Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អាក​ការបើក KTV ចំនួន ៤​ទីតាំង នៅ​ម្តុំ​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​

spot_img

​កណ្តាល​៖ នគរបាល​ស្រុក​ខ្សាច់កណ្ដាល សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រែក​តា​មាក់ ក្រុមប្រឹក្សាឃុំ លោក​មេភូមិ ចុះ​ធ្វើ​កិច្ចសន្យា​ផ្អាក​ការបើក​KTV ចំនួន ៤​ទីតាំង ។ ការចុះ​ផ្អាក​ការបើក​KTV​បន្ទាប់​ប្រជាពលរដ្ឋ​ប្តឹង​ស្នងការ​នគរបាល​ខេត្តកណ្តាល​។​

​ក្រុមការងារ​តាមដាន​ព័ត៌មាន​ប្រតិកម្ម​រហ័ស នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល នៅ​ថ្ងៃ​សុក្រ ទី​២៤ ខែកក្កដា ឆ្នាំ​២០២០ ឆ្លើយតប​ម្ចាស់​Acount facebook ឈ្មោះ គីម ហៀ​ប អគុណ​សន្តិភាព ដែល​បាន​Comment ចូលក្នុង​pag ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដែលមាន​ខ្លឹមសារ​ថា “​សូម​ឯកឧត្តម​បង​ស្នង​ការបញ្ជា​កូនចៅ​ចុះមក​មើល KTV នៅក្នុង​ទឹកដី​ខ្សាច់កណ្តាល​ផង​ទាន ច្រើន​កន្លែង​ណាស់ ជាពិសេស​នៅ​ម្តុំ អធិការ​តែម្តង​”​។​

ក្រោយ​ទទួលបាន​ព័ត៌មាន លោក​វរសេនីយ៍ឯក ម៉ែន សុខ​ឃឿន អធិការ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្ដាល បាន​ចាត់​ឲ្យ​លោក​វរសេនីយ៍ទោ អ៊ុន យ៉ុង អធិការរង​ទទួល​ផែន​យុត្តិធម៌ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រែក​តា​មាក់ លោកស្រី​ក្រុមប្រឹក្សាឃុំ លោក​មេភូមិ ចុះ​ធ្វើ​កិច្ចសន្យា​ផ្អាក​ការបើក​KTV បាន​ចំនួន ៤​ទីតាំង ក្នុងនោះ​មាន​៖
១-​ឈ្មោះ ផាន់ សារឿន ភេទ​ប្រុស អាយុ​៣២ រស់នៅ​ព្រែ​កតា​មាក់ ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្តាល​ខេត្តកណ្តាល ជា​មេការ​អាហារ​ដ្ឋា​ន​ព្រែ​កតា​មាក់​(​ភូមិ​ព្រែ​កតា​មាក់ ឃុំ​ព្រែ​កតា​មាក់​)​។​
២-​ឈ្មោះ ហេង ចិន្តា ភេទ​ស្រី​អាយុ​៣៧ រស់នៅ​ភូមិ​ព្រែក​តា​មាក់ ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្តាល ជា​ម្ចាស់​អាហារ​ដ្ឋា​ន​១៦៨(​ភូមិ​ព្រែ​កតា​មាក់ ឃុំ​ព្រែ​កតា​មាក់​)​។​
៣-​ឈ្មោះ តុង ឌី ភេទ​ប្រុស​អាយុ​៤០ រស់នៅ​ភូមិ​ច្រនាង​ទេ ឃុំ​ភ្នំ​ប្រាសាទ ស្រុក​កំពង់ត្រាច ខេត្តកំពត ជា​ម្ចាស់​អាហារ​ដ្ឋា​ន​ហេង ហេង កូនប្រុស​បី​(​ភូមិ​អន្លង់ ឃុំ​ព្រែ​កតា​មាក់​) ។​
៤/​ឈ្មោះ ថន ចាន់​ថាច ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​រស់នៅ​ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ​ជា​មេការ​អាហា​រដ្ឋា​ន​៧៤១(​ភូមិ​បឹង​ក្រចាប់​ជើង ឃុំ​ព្រែ​កតា​មាក់ )​។​

អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល​ទទួល​រាល់​មតិ​រិះគន់ ដើម្បី​ស្ថាបនា​របស់​សាធារណជន ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ៕ ដោយ​៖​កូ​ឡាប​

spot_img
×