នាំរកា មមែ ចរ​៕

​ឆ្នាំថោះ ៖ រាសី​ស្រុតចុះ​។ ការងារ បង្កប់​កត្តា​មិនល្អ​ជាច្រើន អ្នក​ចាំបាច់​ត្រូវ​ត្រៀម​ស្មារតី​ទប់ទល់ ចៀសវាង​អកម្ម​ចំពោះ​គ្រប់​បម្រែបម្រួល​ចៃដន្យ​ក្នុង​ការងារ​។ ថ្ងៃនេះ​មិន​សមស្រប​សម្រាប់​ការបណ្តាក់ទុន​រកស៊ី​។ មនោសញ្ចេតនា កុំ​ដោយសារតែ​សម្តី​ខ្វះ​ការពិចារណា​ក្នុងពេល​មាន​កំហឹង​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្លូវចិត្ត​គូស្នេហ៍​។ ទិស​នាំ​លាភ​ទិសពាយ័ព្យ តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង ពណ៌​លឿង​, ស​។ អ្នក​យកអាសា​ឆ្នាំចរ​៕

​ឆ្នាំរោង ៖ រាសី​ស្រុតចុះ​។ ការងារ ឈានចូល​ដំណាក់កាល​អស្ថិរភាព ទោះបី​មានឱកាស​ផ្លាស់ប្តូរ​ស្ថានភាព​បច្ចុប្បន្ន​តែ​ចាំបាច់ ត្រូវ​ប្រយ័ត្នប្រយែង​ជ្រើសរើស​ព្រោះ​វា​ក៏​បង្កប់​ហានិភ័យ​ច្រើន​។ ពេលទំនេរ​គួរ​ព្យាយាម​អាន​បន្ថែម​ចំណេះដឹង​ហិរញ្ញវត្ថុ នឹងមាន​ប្រយោជន៍​សម្រាប់​ការងារ​របស់​អ្នក​។ មនោសញ្ចេតនា ពិបាក​ចុះសម្រុង​គ្នា ហេតុនេះ​អ្នក​ទាំង​២ តែង​តឹងសរសៃក​ដាក់គ្នា និង​ឈ្លោះប្រកែក​ជាប្រចាំ​។ ទិស​នាំ​លាភ​ទិស​ខាងលិច តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នកយក​អាសា ឆ្នាំវក​៕

​ឆ្នាំម្សាញ់ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​ត្រូវ​បន្ត​លើកកម្ពស់​សមត្ថភាពរ​បស់​ខ្លួន ខិតខំ​រៀនសូត្រ​សន្សំ​ចំណេះដឹង និង​បទពិសោធន៍ ទើប​មានឱកាស​រីកចម្រើន​។ ថ្ងៃនេះ​អាច​វិនិយោគ​ល្អ តែ​មិន​ត្រូវធ្វើ​ទ្រង់ទ្រាយ​ធំ​។ មនោសញ្ចេតនា ត្រូវមាន​ម្នាក់​ក្នុងចំណោម​អ្នក​ទាំង​២ ហ៊ាន​បង្ហាញ​មនោសញ្ចេតនា ទើប​ទំនាក់ទំនង​វិវត្តន៍​ទៅមុខ​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំថោះ​៕

​ឆ្នាំមមី ៖ រាសី​ស្រុតចុះ​។ ការងារ ត្រូវ​ប្រមូលផ្តុំ​បំពេញ​កិច្ចការ​ឲ្យ​ពេញដៃពេញជើង​កុំ​ធ្វេសប្រហែស​ដែល​ងាយ​កើតមាន​កំហុស​ត្រូវ​សង​តម្លៃ​។ ពិបាក​មានឱកាស​បាន​លាភ​ចូល គួរ​រក្សា​ប្រភព​ចំណូល​បច្ចុប្បន្ន​ឲ្យ​ស្ថិរភាព​។ មនោសញ្ចេតនា ប្រសិន​មានរឿង​លំបាក​គួរ​ចែករំលែក​ជាមួយ​គូស្នេហ៍​អ្នក​នឹងមាន​បន្ថែម​ប្រភព​ថាមពល​លើកទឹកចិត្ត​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​, ផ្ទៃមេឃ ។ អ្នក​យកអាសា​ឆ្នាំខាល​៕

