Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិត​ជាមាន​ទឹកដៃ​មែន​! អ៊ំ​ប្រុស​អាយុ ៧៧ ឆ្នាំ គូររូប​គំនូរ​យ៉ាង​ស្រស់ៗ​ស្អាត​តាម​ដងផ្លូវ ដោយ​គ្រាន់តែ​ប្រើ​…. (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ បុរស​វ័យ​ចំណាស់​អាយុ ៧៧ ឆ្នាំ ម្នាក់ មកពី​សិង្ហ​បុរី បាន​កំពុង​ទាក់​ការចាប់អារម្មណ៍ និង​ការកោតសរសើរ​ជាខ្លាំង ពី​សំណាក់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ទូទៅ បន្ទាប់ពី​គាត់​បានបង្ហាញ​ស្នាដៃ​រូបគំនូរ​នៅ​លើដី​យ៉ាង​ស្រស់ៗ​ស្អាត ដោយ​គ្រាន់តែ​គូរ​ជាមួយនឹង​មែកឈើ​តូចៗ ដែល​គាត់​ប្រទះឃើញ​នៅតាម​ដងផ្លូវ​ប៉ុណ្ណោះ​។​

​អ៊ំ​ប្រុស​ខាងលើនេះ​ដែលមាន​ឈ្មោះ Thien បាន​កំពុង​ល្បីល្បាញ បន្ទាប់ពី​វីដេអូ​ដែល​បង្ហាញ​ពី​ទេពកោសល្យ​សិល្បៈ​របស់គាត់ ត្រូវបាន​ចែក​រំ​លេក​យ៉ាងច្រើន​នៅលើ​អ៊ិន​ធឺ​ណិ​ត ដោយ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម កាលពីដើម​សប្តាហ៍​មុននេះ​។ នេះ​បើតាម AsiaOne ។​

​អង្គុយ​ចុះ​នៅលើ​កម្រាល​ថ្ម នៅតាម​ទីកន្លែង​ផ្សេងៗ អ៊ុ​ប្រុស Thien បានរៀបចំ​មែកឈើ​តូចៗ​ដែល​គាត់​បាន​រកឃើញ ដើម្បី​បង្កើត​រូបគំនូរ​ស្ត្រីៗ​យ៉ាង​ស្រស់ស្អាត​។ គាត់​ទទួលបាន​ការគាំទ្រ​ពី​អ្នកតាមដាន​យ៉ាងច្រើន សម្រាប់​ការបង្ហាញ​ទឹកដៃ​របស់គាត់ នៅ​ចំណតរថយន្ត​មួយកន្លែង ស្ថិតនៅ​ជិត​ប្លុក 44 Owen ។​

​ការបង្កើត​សិល្បៈ​គំនូរ​ពី​មែកឈើ​នេះ គឺ​មិនមែនជា​អ្វីៗ​ដែល​អ៊ុ​ប្រុស Thien ងប់​ង​ល់​នោះទេ តែ​វា​ជាការ​កើតឡើង​ម្តងម្កាល ខណៈ​គាត់​កំពុង​ដើរ​លំហែកាយ​នៅ​ខាងក្រៅ​ប៉ុណ្ណោះ​។​

​គាត់​ក៏បាន​និយាយថា គាត់​មាន​អារម្មណ៍​ជឿជាក់​ខ្ពស់ និង​បន្ត​ជាមួយ​លើ​សិល្បៈ​នេះ​ទៀត បន្ទាប់ពី​គាត់​ទទួលបាន​ការលើកទឹកចិត្ត ពី​មនុស្ស​នៅ​ជុំវិញ​៕ ដោយ​៖ លឹម ហុង​

spot_img
×