Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាតកម្ម​លើ​យុវជន​ម្នាក់ ប្រើ​កាំបិត​ចាក់ និង​ប្រើ​ដំបង​វាយ វះ​មុខជា​ច្រើន​កាំបិត ក្រោយពេល​យុវជន​រងគ្រោះ និង​ជនសង្ស័យ​អង្គុយ​ផឹកស៊ី ហើយ​នាំគ្នា​ទៅ​ឆ្លុះ​កង្កែប

spot_img

​រតនគិរី ៖ ករណី​ឃាតកម្ម​លើ​យុវជន​ម្នាក់ ដោយ​ឃាតករ​ប្រើ​ក​កាំបិត​ចាក់ និង​ប្រើ​ដំបង​វាយ និង​វះ​មុខជា​ច្រើន​កាំបិត ក្រោយពេល​យុវជន​រងគ្រោះ ផឹកស៊ី​ជាមួយ​បុរស​ម្នាក់ទៀត រួច​ក៏បាន​បបួលគ្នា​ទៅ​ឆ្លុះ​កង្កែប​។ សព​ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់ ក្នុង​ចម្ការចេក​របស់​ក្រុមហ៊ុន​ហ័ង​អា​ញ់ ភូមិ​ស្រែ​ពក​ធំ ឃុំ​សេរី​មង្គល ស្រុក​កូន​មុំ ខេត្តរតនគិរី កាលពី​ថ្ងៃត្រង់​ទី​២៤ ខែកក្កដា ឆ្នាំ​២០២០ ចំណែក​បុរស​ម្នាក់ទៀត ដែល​សង្ស័យ​ជា​ឃាតករ​នោះ បាន​រត់​គេចខ្លួនបាត់​។​

​របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​កូន​មុំ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២០​នេះ បាន​ឲ្យ​ដឹងថា ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាម កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សេរី​មង្គល ចុះ​ដល់​កន្លែងកើតហេតុ ដើម្បី​ត្រួតពិនិត្យ​សាកសព​។ ជា​លទ្ធផល​ឃើញថា ជា​ករណី​ឃាតកម្ម (​ចាក់​នឹង​កាំបិត និង​វាយ​ដំបង​) មាន​ស្លាកស្នាម​អារ​-​ក និង​វះ​មុខជា​ច្រើន​កាំបិត​។ កាលពី​វេលា​ម៉ោង​២០​និង​១០​នាទី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០​កន្លងទៅ ជនរងគ្រោះ​ឈ្មោះ គឹម សារឿន ហៅ​តុង អាយុ​២៦​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ទ្រ​ន់ ឃុំ​បឹង​ណាយ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម បាន​ផឹកស៊ី​ជាមួយ​ជនសង្ស័យ​ឈ្មោះ បាក់ ណាន អាយុ​២៤​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​បឹង​កំពត ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។ ក្រោយពី​ផឹកស៊ី​រួច​នៅ​ម៉ោង​ប្រមាណ​៨​យប់ ថ្ងៃកើតហេតុ ក៏បាន​បបួលគ្នា​ទៅ​ឆ្លុះ​កង្កែប ហើយក៏​បាន​បាត់​តាំងពី​ពេល​នោះមក រហូតដល់​ម៉ោង​១៥​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ ក៏​ត្រូវបាន​ប្រទះឃើញ​សាកសព​ជនរងគ្រោះ​នៅ​ចម្ការចេក​តែម្តង​។​

​ជនសង្ស័យ​ឈ្មោះ បាក់ ណាន បានមក​ធ្វើក​ម្មករ​នៅ​ចម្ការចេក ក្រុមហ៊ុន​ហ័ង​អា​ញ់ បាន​រយៈពេល​៦​ខែ​មកហើយ ក្រោយពី​ធ្វើ​សកម្មភាព​រួច​រត់គេច​ខ្លួន​បាត់​។​

​សូមបញ្ជាក់ថា នៅ​កន្លែងកើតហេតុ​ឃើញ​បន្សល់​វត្ថុតាង​មាន ស្បែកជើង​២​គូ កាំបិត​ស​តូច​ចុង​ស្រួច​១ និង​ដំបង​ឈើ​២​កំណាត់ មាន​ប្រឡាក់​ឈាម​ជាប់​តិចៗ​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×