​ឆ្នាំមមែ ៖ រាសី​ស្រុតចុះ​។ ការងារ ជួប​ការលំបាក​ក្នុង​ការចរចា និង​ការទូត ដូច្នេះ​ត្រូវ​ប៉ិនប្រសប់​ដោះស្រាយ​ស្ថានការណ៍​បញ្ចៀស​ឥទ្ធិពល​ដល់​ទំនាក់ទំនង​សហប្រតិបត្តិការ​។ កុំ​អួតអាង​ទ្រព្យសម្បត្តិ​នាំ​ឲ្យ​ជន​អាក្រក់​កើត​ចិត្ត​លោភលន់​។ មនោសញ្ចេតនា ពិបាក​មានឱកាស​បាន​ជួប​មុខសញ្ញា​សមស្រប​។ ទិស​នាំ​លាភ ទិស​ខាងត្បូង តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ពណ៌​ខ្មៅ , ខៀវ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំវក ៖ រាសី​ល្អ​មធ្យម​។ ការងារ មានឱកាស​មកដល់​តែ​ល្អ​អាក្រក់​ពិបាក​ស្មាន ដូច្នេះ​ត្រូវ​ពិចារណា​ឲ្យ​ម៉ត់ចត់​មុន​ធ្វើការ​សម្រេចចិត្ត​។ នេះ​ជា​ពេលវេលា​សមស្រប ដើម្បី​កសាង​ផែនការ​ហិរញ្ញវត្ថុ​ថ្មី​។ មនោសញ្ចេតនា ជា​ថ្ងៃ​ពោរពេញ​ដោយ​អារម្មណ៍​សុភមង្គល ផ្អែមល្ហែម នៃ​សេចក្តីស្នេហា​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិសពាយ័ព្យ​។​ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំរោង​៕

​ឆ្នាំរកា ៖ រាសី​ល្អ​មធ្យម​។ ការងារ ពិបាក​សម្រេចបាន​ស្នាដៃ​ដូច​បំណង សភាព​ផ្លូវចិត្ត​មិនល្អ នាំ​ឲ្យ​ពិបាក​ប្រមូលផ្តុំ​កម្លាំងកាយ​ចិត្ត​ទៅក្នុង​ការងារ​។ ថ្ងៃនេះ​សមស្រប​អង្កេត​ទីផ្សារ កសាង​ផែនការ រៀនសូត្រ​បំពេញបន្ថែម​ចំណេះដឹង​។ មនោសញ្ចេតនា រួមជាមួយ​អ្នក​ដែល​ខ្លួន​ស្រឡាញ់​កសាង​ផែនការ​សម្រាប់​អនាគត​ជា​វិធី​ផ្សាភ្ជាប់​មនោសញ្ចេតនា រវាង​អ្នក​ទាំង​២​។ ទិស​នាំ​លាភ ទិសឦសាន តំណម​ទិសនិរតី​។ ពណ៌​នាំ​សំណាង ពណ៌​លឿង​។ អ្នក​យកអាសា​ឆ្នាំខាល​៕

​ឆ្នាំចរ​៖ រាសី​ឡើង​ខ្ពស់​។ ភាពជោគជ័យ​របស់​អ្នក​រួម​ការងារ​ជា​សម្ពាធ​ផង តែ​ទន្ទឹមនេះ​ក៏​ជា​កម្លាំង​ជំរុញ​ឲ្យ​អ្នក​ប្រយុទ្ធ​បន្ត​។ ថ្ងៃនេះ​រកស៊ី​អ្វី​ក៏​កាក់កប វិនិយោគ​មាន​ប្រាក់ចំណេញ​ខ្ពស់​។ មនោសញ្ចេតនា រួមជាមួយ​គូស្នេហ៍​ទៅ​មើល​កុន ផឹក​កាហ្វេ ឬ​ដើរ​កម្សាន្ត គឺជា​វិធី​ជួយ​ឲ្យ​ទំនាក់ទំនង​កាន់តែ​ស្អិតរ​មួ​ត កក់ក្តៅ​។ ទិស​នាំ​លាភ ទិស​ខាងត្បូង តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​, ស្វាយ​។ អ្នក​យកអាសា​ឆ្នាំមមី​៕

​ឆ្នាំកុរ ៖ រាសី​ឡើង​ខ្ពស់​។ សកម្មភាព​ការទូត​ល្អប្រសើរ ជួយ​ឲ្យ​អ្នក​ងាយ​ស្គាល់​មិត្តភក្តិ​ថ្មីៗ​ជាច្រើន អាចជា​ជំនួយ​ដ៏​ធំ​ក្នុង​ការងារ​។ ថ្ងៃនេះ​មាន​លាភ​សំណាង​រត់​មករក​អ្នក​។ មនោសញ្ចេតនា ៖ កុំ​ឈរ​ភ្នំ​នេះ​សម្លឹង​ទៅ​ភ្នំ​នោះ​, ត្រូវ​ចេះ​គោរព​ឲ្យ​តម្លៃ​នូវ​អ្វីដែល​ខ្លួន​កំពុងមាន​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ពណ៌​ខៀវ​។ អ្នក​យកអាសា​ឆ្នាំខាល​៕

spot_img
×